ភាពមិនមានអនុលោមក្នុងវិស័យប្រេងឥន្ធនៈត្រូវបានមន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញលើដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំងទៀត
ថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពត រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូ ដើម្បីស្វែងរកភាពមិនអនុលោមណាមួយក្នុងវិស័យមួយនេះ និងដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់អំពើមិនស្មោះត្រង់ពីសំណាក់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈនូវការកេងប្រវ័ញ្ចដោយចេតនា ពីអតិថិជនដែលជាអ្នកប្រើប្រាស់។
តាមលទ្ធផលឃើញថាដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំងត្រូវបានមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព ក្នុងចំណោម ៣២ទីតាំងដែលបានត្រួតពិនិត្យ និងចាត់វិធានការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។