កំពង់ស្ពឺ: នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២២ នេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានៃសាលានាយទាហានស កម្ម ដើម្បីចែករំលែកបទពិសោធន៍ពិត ការងារជាក់ស្តែងលើរឿងរ៉ាវប្រវត្តិវិលវិញនៃភ្នំតាមីន (តេជោ ភ្នំតាមីន) ។
នាយឧត្តមសេនីយ៍ យន្ត មីន មានប្រសាសន៍ថា” ក្រោ យយើងខកខានកាន់កាប់១៥ឆ្នាំដោយមិនចំណាយគ្រា ប់រំសេវមួយគ្រាប់ ឬសាច់ឈាមយុទ្ធជនម្នាក់ឡើយ”។
រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន សូមអរគុ ណ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ដែលបានបង្កលក្ខណះងាយស្រួល និងសូមកោតសសើរលើការដឹកនាំ និងកសាងអង្គភាព ព្រមទាំងអរគុណក្រុមការងារ ជួយរៀបចំនិងគាំទ្រដំណើរការធ្វើបាឋកថានេះប្រក បដោយជោគជ័យ។
ភ្នំតាមីន ដែលចាត់ទុកថាជាតំបន់យុទ្ធសាស្ត្រ និងមានសម្រស់ធម្មជាតិគួរអោយទាក់ទាញ ហើយពេលបានឡើងទៅដល់កំពូលភ្នំនេះមានកម្ពស់៣២៩ ម៉ែត្រ និងមានធម្មជាតិ ដែលអាចមើលស្ទឹងមេទឹក និងធម្មជាតិពីលើភ្នំនេះបាន និងអាចឃើញទឹកដីថៃ ជាពិសេសសាលាស្រុកខ្លងយ៉ៃ និងទីប្រជុំជន ដែលអំណោយផលដល់យុទ្ធសាស្ត្រយោធារបស់ខ្មែរយើង។
ចុះណុចពិសេស ឧត្តមសេនីយ៍ត្រី យន្ត មីន បានការ ពារតំបន់ភ្នំនេះបាន ហើយតំបន់នេះត្រូវបានថៃគ្រប់គ្រងពីយូរណាស់មកហើយ តែត្រូវបានខ្មែរមេទ័ពខ្មែរ មកគ្រប់គ្រងវិញទាំងស្រុង ។