ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន N&Y នឹងប្រគុំតន្រី្តសប្បុរសធម៌ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៩

បន្ទាប់ពីទទួលបានភាពជោគជ័យ ក្នុងដំណាក់កាលទី១​ គម្រោងលក់ដីឡូតិ៍ រួចមក ក្រុមហ៊ុន N&Y បានបង្កើតព្រឹត្តិការណ៍ជាការតបស្នងគុណចំពោះអតិថិជនរបស់ខ្លួន ហើយក៏ជាឧ៌កាសអបអសាទ ការលក់បិទគំរោងទី១ របស់ក្រុមហ៊ុន N&Y និងការប្រកាស់បើកលក់គំរោងទី២ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រ ក្រុមហ៊ុន N&Y បានប្រគុំតន្រី្តសប្បុរសធម៌ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៩ ។

ការប្រគុំតន្រី្តសប្បុរសធម៌នេះ ស្ថិតនៅទីតាំងដីឡូរផ្ទាលតែម្ដង ក្នុងព្រឹត្តិការណ៍នោះដែរ ការមានការព្យាបាល ត្រចៀក ច្រមុះ បំពុងក ដោយឥតគិតថ្លៃផងដែរ ពីសមាជិកក្រុមគ្រូពេទ្យ Hope Cambodia ហើយជាពិសេសពេលរាត្រីមានការប្រគុំតន្រី ដែលមានការចូលរួមពីតារាចម្រៀង នាយចើម ក្មេងខ្មែរ សូ សុផលលីន រស់ ព្រួយ និង ពៅ ឌីន ផងដែរ។

សូមបញ្ជាក់ថា ការប្រគុំតន្រី្តសប្បុរសធម៌នេះធ្វើឡើងនៅទីតាំងដីឡូរ ក្រុមហ៊ុន អិន វ៉ាយ ក្នុងភូមិចំការត្រាច ឃុំពើក​ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងឧ៌កាសនោះក៏មានការចាប់រង្វាន់ផងដែរ ៕