ខេត្តព្រៃវែង៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំសហការីចុះពិនិត្យមើលការប្រមូលផលស្រូវពូជសែនក្រអូបរបស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យដល់ស្រែផ្ទាល់ លោកបណ្ឌិតប្រតិភូ បានសង្កេតឃើញថា ពូជស្រូវសែនក្រអូបនេះមានកួរធំៗ គ្រាប់ច្រើន និងផ្តល់ទិន្នផលខ្ពស់គួរឲ្យកត់សម្គាល់។
ការប្រមូលផលពូជស្រូវរបស់លោក ឈិត ប៊ុនថន គឺធ្វើឡើងលើផ្ទៃដីទំហំ៤ហិកតា ស្ថិតនៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នៅក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានអញ្ជើញពិនិត្យមើលដំណើរការរក្សាទុកពូជស្រូវ និងសម្ងួតស្រូវនៅក្នុងរោងម៉ាស៊ីនកិនស្រូវរបស់លោក ឈិត ប៊ុនថន ដើម្បីរក្សាបានគុណភាពខ្ពស់ឆ្លើយតបតាមតម្រូវការទីផ្សារ។