បានវាយ តម្លៃខ្ពស់ ចំពោះការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិច ក្នុងបាតទន្លេនេះ មានសារៈសំខាន់ណាស់ ព្រោះជាគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ដើម្បីឱ្យប្រជាពលរដ្ឋ និងការដឹក ជញ្ជូនតាមផ្លូវទឹក អាចធ្វើដំណើរប្រកបដោយសុវត្ថិភាព។
សម្ដេចក្រឡាហោម ស ខេង ថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព កិច្ចប្រតិបត្តិការបោស សម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ នាព្រឹកថ្ងៃទី១០ ខែសីហា នៅទីស្ដីការក្រសួងមហាផ្ទៃថា ក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សា និងដោះ ស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ត្រូវមានការ តាំងចិត្តខ្ពស់អំពីការងារទាំងនេះ ដោយមិនទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ នៅក្នុង បាតទន្លេទៀតឡើយ។
ចំណែកឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយក រណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ បានធ្វើរបាយការ ណ៍សង្ខេប ស្ដីពីវឌ្ឍនភាព នៃកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោម ទឹកនៅការដ្ឋានកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងថា ក្រោយទទួលបា នបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងបាតទន្លេ ព្រមទាំងបានការឯក ភាពពី សម្ដេចក្រឡាហោម ស ខេង ក្រុមការងារអន្ដរក្រសួង បានបើកប្រតិបត្តិការរួម ជាមួយ អង្គភាពរបស់ CMAC និងអ្នកពាក់ព័ន្ធមួយចំនួនទៀត សហការជាមួយអាជ្ញាធរ បានដំណើរ ការស្រាវជ្រាវ និងកំណត់ទីតាំងនៅតំបន់នោះ ហើយបើកប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះជារៀងរាល់ថ្ងៃ។
ដោយឡែក ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក CMAC បានធ្វើការបង្ហាញអំពីបច្ចេកទេសបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិច ក្នុងបាតទន្លេថា ផែនការប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវា នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង មានទំហំចំនួន ២៦៨ហិកតា ដោយក្នុងនោះ តំបន់ហានិភ័យខ្ពស់មានចំនួន ១៩៧ហិចតា និងតំបន់ដែលហានិភ័ យមធ្យម ចំនួន ៧១ហិកតា។
ឯកឧត្តម អគ្គនាយក CMAC បានបញ្ជាក់ថា ការបោសសម្អាតសំណល់យុទ្ធភណ្ឌ មិនទាន់ផ្ទុះជាភារកិច្ចយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបជា កាតព្វកិច្ច ជាតិ និងអន្ដរជាតិ។ ឯកឧត្តម បន្ដថា ការបោសម្អាតគ្រាប់ទាំងនេះ មានប្រយោជន៍យ៉ាង សំខាន់ក្នុងការពង្រឹងកិច្ចការសន្ដិសុខជាតិ និងផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋព្រមទាំង ដំណើរការស្ដារការ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើងវិញ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានធ្វើ របាយការណ៍ ស្ដីពីការងារបូមខ្សាច់ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិច ក្នុងបាតទន្លេ ថា ក្រោយបញ្ចប់កិច្ចប្រជុំដឹកនាំ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានកំណត់ទិសដៅ និងតួនាទីភារកិច្ចយ៉ាងច្បាស់លាស់សម្រាប់ក្រុមការងារអន្ដរក្រសួង និងទទួលបានការឯកភា ពដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជានោះ ក្រសួងរ៉ែ និងថាមពល បានខិតខំប្រឹងប្រែងអនុ វត្តបានយ៉ាងយកចិត្តទុកដាក់បំផុត និងអនុវត្តន៍ប្រកបដោយទទួលខុសត្រូវខ្ពស់៕