មណ្ឌលគិរី ៖ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី សូមគោរពជូនដំណឹងដល់សាធារណៈជន ជាពិសេស ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលធ្វើដំណើរលើដងផ្លូវជាតិ (លេខ ៧៦.A)ពី ខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬ ពី ទីក្រុងភ្នំពេញ ទៅ ខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និង ខេត្តរតនៈគិរី វិញ ដោយសារនៅ ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបាន បាក់ស្រុតចុះ ប្រវែងបណ្ដោយ ប្រមាណជាជាង១០ម៉ែត្រ ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្ដី អ្នកធ្វើដំណើរតាម រថយន្តក្ដី ទោចក្រយានយន្តក្ដី សូមផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ដោយក្ដីគោរព ។
លោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ សីហានេះ អាជ្ញាធរស្រុក និងជំនាញសាធារណការ ក្រោមបញ្ជាអភិបាលខេត្តមណ្ឌលគិរី កំពុងពិនិត្យរកទីតាំងដើម្បីឈូសឆាយផ្លូវថ្មីមួយ វៀងចំណុចដែលរងការកាត់ផ្ដាច់ទាំងស្រុង ។
គិតត្រឹមព្រឹកនេះ កំណាត់ផ្លូវលេខ៧៦A ឆ្ពោះចូលទីរួមខេត្តមណ្ឌលគិរី កំពុងត្រូវបានផ្អាក មិនអាចធ្វើដំណើរបានទេ ទាំងឡាន និងម៉ូតូ ៕
![](https://daily-khmer.com/wp-content/uploads/2023/08/365044525_736731825154924_4942068020600149018_n.jpg)
![](https://daily-khmer.com/wp-content/uploads/2023/08/363388223_682957393878237_6937652807044224685_n.jpg)
![](https://daily-khmer.com/wp-content/uploads/2023/08/362676365_736731828488257_8717104955638582363_n.jpg)