ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៥៩៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៨០៦នាក់ និងស្លាប់២១នាក់។
ក្នុងនោះ ៤៥៧នាក់ ជាករណីឆ្លងសហគមន៍ និង២៣៦នាក់ ជាអ្នកដំណើរពីបរទេស។
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៦.០៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨១.២០២នាក់ និងស្លាប់១.៧០៤នាក់ គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ៕