ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ កំពុងការជំរុញការហោះហើរត្រង់ពីបណ្តាប្រទេសមជ្ឈឹមបូព៌ានិងអឺរ៉ុប មកកាន់កកម្ពុជា

ម៉ាឡេស៊ី: លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងសហការី បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ស្តីពីការចរចាកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលរៀបចំដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO Air Services Negotiation Event – ICAN2024) ។
កម្មវិធីនេះ ចាប់ពីថ្ងៃទី ២១-២៥ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សានិងសម្រេចនូវការព្រមព្រៀងនានាពាក់ព័ន្ធនឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។
ក្នុងឪកាសនេះដែរ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា រួមមានប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប រួមមានប្រទេសតួកគី ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ស្តីពីការអនុវត្តសិទ្ធិហោះហើរកូធ័រមីណល (Co-terminal Rights) ក្នុងការជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិពីបណ្តាប្រទេសមជ្ឈឹមបូព៌ានិងអឺរ៉ុប មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាគោលនយោបាយថ្មីរបស់កម្ពុជា ដែលបានទទួលការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។