ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វិស័យ​​​ហិរញ្ញវត្ថុ​​​​​​មានសារសំខាន់​ក្នុង​​​ការ​អភិវឌ្ឍមុខជំនួញ​​​ ​​​​​​

អ្នក​ជំនាញផ្នែក​​​​​​​​វិស័យ​ហិរញ្ញវត្ថុ​បា​នចាត់ទុកថា ​​ការរីកលូតលាស់​​​​វិស័យ​ធនាគារនិងហិរញ្ញវត្ថុ​​​​​​​​​​​​​នៅ​កម្ពុជា​​​​មានសារៈសំខាន់ណាស់​​​​ក្នុងការ​ជម្រុញ​​​​​​​សេដ្ឋកិច្ច ​​​​​​​និងអភិវឌ្ឍន៍​​​មុខជំនួញ​​​។​​​

លោកឩកញ៉ា ហួត អៀងតុង ទីប្រឹក្សា​​​សមាគម​មីក្រូហិរញ្ញវត្ថុ​​​​កម្ពុជា​​​​បាន​ថ្លែងថា ​វិស័យ​មីក្រួហិរញ្ញវត្ថុ​បាន​បំពេញតួនាទី​របស់​ខ្លួន​​យ៉ាងសកម្ម​​​​​​​​​ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ច ជាពិសេស​ក្នុងបរិបទនៅកម្ពុជា​​​​សព្វថ្ងៃ​​ វិស័យ​មួយ​នេះ​​​​​បាន​​​​​​​​​​​បន្សាំខ្លួន​​​យ៉ាងជិតស្និទ្ធជាមួយ​ជីវភាពរស់​នៅរបស់​ប្រជាពលរដ្ឋ ​​និងការ​​​​​អភិវឌ្ឍន៍អាជីវកម្មបន្ថែម​​​​​។​

លោក​ឩកញ៉ា​បាន​លើកឡើងថា វិស័យ​​​​ហិរញ្ញវត្ថុ​នៅក្នុងសេដ្ឋកិច្ច​​​​គឺ មានសារៈសំខាន់​ណាស់​​​ ព្រោះ​​​ ​​​​គ្រឹះស្ថាន​ទាំងអស់នោះ​​​​​បាន​ទៅ​​​ដល់​ជិតប្រជាពលរដ្ឋ​ និង​​​​បាន​​​​ប្រាក់ទុន ​​​​​ ​សម្រាប់​​​​បង្កើតមុខរបរ​បន្ថែម និងបង្កើន​​​​​ប្រាក់ចំណូលដល់សេដ្ឋកិច្ច​​​​​​​គ្រួសារ​។​​​

អ្នកជំនាញបន្ថែមថា ​​​​​  គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​​​​​ដែល​បាន​​​​ចុះបញ្ជីត្រឹមត្រូវគឺ​​​​​បាន​ការពារ​ផល​ប្រយោជន៍​របស់​អតិថិជន​​​​​ ហើយ​​​​​ជាពិសេស​​ការ​​​​​​​​​​ផ្តល់​ឥណទាន​​​មាន​តម្លាភាព។​

សម្រាប់ លោក បណ្ឌិត​​​ អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេស៊ី​លីដា​ ភីអិលស៊ី​បាន​ថ្លែងថា ​​​​​ការកសាងនិងអភិវឌ្ឍន៍​​​​ប្រទេស​មា​​​ន​​ចំណុចសំខាន់ៗចំនួន​ ៤ ទី១ ទុនធនធានមនុស្ស​​ ទី២ ទុន​ធម្មជាតិ​ ទី៣ទុនសង្គម​ និងចំណុច​​​​ទី ៤ ទុន​​​ផ្នែក​​​​ហិរញ្ញវត្ថុ​​​ ហើយ​​​ក្នុងចំ​​​ណោម​​​​ធាតុ​ទាំងបួន​​​គឺ​​ ​​ទុនហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ជាងគេ​​។​

​​​លោក​បណ្ឌិត​បន្តទៀតថា ​​​ខាង​​ធនាគារនិងមីក្រូហិរញ្ញវត្ថុដែលបាន​ផ្តល់​​​​​ប្រភព​​​​ទុនទៅ​អតិថិជន​​​ដើម្បី​​​​​​​​​​​យកទៅ​អភិវឌ្ឍន៍​មុខរបរ​ ចាប់​ផ្តើម​មុខរបរ​ថ្មី និងពង្រីក​មុខរបរ​ថ្មីបន្ថែម​​ ។ ​លើសពីនេះ​​​​​​​បង្កើតការងារ​ធ្វើ និង​​​​​បង្កើន​ប្រាក់ចំណូល​ដល់​សេដ្ឋកិច្ច​គ្រួសារ​​​​​​​​​​​។

អ្នក​ជំនាញ​​លើក​ឡើងថា​​​ ​​វិស័យ​ហិរញ្ញវត្ថុ​ពិត​ជាដើរតួនាទីសំខាន់​ណាស់ ​​ក្នុងការ​បង្កើត​ប្រាក់ចំណូល​បន្ថែម ​និងរួចចំណែក​ក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​ក៏ដូចជាឈានដល់ការកាត់​បន្ថយ​ភាពក្រីក្រ​​​​​។​​​​