ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងការងារ រួមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហេង សួរ ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ។

ថ្លែងនៅក្នុងឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថ្លែងអំណរគុណដល់បណ្តាអង្គភាពនៃក្រសួង និងអង្គភាពនៅតាមបណ្តារាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យអស់ពីសមត្ថភាព។

ឆ្លៀតក្នុងឱកាសនោះ លោក រដ្ឋមន្ត្រីបានពាំនាំនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការនៃក្រសួង ស្តីអំពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនគោលដៅ ១,៥លា ននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរ ងហានិភ័យ ដោយប្រកាន់ខ្ជាប់គោលការណ៍ចំនួនបី គឺ «រៀនជាប់លាប់ ប្រឡងជាប់ និងមានការងារធ្វើ»។

លោករដ្ឋមន្ត្រីបានណែនាំដល់អគ្គនាយកដ្ឋាន TVET ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចឱ្យបានកម្មវិធីខាងលើ ដែលនឹងត្រូវប្រកាសដាក់ឱ្យដំណើរការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ៕

#MLVT #HENGSour