ភ្នំពេញ៖ស្រី្តសង្ស័យម្នាក់ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការចាប់ឃាត់ខ្លួននិងបានបញ្ជូនខ្លួនកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២២ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីសាកសួរនិងសម្រេចតាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធករណីសុីដាច់លុយពី ប្រជាពលរដ្ឋជិត ២០មុឺនដុល្លារប្រព្រឹត្តនៅឃុំបឹងស្រុកល្វាឯមខេត្តកណ្ដាល កាលពីអំឡុងឆ្នាំ ២០២០ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខេត្តកណ្តាលបានឲ្យដឹងថា ស្រ្តីសង្ស័យរូបនេះមានឈ្មោះ ធូក ចិន្តា ភេទស្រី ឮអាយុ៣២ ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងនិងត្រូវបានជាប់សង្ស័យពីបទ: ឆបោក (ប្រាក់) តាមបញ្ញត្តិុ មាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ។
ស្រ្តីសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនតាមដីការបស់តុលាការកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ។
គាត់ត្រូវបានប្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាលថា បានឆបោកលុយសុរបជិត២០ម៉ឺនដុល្លារអាមេរិក។
បច្ចុប្បន្នៈនេះ ស្រ្តីសង្ស័យឈ្មោះ ធូក ចិន្តា កំពុងតែស្ថិតនៅក្រោមការសាកសួរនៅឯសាលាដំបូងខេត្តកណ្តាល នៅឡើយ ៕
ដោយ: ទេព ច័ន្ទ