ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានបើកដំណើរការអាជីវកម្មកប៉ាល់ទំនើបដឹកអ្នកដំណើរ របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ សម្រាប់ដឹកនាំអ្នកដំណើរពីខេត្តកំពត ទៅដល់កោះត្រល់ (កោះភូកុក) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយចំណាយពេលត្រឹម ៤០នាទីប៉ុណ្ណោះ។
លើសពីនោះ លើទំព័រហ្វេសប៊ុករបស់អ្នកឧកញ៉ាផ្ទាល់ បានលើកឡើងថា នឹងតាំងចិត្តយកឈ្មោះ និងឡូហ្គោ របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ឲ្យល្បីល្បាញនៅលើកោះត្រល់ឲ្យទាល់តែបានផងដែរ។ អ្នកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា មានសេវាកម្មទៅកាន់ប្រទេសថៃ វៀតណាម មានសេវាកម្មរថយន្ដដឹកជញ្ជូនពេលយប់មានគ្រែសម្រាប់គេង ទូកល្បឿនលឿន ប៊ូវ៉ាស៊ីកម្ពុជា បម្រើសេវាកម្មដឹកអ្នកដំណើរទៅកាន់កោះរ៉ុង និងកោះរ៉ុងសន្លឹម ហើយក៏មានរីសតស្អាតៗជាច្រើនកន្លែង៕