រាជធានីភ្នំពេញ :លោក ហេរ៉ូ សុជាតិ ជាប្រធាក្រុមប្រឹក្សាភិបាលនិងទទួលបន្ទុកជាអគ្គនាយក ក្រុមហ៊ុន TOP4 REALTY និងក្រុមសមាជិកបាល់ទាត់ GIANT FT ភ្នំពេញ និងក្រុមបាល់ទាត់ យក្សព្រៃវែង និងក្រុមបាល់ទាត់ ធម្មជាតិ ខេត្តស្វាយរៀងនៅព្រឹក ថ្ងៃ ទី ១៥ ខែកក្កដា ឆ្នាំ ២០២០ បានចូលរួមរណ: ជូនសពវរសេនីយ៍ឯក ពក ភិរម្យ អនុប្រធាន មណ្ឌលព័ត៌មាន នាយកដ្ឋាន អនុវត្តច្បាប់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៣៦ឆ្នាំ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ។
អមដំណេីរចូលរួមក្នុងពីធីនោះមានឯអស់លោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន អនុប្រធាន និងមន្រ្តីក្រោមឱវាទអគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ក្នុងឱកាសដ៏សែនអាលោះអាល័យនោះ សូមសម្តែងនូវសមានចិត្តចូលរួមមរណ:ទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ សពលោកវរសេនីយ៍ឯក ពក ភិរម្យ និងបានចាត់ទុកការបាត់បង់លោកវរសេនីយ៍ឯក ពក ភិរម្យ គឺជាបាត់បង់នូវស្វាមី បីតា បង មិត្តរួមការងារគួរឱ្យគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះឱពុកម្តាយ ភរិយា កូន មិត្តភក្ដិ និងជាការបាត់បង់មន្រ្តីមួយរូបដែលមានចរឹតស្លូតបូត ស្មោះត្រង់ការងារ លះបង់កំលាំងកាយ ចិត្តប្រាជ្ញាចូលរូមបម្រេីជាតិមាតុភូមិកម្ពុជា។
ក្នុងឱកាសដ៏សែនអាលោះអាល័យនោះដែរ លោក ហេរ៉ូ សុជាតិ សូមបួងសួងសូមវត្ថុស័ក្តិសិទ្ធក្នុងលោកព្រមទាំងទេវតាឆ្នាំថ្មី ព្រះនាងគោ រាគទេវី និងកុសលផលបុណ្យដែលលោកបានសាង នាពេលកន្លង មកជួយយិតយោងសណ្តោងដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ឯក ពក ភិរម្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។
