ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូតទំនិញមិនអនុលោមដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ១៨១.២៦គីឡូក្រាម
ទំនិញមិនអនុលោមដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ១៨១.២៦គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូត
នាថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តត្បូងឃ្មុំ និងខេត្តកំពត បានចុះប្រតិបត្តិការត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារ គោលបំណងដើម្បី៖
– ធានាឱ្យបាននូវការការពារ រារាំង ទប់ស្កាត់អំពើមិនសុចរិតចំពោះបុគ្គលធ្វើធុរកិច្ច
– ការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ជាពិសេសការពារនូវសិទ្ធិជូនអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា
– ស្រាវជ្រាវរកនូវផលិតផលដែលបានហាមឃាត់ធ្វើចរាចរលើទីផ្សារ
– និងផលិតផលផ្សេងទៀតដែលមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ឬមិនមានសុចរិតភាពនៅលើទីផ្សារ។
យោងទៅតាមលទ្ធនៃការចុះត្រួតពិនិត្យ មន្រ្តីជំនាញ ក.ប.ប. ខេត្តបានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងហាមឃាត់បានចំនួន ១៨១.២៦គីឡូក្រាមមករក្សាទុកដើម្បីបន្តនីតិវិធី និងពិន័យអន្តរការណ៍លើម្ចាស់ទំនិញផងដែរ។






