ភ្នំពេញ៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងសហការី ជាដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តិចក្រសួងការពារជាតិ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ វេនទី១១ និងពិធីរាប់បាត្រ នៅវត្តឧណ្ណាលោមពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២២នេះ
នាយឧត្តមសេនីយ៍ យន្ត មីន សូមប្រគេនពរជ័យជូន ចំពោះសម្ដេចអគ្គមហាសង្ឃរាជកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាទីសក្ការ: និងអរគុណដល់ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីជាបងប្អូន និងភ្ញៀវកិត្តិយស ព្រមទាំងក្រុមការងារខុទ្ទកាល័យសម្ដេចពិជ័យទាំងអស់គ្នាដែលបានចូលរួមចាប់មគ្គផលទាំងអស់គ្នា។
បន្ថែមពីនេះលោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន ឌីអ់ិលអេ (DLA)ក៏បានដឹកនាំសហការីចូមរួមពិធីកាន់បិណ្ឌ រាប់បាត្រ របស់ ឯកឧត្ដម នាយឧត្ដមសេនីយន៍ យន្ត មីន រដ្ឋលេខាក្រសួងការពារជាតិ នៅវត្តឧណ្ណាលោមផងដែរ។