ភ្នំពេញ: ក្រុមហ៊ុនលីលី ហ្វូតអិនដាស្រ្ទី ទទួលបានពានរង្វាន់ “ស៥” ដែលផ្ដល់ដោយឯកឧត្តមហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍ ដែលក្រុមហ៊ុនលីលីអនុវត្តនូវគម្រោងស ៥ នេះទទួលបានជោគជ័យ និងមានផលិតភាពខ្ពស់។
ពានរង្វាន់ “ស៥” មានន័យថា:
ស ទី ១ : សម្រាប់សម្រាំង
ស ទី ២ : សណ្ដាប់ធ្នាប់
ស ទី ៣ : សំអាត
ស ទី ៤ : ស្តង់ដា
ស ទី ៥ : ស្ថិតស្ថេរ
ឆ្លៀតឱកាសនេះផងដែរ លោកជំទាវឧកញ៉ា កែវ មុំ សូមថ្លែងអំណរគុណ និងរលឹកនឹកគុណដល់ ឯកឧត្តម ស៊ុយ សែម ឯកឧត្តមចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ព្រមទាំងសហការី និង មន្ត្រីនៃក្រសួងឧស្សាហកម្មទាំងអស់ដែលតែងតែជួយជ្រោមជ្រែងបណ្ដោះបណ្ដាល និងលើកទឹកចិត្តដល់ក្រុមហ៊ុនលីលីតាំងពីឆ្នាំ ២០០៣ រហូតមកដល់បច្ចុប្បន្ន ដែលមានឯកឧត្តមហែម វណ្ណឌី ជារដ្ឋមន្ត្រីអាណត្តិទី 7 នេះ ។
លោកជំទាវឧកញ៉ា សូមលើកហត្ថប្រណមបួងសួង ដល់វត្ថុសក្តិសិទ្ធទាំងអស់លើលោកសូមតាមថែរក្សាឯកឧត្តមរដ្ធមន្ត្រីទាំងបី អាណត្តិ និងលោកជំទាវព្រមទាំងសហការី និងមន្ត្រីទាំងអស់សូមជួបតែពុទ្ធពរទាំង 4 ប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។