ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កំពុង​​ចាក​ចេញពី​ប្រទេស​ចិន​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុងថ្ងៃនេះ​

ភ្នំពេញ​៖​ «​សុខ​សប្បាយ​ជា​ទេ​ បងប្អូន​ជនរួមជាតិ​?​។​ នៅ​ពេល​នេះ​ ខ្ញុំ​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចាក​ចេញពី​ប្រទេស​ចិន​ជា​មិត្ត​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​វេទិកា​ផ្លូវ​១​ និង​ខ្សែ​ក្រ​វា​ត់​១​ លើក​ទី​២​ កាលពី​ថ្ងៃ​ទី​ ២៥-២៩​ មេ​សា​ ២០១៩»​។​ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​នេះ​ ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជិន​ពីង​ និង​ លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ គឺ​ឈៀង​ ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ ៦​ ថែម​ទៀត​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ កម្ពុជា​-​ចិន​ ឲ្យ​ឡើង​ដល់​កម្រិត​កំពូល​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ «​ក្នុង​នាម​ជា​ប្រទេស​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​ជា​មិត្ត​ដែកថែប​ គឺ​យើង​ជា​បងប្អូន​ដែល​ចែករំលែក​នូវ​ផលប្រយោជន៍​នៃ​អនាគត់​តែ​១»​។​​

«​ខ្ញុំ​ សូម​អរគុណ​មិត្ត​ចិន​ ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​កម្ពុជា​រហូត​មានការ​រីក​ចម្រើន​មក​ដល់​សព្វ​ថ្ងៃនេះ​។​ ហើយ​នៅ​ថ្ងៃនេះ​ផង​ដែរ​ សូម​អរគុណ​មិត្ត​ចិន​ដែល​ផ្តល់​ជំនួយ​ជាង​ ៦០០​ លាន​យ័ន​ ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ​កម្ពុជា​អោយ​កាន់តែ​រឹង​មាំ​»៕