ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានចុះផ្សាយថា ក្រុមហ៊ុន Apple Inc ដែលជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានប្រកាសពីកំណើនៃប្រាក់ ចំណូលតិចតួចរបស់ខ្លួនកាលពីត្រីមាសទី០១នៃឆ្នាំ២០២០នេះ ទោះបីជាការលក់ផលិតផល ទូរស័ព្ទ iPhone បានធ្លាក់ចុះក៏ដោយ ។
លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc បានអោយដឹងថា ប្រាក់ ចំណូលរបស់ក្រុមហ៊ុននេះកាលពីត្រីមាសទី០១ មានចំនួនជាទឹកប្រាក់ប្រមាណ៥៨.៣ពាន់ លានដុល្លារ គីកើនឡើង១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ។
លោក Tim Cook បានបន្ថែមថា ក្រុមហ៊ុននេះ តែងតែទទួលបានកំណើននៃប្រាក់ ចំណូលក្នុងរង្វង់៤% ក្នុងមួយត្រីមាសក្នុងឆ្នាំកន្លងមក ដោយការលក់ផលិតផលទូរស័ព្ទដៃ ប៉ុន្តែនៅត្រីមាសទី០១ឆ្នាំនេះ ប្រាក់ចំណូលប្រចាំត្រីមាសបានធ្លាក់ចុះទាបដោយសារការឆ្លង រាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោក ៕