ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន បាននិងកំពុងបើកដំណើរការអាជីវកម្មនៅកម្ពុជាមានរយៈពេល២៥ឆ្នាំ។

ក្រុមហ៊ុនបានមើលឃើញសក្តានុពលរបស់កម្ពុជាក្នុងការវិនិយោគលើបច្ចេកវិទ្យា ពិសេសការអភិវឌ្ឍទៅលើវិស័យសង្គមឌីជីថល។