ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ថ្ងៃអង្គារ ពុធ ទី៩ -១០ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសា លាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការស៊ើបអង្កេត នីតិវិធី។
កម្មវិធីនេះ វាគ្មិនបានបង្ហាញ បទពិសោធន៍ល្អៗ ដល់នគរបាលយុត្តិធម៌ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួម ពីលោក អ៊ឹម ឧត្តម លោកស្រ៊ិន សុវណ្ណ ឧបការី នៃ អ.ប.ព. និងសិក្ខាកាមជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងប្រធាន អនុប្រធាន សាខា ក.ប.ប. រាជធានី ខេត្ត សរុបចំនួន១២៥រូប។
ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មានមតិស្វាគមន៍ និងថ្លែងអំណរគុណវត្តមានដ៏ខ្ពង់ខ្ពស់ របស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលអញ្ជើញជាអធិបតីចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយនាឱកាសនេះ ។
លើសពីនេះ លោកអគ្គនាយក បានចាត់បញ្ជូនឧបការី ជាវាគ្មិនសម្រាប់ធ្វើបទបង្ហាញនិងការចែករំលែកបទពិសោធន៍ល្អក្នុងការស៊ើបអង្កេត និងការអនុវត្តច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ។
លោកប្រតិភូ បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋាន ក. ប.ប. ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់តួនាទីនិងភារកិច្ច ឱ្យស្រាវជ្រាវ រៀបចំ កសាង គោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធនឹងគុណភាព សុវត្ថិភា ពលើផលិតផលទំនិញ និងសេវា ការពារអ្នកប្រើប្រាស់និងកិច្ចការប្រកួតប្រជែង។
លើសពីនេះ កសរត្រួតពិនិត្យទំនិញនិងសេវា ទាំង ក្នុងក្របខ័ណ្ឌទទួលខុសត្រូវផ្ទាល់ និងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់និងបង្រ្កាបការក្លែងបន្លំពាណិ ជ្ជកម្ម ចាត់វិធានការណ៍ចំពោះការព្រមព្រៀងដែលរិតត្បិត រារាំង ឬបង្ខូចដល់ការប្រកួតប្រជែង ធានាគុណភាព សុវត្ថិភាព និងអនុលោមភាពនៃផលិតផលទំនិញនិងសេវា ទីផ្សារប្រកួ តប្រជែង និងការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់។
សិក្ខាសាលារយៈពេល២ថ្ងៃនេះ ប្រតិភូសង្ឃឹមយ៉ាងមុ តថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជានគរបាលយុត្តិធម៌ នឹងទទួលបាននូវពុទ្ធិ និងបទពិសោធន៍ល្អពីវាគ្មិននៃអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឱ្យការអនុ វត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី បានបញ្ជាក់ជូនថាការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជារបៀបវារៈអាទិភា ពមួយរបស់រាជរដ្ឋាភិបាល ហើយដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តវិធានការប្រទាក់ក្រឡាគ្នាចំនួន៣ គឺ ១.ការអបរំ ២.ការបង្ការ-ទប់ស្កាត់ និង៣.ការអនុវត្តច្បាប់បង្ក្រាបបទល្មើស។
ជាមួយគ្នានេះ ការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវកម្ម ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។
រាជរដ្ឋាភិបាលបានចាត់ទុកការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម គឺជាការងារសំខាន់ ចាំបាច់ និងបន្ទាន់ ដែលតម្រូវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់សហការអនុវត្តភារកិច្ចតាមសមត្ថកិច្ចរបស់ខ្លួន។
ក្នុងឱកាសបិទសិក្ខាសាលា ក្រោមអធិបតីភាព លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តមបានសម្តែងសេចក្តីសោមនស្សរីករាយ ជាមួយសិក្ខាកាមទាំងអស់ ដែលជាមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលបានចូលរួមសិក្ខាសាលាដោយជោគជ័យ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។
ក្នុងនោះដែរ ឯកឧត្តម បានមានមតិផ្តាំផ្ញើដល់សិក្ខាកាម ដែលទទួលបាននូវចំណេះដឹង និងជំនាញពីសិក្ខាសាលានេះ សូមយកទៅអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនតាមការកំណត់របស់ច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។