លិខិតមិត្តអ្នកអាន៖ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើគេចពន្ធឬយ៉ាងណា?
លិខិតមិត្តអ្នកអាន!
ភ្នំពេញ ៖លោក អ៊ាង គង្គា ហៅគ្រូមហាជុំ អតីតពិធីករទូរទស្សន៍ក្នុងស្រុកមួយ និងឧកញ៉ា សេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ ដែលបានរៀបចំពិធីបួងសួងរំលឹកគុណព្រះម៉ែស្ដេចនាគ និងមានស្ដេចនាគចូលសណ្ឋិតនោះ ពេលនេះមានការសង្ស័យថា តើលោក អ៊ាង គង្គា ហៅគ្រូមហាជុំ ពិតជាមានតួនាទីឬក្របខណ្ឌជាមន្រ្តីខេមរភូមិន្ទមែនឬយ៉ាងណា ដែលហ៊ានជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើរថយន្តនោះជារថយន្តគេចពន្ធឬយ៉ាងណា?
នេះជាសំណួរ ដែលមហាជនមានការសង្ស័យយ៉ាងខ្លាំង ដោយចង់សួរទៅ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ពីការប្រើប្រាស់រថយន្តទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើលោកពិតជាធ្វើការនៅអង្គភាពរដ្ឋមួយណាពិតប្រាកដ បានជាមានសិទ្ធិប្រើប្រាស់ស្លាកលេខខេមរៈភូមិន្ទ ជាស្ថាប័នក្រសួងការពារជាតិទៅវិញ?
លោក អ៊ាង គង្គា ហៅគ្រូមហាជុំ មួយរយៈនេះបានតាំងខ្លួនធ្វើជាគ្រូហោរមានទស្សន៍ទាយ ណែនាំវត្ថុស...








