មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបានប្រកាសថា អាមេរិកនឹងប្រគល់រង្វាន់ដែលមានតម្លៃទឹកប្រាក់ប្រមាណ២៥លានដុល្លារឲ្យទៅបុគ្គលណាមួយដែលចាប់ខ្លួន ឫផ្តល់ព័ត៌មានឈានដល់ការកម្ទេចចោលមេដឹកនាំកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ។
សូមបញ្ជាក់ថា ជន Abou Bakr Al-Baghdadi គឺជាមេដឹកនាំកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ដែលបានប្រកាសប្រមូលកងកម្លាំងយោធារបស់ព្រះចៅកាលីហ្វ តាមបែបសាសនាអ៊ីស្លាមនៅលើទឹកដីនៃប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤កន្លងទៅ ។
សេចក្តីប្រកាសរបស់អាមេរិក ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំកំពូលក្រុមរដ្ឋអ៊ីស្លាម ISIS ជន Abou Bakr Al-Baghdadi បានបង្ហាញមុខសារជាថ្មីតាមខ្សែអាត់វីដេអូរយៈពេល១៨នាទី និងជម្រុញឲ្យក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបន្តវាយប្រហារភេរកម្មបន្ថែមទៀត ៕