ក្រចេះ: ថ្ងៃទី12 ខែសីហាឆ្នាំ2023វេលាម៉ោង9,56នាទី បទល្មើសដឹកជញ្ជូនអនុផល់ព្រៃឈើនៅក្នុងទឹកដីស្រុកសំបូរខេត្តក្រចេះ នៅតែមាន ជាបន្តបន្ទាប់រៀងរាល់យប់ ជាក់ស្ដែងដូចជាថ្ងៃទី 12 ខែសីហាឆ្នាំ 2023 នៅចំណុចភូមិអាចារ្យ ថ្នោល ឃុំសំបូរស្រុកសំបូរខេត្តក្រចេះ។
ក្រុមមន្រ្តី និយាយថា ឥឡូវនេះ មានក្រុមឈុមួញដុះស្លែដឹក ជញ្ជូន អនុផលព្រៃឈើ តាមរមក ម៉ូតូ មួយគ្រឿង ចេញពីទឹកដីស្រុកសំបូរ មកដល់ចំណុចភូមិឃុំខាងលើក៏ប្រទះនិងបងប្អូនអ្នកសារព័ត៌មានយើង នៅ ពេលនោះរម៉កដឹកឈើរក៏បាន ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ លុះព្រឹកឡើង ឈានចូលថ្ងៃទី 13 ខែសីហាឆ្នាំ 2023 វេលាម៉ោង 7:28 ។
ពលរដ្ឋនិងមន្ត្រីលើកឡើងថា ហេតុអ្វី លោកហាក់បីដូចមិនមានចំណាត់ការបង្ក្រាបទៅលើក្រុម ឈ្មួញដឹកជញ្ជូន បទល្មើសអនុផលព្រៃឈើនុះឡើយ។ រីឯឈើនេះដែរដោយគេស្គាល់ថាម្ចាស់ឈ្មោះ(លោក ឃួន) មានតួនាទីជាអ្នកយកព័ត៌មាននៅក្នុងអង្គភាព (រស្មីកម្ពុជា)។
ក្រុមពលរដ្ឋនៅទីនោះ បានស្នើសុំឱ្យលោកស៊ានប៊ុន ថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មេត្តា មើលមន្ត្រីថ្នាក់ក្រោមផង ក៏ដូចមន្ត្រីកងរាជរដ្ឋស្រុកសំបូរផងទាន។
