(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រប្រធានសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោនៅថ្ងៃទី២៧ខែកុម្ភ:នេះបានដឹកនាំសមាជិករៀបចំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈមនានារបស់ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាអ្នកផលិត ដើម្បីត្រៀមលើកទៅកាន់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងក្រសួងពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយ ។
ជាលទ្ធផលកិច្ចប្រជុំនេះបានពិភាក្សាទៅលើបញ្ហាមួយចំនួនដូចជា៖
* បញ្ហាការប្រកួតប្រជែងមិនស្នើរភាព
* បញ្ហារយៈពេលនៃនិតិវិធីការស្នើរសុំនាំចូលថ្នាំពេទ្យ ពីក្រសួងសុខាភិបាល
* បញ្ហាកម្ចីឥណទានពី ធនាគារ SME Bank និង ARDB Bank
* បញ្ហា បសស សម្រាប់បុគ្កលិកក្រុមហ៊ុន ដែលមិនទាន់ជាប់កិច្ចសន្យា ,បុគ្គលិកដែលបម្រើការតាមរដូវកាល , បុគ្គលិកស្វ័យនិយោជ ជាដើម និងបញ្ហាប្រឈមមួយចំនួនផ្សេងៗទៀត។
កិច្ចប្រជុំនេះមានសមាជិកចូលរួមប្រមាណ ២០រូប ដែលរៀបចំឡើងនៅទីស្ដីការ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។