កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានចុះផ្សាយថា ប្រមុខដឹកនាំកំពូលរបស់ ប្រទេសនេះ លោក គីម ជុងអ៊ុន បានធ្វើដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតគ្រឿង នេសាទចំនួនពីរកន្លែង នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកានេះ ក្នុងបំណងរុញច្រានកំណើនសេដ្ឋកិច្ច ជាតិកូរ៉េខាងជើងឲ្យកើនឡើងខ្ពស់នៅពេលខាងមុខ ។
ប្រភពដដែលបានបន្តថា លោក គីម ជុងអ៊ុន បានចេញយុទ្ធសាស្ត្ររុញច្រានកំណើន សេដ្ឋកិច្ចជាតិឲ្យកើនឡើងខ្ពស់រយៈពេល៥ឆ្នាំ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦កន្លង មក តាមរយៈការនាំចេញផលិតផលនេសាទ ។
សូមបញ្ជាក់ថា ការនាំចេញផលិតផលនេសាទរបស់កូរ៉េខាងជើង ក៏ពឹងផ្អែកផងដែរ ទៅលើកិច្ចចរចារវាងកូរ៉េខាងជើង និងអាមេរិក ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលកូរ៉េខាងជើង ៕