ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីការបរទេស ទទួលជួបសម្តែងការគួរសម ជាមួយប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង

នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Christophe GIGAUDAUT ប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅទីស្តីការក្រសួង។

នៅក្នុងជំនួប លោក Christophe GIGAUDAUT បានចែករំលែកបទពិសោធន៍របស់លោកក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ឆ្នាំ២០២៤ នៅប្រទេសបារាំង មកកម្ពុជាសម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បន្ទាប់ នៅឆ្នាំ២០២៦។