លោក យ៉ែម ឈីម សហគ្រិនវ័យក្មេងដែលពិសោធន៍ក្នុងមុខជំនួញកាហ្វេនៅកម្ពុជានិងជាស្ថានិកក្រុមហ៊ុន Mobile Caffee បានមានប្រសាសន៍នៅថ្ងៃទី៣ខែឧសភានេះថា សព្វថ្ងៃនេះសហគ្រិនក្នុងស្រុកកម្ពុជានិងអ្នកវិនិយោគពីក្រៅប្រទេសចាប់ផ្តើមពេញនិយមក្នុងការនាំចូលម៉ាកយីហោល្បីៗ(Brand)មកទីផ្សារកម្ពុជាហើយលំហូរចូលពីក្រុមហ៊ុនក្រៅប្រទេសនេះ ដោយសារតែទីផ្សារកម្ពុជាកំពុងតែមានសក្តានុពលសម្រាប់អ្នកវិនិយោគ។
លោកបានបន្តទៀតថា ម៉ាកយីហោល្បីៗ(Brand) ពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើអាជីវកម្មហើយពិសេសនោះម្ចាស់អាជីវកម្មតែម្តង ហើយគុណសម្បត្តិរបសវាគឺល្អជាងការវិនិយោគដោយបង្កើតយីហោដោយខ្លួនឯង ព្រោះត្រូវការពេលវេលាច្រើនទម្រាំមានឈ្មោះបោះសម្លេងនៅលើទីផ្សារ។
លោកបានលើកឡើងថា ក្រុមហ៊ុន Mobile Caffee របស់លោក ថ្វីបើជាការវិនិយោគ ដោយចំណាយដើមទុនខ្លួនឯងក៏ពិតមែន ក៏ប៉ុន្តែលោកមានជំនឿលើអាជីវកម្មមួយនេះ ដោយសារតែមានបទពិសោធន៍លើអាជីពកាហ្វេនេះប្រមាណ ១០ឆ្នាំមកហើយ ហេតុដូច្នោះការកសាងយីហោខ្លួនឯងគឺបានផ្តល់ឱកាសកាន់តែច្រើនផងដែរ។
សហគ្រិនវ័យក្មេងខាងលើបន្ថែមថា «សំរាប់ប្រទេសកម្ពុជាការហូចូលម៉ាកយីហោល្បីពីក្រៅប្រទេសនឹងបន្តរីកចម្រើន ហើយប្រជាជននិងអ្នកវិនិយោគក្នុងស្រុកកំពុងតែទាញយកឱកាសថ្មីៗពីការវិនិយោគនេះដែលថ្មីៗនេះក្រុមហ៊ុន Mobile Caffee របស់ ខ្ញុំចាប់ផ្តើមពង្រីកសក្តានុពលបន្ថែមទៀតលើទីផ្សារកម្ពុជា»។
សម្រាប់ លោក តូច ចំណាប់ អ្នកគ្រប់គ្រងទីផ្សារនៅក្រុមហ៊ុនបោះពុម្ភផ្សាយនៅរាជធានីភ្នំពេញបានចាត់ទុកថា រយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាមានការផ្លាស់ប្តូរឥរិយាបច្រើនទទទួលយករបស់ទំនើបៗ ដែលមានឈ្មោះល្បីស្រាប់ ហើយនិន្នាការនេះបង្ហាញពីការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមទៀតថា ក្រៅពីអតិថិជនកម្ពុជាពួកគាត់ក៏ទទួលបានរបស់ល្អៗនិងមានឈ្មោះយីហោល្បីក៏ពិតមែន ប៉ុន្តែទន្ទឹមនោះការប្រកួតប្រជែងផ្នែកអាជីវកម្មក៏បង្កើតនូវបញ្ហាប្រឈមផងដែរ ហើយបច្ចុប្បន្ននេះ ការពេញនិយមរបស់សហគ្រិននៅកម្ពុជាក្នុងការវិនិយោគទិញម៉ាកយីហោល្បីៗពីក្រៅប្រទេសនោះគឺជាសញ្ញាវិជ្ជមានក្នុងន័យសេដ្ឋកិច្ច ប៉ុន្តែទន្ទឹមនោះអ្នកធ្វើអាជីវកម្មខ្នាតតូចៗក្នុងស្រុកអាចនឹងកាត់បន្ថយចំណូលប្រចាំថ្ងៃ ដោយសារតែលំហូយីហោល្បីៗនឹងស្រូបទាញទីផ្សារមួយចំណែកធំ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនក្រៅប្រទេសបាននាំចូលយីហោម៉ាកល្បីៗ(Brand)ពីក្រៅប្រទេសកំពុងតែមានវត្តមានកាន់តែច្រើននៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយនេះជាការវិនិយោគមួយដែលជំរុញឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបង្កើតការងារក្នុងស្រុកថែមទៀត។
យោងតាមអ្នកជំនាញនិងសហគ្រិនវ័យក្មេងដែលវិនិយោគបានចាត់ទុកថា បច្ចុប្បន្ននេះ ការហក់ចូលយីហោកាហ្វេល្បីៗពីក្រៅប្រទេស ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ទំនុកចិត្តដល់វិនិយោគិនក្នុងស្រុក ហើយអ្វីដែលសំខាន់នោះ ការសម្រួលនូវសេចក្តីត្រូវការរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏ដូចជាអតិថិជនដែលនិយមភាពស៊ីវិល័យផងដែរ៕