ភ្នំពេញ ៖ មន្រ្តីអនុរក្សពន្ធនាគារJP កាលពីព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៣នេះ បានបញ្ជូនខ្លួន ស្ត្រីជាប់ចោទ ឈ្មោះ ឡុង រ៉ានី មកកាន់
ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ជាប់ពាក់ព័ន្ធករណី រំលោភទំនុកចិត្ត និង ឆបោកប្រាក់ជាង ១៣ ម៉ឺនដុល្លារអាមេរិក ដែលជាបទល្មើសថ្មី ១ទៀត ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។
យោងតាមដីការបស់តុលាការ បានឲ្យដឹងថា ឈ្មោះ ឡុង រ៉ានី អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ ៤០ ស ផ្លូវលេខ ៣៥០ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវ បានតំណាងអយ្យការចោទប្រកាន់ពីបទ ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ” និង ” ឆបោក “។
ជនជាប់ចោទត្រូវបានចាប់ និង ឃុំខ្លួន កាលពីថ្ងៃ ២២ ខែ មករា ឆ្នាំ ២០២២ និង បច្ចុប្បន្ននេះ បានកំពុងត្រូវបានជាប់ឃុំឃាំងនៅពន្ធនាគារ PJ នៅក្នុងរាជធានីភ្នំពេញ៕
ដោយ ៖ ទេព ច័ន្ទ