ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកិច្ចប្រជុំលើកទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសច រណ៍និងអេកូទេសចរណ៍(គ.ជ.អ.អ)

ភ្នំពេញ:លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសច រណ៍និងអេកូទេសចរណ៍(គ.ជ.អ.អ)នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២២នេះបានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១របស់ គ.ជ.អ.អ។
ក្នុងកិច្ចប្រជុំដ៏មានសារ:សំខាន់នេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីដែលជាសមាជិកក្រុមការងារអន្តរក្រសួងនិងក្រុមការងារថ្នាក់ខេត្តទូទាំង ២៤រាជធានី-ខេត្ត។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធាន គ.ជ.អ. អ បានធ្វើបទអន្តរាគមន៍ដោយសង្ខេបអំពីរបៀបវារ:នៃកិច្ចប្រជុំនិងមូលបទសំខាន់ៗដែល គ.ជ.អ.អនឹងលើកយកមកពិនិត្យនិងពិភាក្សាគ្នានាព្រឹកនេះ។

ប្រធានលេខាធិការដ្ឋានបានធ្វើបទបង្ហាញអំពីដំណើរការប្រព្រឹត្តទៅសមិទ្ធផលសម្រេចបានផែនការសកម្មភាពបញ្ហាប្រឈមនិងការប្រកាសសមាជិក គ.ជ.អ .អ ថ្នាក់រាជធានី-ខេត្ត។

លោករដ្ឋមន្ត្រី វេង សាខុន ក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាអនុប្រធានគ.ជ.អ.អ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអន្តរក្រសួងក្រោមការសម្របសម្រួលរបស់ក្រសួងទេសចរណ៍និងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ដ៏មានអត្ថន័យរបស់រដ្ឋមន្រ្តី ថោង ខុន ជាប្រធាន គ.ជ.អ.អ ដែលបានជម្រាបជូនអំពីស្ថានភាពនៃដំណើរការអភិវឌ្ឍប្រកបដោយផ្លែផ្កា ពិសេសសក្តានុពលនៃវិស័យទេសចរណ៍និងវិស័យសំខាន់ៗផ្សេងៗទៀត ដែលនឹងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច ពិសេសក្នុងកាលៈ ទេសៈនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។
នៅក្នុងស្មារតីទទួលខុសត្រូវរដ្ឋមន្ត្រីបានបង្ហាញអំពីការប្តេជ្ញាចិត្តនិងសុឆន្ទៈសហ ការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការបន្តកិច្ចសហការ ជាមួយគ្រប់ដៃគូដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពនៃការអនុវត្តគោលនយោ បាយជាតិអេកូទេសចរណ៍និងផែនការសកម្មភាពសំខាន់ៗរបស់ គ.ជ.អ.អដោយបន្តជំរុញគាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគវិស័យទេសចរណ៍ អេកូទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍។
ដោយមិនមើលរំលងគោលការណ៍ប្រឡងប្រណាំង“ទីក្រុងស្អាតរមនីយដ្ឋានស្អាតសេវាល្អនិងបដិសណ្ឋារកិច្ចល្អ” រួមទាំងវិស័យកសិកម្មមានដូចជា ៖ សហគមន៍កសិកម្ម សហគមន៍ព្រៃឈើនិងសហគមន៍នេសាទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច កម្រិតជីវភាពរបស់ប្រជាសហគមន៍ដែលប្រកបមុខរបរកសិកម្មជាចម្បង ក្នុងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១- ២០២៣ តាមយុទ្ធសាស្រ្ត “អភិក្រមផ្ការីក” របស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីបានរំលេចអំពីសក្តានុពលនៃសហគមន៍នេសាទសហគមន៍ព្រៃឈើ និងសហគមន៍កសិកម្ម ដែលអាចប្រែក្លាយទៅជាសហគមន៍អេកូទេសចរណ៍បាននាពេលអនាគត។
ជាក់ស្តែងបច្ចុប្បន្នមានសហគមន៍នេសាទចំនួន ១៣១ ក្នុងចំណោម ៥១៦ ដែលមានសក្តានុពលភាពប្រែក្លាយជាសហគមន៍ទេសចរណ៍ធម្មជាតិ។ បច្ចុប្បន្នមានសហគមន៍នេសាទចំនួន ២៧ បាននិងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់ សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង ១២ខេត្ត (ក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមាន ជ័យ កំពត ព្រះសីហនុ កែប និងខេត្តកោះកុង)។
សហគមន៍ព្រៃឈើ យើងមានចំនួន ៦៤៣ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន ១០៣ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹងព្រែកបឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ចម្ការឈើដាំស្ថានីយផ្សព្វផ្សាយនិងស្តារ ព្រៃ-ឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវាថ្នាក់ជាតិនិងក្រោមជាតិ ដែលអាចអភិវឌ្ឍទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍និងតំបន់លំហែកម្សាន្តផងដែរ។ សហគមន៍កសិកម្មចំនួន ១២១៧ក្នុងនោះមានសហគមន៍ផលិតបន្លែចំនួន ២៥៩ និងសហភាពសហគមន៍កសិកម្មចំនួន ១១។
នាពេលអនាគត សហគមន៍កសិកម្មមួយចំនួនអាចនឹងបង្កើតមុខរបរថ្មីមួយដែលហៅថា “កសិ-ទេសចរណ៍” សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងបរទេសបានទៅទស្សនាកសិដ្ឋាន។
កសិដ្ឋានដែលសហគមន៍កសកិកម្មអាចផ្តល់ជាកន្លែងឱ្យអ្នកទេសចរណ៍ទៅទស្សនានោះរួមមាន៖ដំណាំស្រូវ ដំណាំម្រេច ដំណាំបន្លែ ស្វាយកែវរមៀត ស្វាយចន្ទី មៀនប៉ៃលិន និងកៅស៊ូ។ល។
ហេតុដូច្នេះមានសហគមន៍កសិកម្មមួយចំនួនអាចក្លាយជាសហគមន៍កសិកម្ម កសិ-ទេសចរណ៍នៅពេលអនាគតប្រសិនបើសហគមន៍កសិកម្មចង់បង្កើតមុខរបរថ្មីស្តីពីកសិ-ទេសចរណ៍នៅក្នុងសហគមន៍កសិកម្មរបស់ខ្លួនរួមទាំង សហគមន៍នេសាទ និងសហគមន៍ព្រៃឈើផងដែរ។

ព្រមជាមួយបញ្ហាប្រឈមសំខាន់ៗទាក់ទងការបង្កើតការអភិវឌ្ឍការដឹកនាំគ្រប់គ្រងសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ធ្វើយ៉ាងណាឲ្យសហគមន៍មានការអភិវឌ្ឍប្រកបដោយវិបុលភាពចីរភាពនិងនិរន្តរភាពរដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថាកិច្ចប្រជុំនាពេលនេះមិនត្រឹមតែជួយលើកកម្ពស់ការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធប៉ុណ្ណោះទេ។
ប៉ុន្តែថែមទាំងផ្តល់ឱកាសពិភាក្សាផ្លាស់ប្តូរទស្សនៈដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាប្រឈមនានាសំដៅឆ្ពោះទៅសម្រេចគោលដៅនៃការគ្រប់គ្រងអភិវឌ្ឍស ហគមន៍ទេសចរណ៍ធម្មជាតិនិងអេកូទេសចរណ៍ប្រកប ដោយចីរភាពតាមអភិក្រម“រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”ក្នុងស្មារតីម្ចាស់ការទទួលខុស ត្រូវក្នុងបុព្វហេតុចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍តំបន់ជនបទការបង្កើនសក្តានុពលទេសចរណ៍ធម្មជាតិឆ្លើយតបទៅនឹងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩-២០៣០។