ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)

លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ  កាលពីចុងខែឧសភាឆ្នាំ២០២៣ នេះ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ក្រុមហ៊ុន Evergreen Shipping Services (Cambodia) ក្នុងគោលបំណងដើម្បីសិក្សាអំពីវឌ្ឍនភាព និងការអភិវឌ្ឍរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមជ្ឈមណ្ឌល ចែកចាយ ឈានមុខ គេនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន  នឹង កំពុងខិតខំបង្កើនគុណភាព សេវាកម្ម ឲ្យកាន់តែប្រសើរឡើង ។
តាមរយៈ ការបំពាក់ បន្ថែម នូវ គ្រឿងចក្រ ទំនើបៗ ការពង្រឹង សមត្ថភាព និយោជិត កម្មករ ព្រមទាំង ការបំពាក់ ប្រព័ន្ធ ស្វ័យប្រវត្តិ សំដៅ បង្កើន ល្បឿន ប្រតិបត្តិការ និង កាត់បន្ថយ ហានិភ័យ នានា ក៏ ដូច ជា ពេលវេលា របស់ អតិថិជន និង អ្នកប្រើប្រាស់ ផែ ។

លោក លូ គឹមឈន់ បានឲ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នេះមាន ទីតាំង ភូមិសាស្ត្រ ស្ថិត នៅ ចំណុច យុទ្ធសាស្ត្រ តាមបណ្ដោយ ឆ្នេរសមុទ្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ដែលមាន សក្ដានុពល ប្រសើរ ជាងគេ ស័ក្កិសម សម្រាប់ កំពង់ផែ ទឹកជ្រៅ ដោយ មាន ទីតាំង ស្ថិតនៅ ជិត ខ្សែ សមុទ្រ ទឹក ជ្រៅ ចំណាយ តិច បំផុត ក្នុងការ ធ្វើ ប្រឡាយ នាវា ចូល ចត និង ពុំ ចាំបាច់ ចំណាយ សម្រាប់ ការ បូម ស្ដារ ជាប្រចាំ ។

ផ្អែក លើ កត្តា ភូមិសាស្ត្រអំណោយផល គួបផ្សំ នឹង ការខិតខំ ប្រឹងប្រែង របស់ ថ្នាក់ដឹកនាំ និង និយោជិត កម្មករ ទាំងអស់ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ   ប្ដេជ្ញាចិត្ត ត្រៀមខ្លួន ដើម្បី ផ្ដល់ សេវាកម្ម ប្រសើរ បំផុត និង ឆ្លើយតប យ៉ាង ទាន់ ពេលវេលា ទៅ នឹង សំណូម ពរ របស់ អតិថិជន និង អ្នកប្រើប្រាស់ ផែ ដើម្បី រួម ដំណើរ ឆ្ពោះទៅរក ភាព ជោគជ័យ ទាំងអស់គ្នា ៕