ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ដឹកមនុស្ស ១៣២នាក់ ធ្លាក់នៅខេត្តក្វាងស៊ី

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ដឹកមនុស្ស ១៣២នាក់ ធ្លាក់នៅខេត្តក្វាងស៊ី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ:ក្រុមមន្រ្តីចិន បានអះអាងថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ដឹកមនុស្ស ១៣២នាក់ បានធ្លាក់នៅតំបន់ភ្នំ ក្នុងខេត្តក្វាងស៊ី ។ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន(CAA) បានរាយការណ៍ថា អ្នកដំណើរ ១២៣នាក់ និងអាកាសយានិក ៩នាក់ បាននៅលើយន្តហោះមួយគ្រឿងនេះ ។ ចំនួនគ្រោះថ្នាក់ និងមូលហេតុដែលបណ្តាលឲ្យយន្តហោះធ្លាក់ គេនៅមិនទាន់ដឹងច្បាស់នោះទេ ។ សារព័ត៌មានរដ្ឋចិន បានរាយការណ៍ថា យន្តហោះ Boeing 737-800 បានធ្លាក់នៅតំបន់ភ្នំស្ថិតក្នុងទីក្រុងអ៊ូជូ ក្នុងនោះការផ្ទុះយន្តហោះបណ្តាលឲ្យមានភ្លើងឆេះព្រៃផងដែរ ។ ក្រុមការងារសង្រ្គោះ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ហើយ CAAបានិយាយថា ពួកគេបានដាក់ពង្រាយបុគ្គលិករបស់ខ្លួនទៅកាន់ទីនោះផងដែរ ។ ជើងហោះហើរ Flight MU5735 បានចាកចេញពីទីក្រុងគុនមីង នៅវេលាម៉ោ ១ និង១១នាទីរសៀល ម៉ោងក្នុងស្រុក ហើយគ្រោងនឹងធ្វើដំណើរទៅដល់ខេត្តក្វាងជូ នៅវេលាម៉ោង ៣ និង ៥នាទី ។ កន្លែងតាមដានជ...
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 99 នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 82 នាក់ និងស្លាប់ 01 នាក់

ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 99 នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 82 នាក់ និងស្លាប់ 01 នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 99 នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 82 នាក់ និងស្លាប់ 01 នាក់ ករណីឆ្លងសហគមន៍ 92 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស07 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 135,085 នាក់ អ្នកជាសះស្បើយ= 131,038 នាក់ អ្នកស្លាប់= 3,052 នាក់។
បទអត្ថាធិប្បាយ៖សង្រ្គាមលោកចាប់ផ្តើមលេចចេញជារូបរាង ក្រោយចិនព្រមានពីផលវិបាកមិនអាចប៉ាន់ស្មានបាន

បទអត្ថាធិប្បាយ៖សង្រ្គាមលោកចាប់ផ្តើមលេចចេញជារូបរាង ក្រោយចិនព្រមានពីផលវិបាកមិនអាចប៉ាន់ស្មានបាន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖អនុរដ្ឋមន្ត្រីការបរទេសចិនលោក Le Yucheng បាននិយាយព្រមានពិភពលោកថា ផលវិបាកមិនអាចប៉ាន់ស្មានបាន ប្រសិនបើមហាអំណាចនុយក្លេអ៊ែរត្រូវបានបង្ខំឲ្យទាល់ច្រក ហើយពួកគេមិនគួរប្រើប្រាស់អាវុធនោះឡើយ ហើយនយោបាយប្លុកយោធាត្រូវតែត្រូវបានបដិសេធ ដែលការអត្ថាធិប្បាយនេះកើតមានឡើង រយៈពេល១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានព្រមានសមភាគីចិន លោកXi Jinping ថានឹងមានផលវិបាកដូចគ្នា ប្រសិនបើចិនជួយគាំទ្រសកម្មភាពយោធានៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលជាសេនារិយោមួយដែលគេមើលឃើញថា ស្រួលមិនស្រួលបើសិនជាភាគីជម្លោះទាំង២ មិនបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមកទេនោះ រហូតដល់ការប្រើប្រាស់អាវុធមហាប្រល័យ សង្រ្គាមលោកច្បាស់ជានឹងផ្ទុះឡើងជាក់ជាពុំខាននោះឡើយ ។ ថ្លែងនៅឯវេទិកាអន្តរជាតិលើកទី៤ស្ដីពីសន្តិសុខ និងយុទ្ធសាស្ត្រ ក្នុងទីក្រុងប៉េកាំង មន្ត្រីជាន់ខ្ពស់រូបនេះ បានគាំទ្រការវិនិច្ឆ័យរបស់ក្រុង Moscow ដែលស្ដីបន្ទោសអង្គការ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក​​វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានៅ​​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ)។ លោក​​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ជាង៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស...
ក្រុម​ហ៊ុនផលិតប្រេងខ្នាតយក្ស Aramco របស់អារ៉ាប៊ីសាអូឌីតបង្កើនការវិនិយោគផលិតថាមពលបន្ថែមទៀតស្របពេលវិបត្តិនៅអ៊ុយក្រែន

ក្រុម​ហ៊ុនផលិតប្រេងខ្នាតយក្ស Aramco របស់អារ៉ាប៊ីសាអូឌីតបង្កើនការវិនិយោគផលិតថាមពលបន្ថែមទៀតស្របពេលវិបត្តិនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនផលិតប្រេងខ្នាតយក្ស Aramco គ្រប់គ្រងដោយរដ្ឋអារ៉ា​ប៊ីសាអូឌីត មានគម្រោងបង្កើនការវិនិយោគទុនយ៉ាងឆាប់រហ័សរបស់ខ្លួនក្នុងការផលិតថាម​ពលបន្ថែមទៀត ក្រោយពួកគេរាយការណ៍ប្រាក់ចំណេញកើនឡើងទ្វេដងរបស់ខ្លួនក្នុងឆ្នាំ ២០២១ ។ ក្រុមហ៊ុនមួយនេះមានបំណងបង្កើនទិន្នផលរបស់ខ្លួនក្នុងរយៈពេល ៥ឆ្នាំក្រោយ។តម្លៃថាមពល បានហក់ឡើងខ្ពស់ខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្របពេលដែលតម្រូវការទាមទារច្រើនការផ្គត់ផ្គង់ប្រេង និងឧស្ម័ន។ សង្រ្គាមនៅអ៊ុយក្រែន និងភាពស្ទាក់ស្ទើលើការពឹងផ្អែកថាមពេលរុស្ស៊ី បានបន្ថែមសំពាធស្វែងរកប្រភពថាមពលបន្ថែមទៀត ។ គម្រោងរបស់ក្រុមហ៊ុន Aramco ទំនងជាទទួលបានការស្វាគមន៍ពីក្រុមអ្នកនយោបាយ ដែលព្រួយបារម្ភពីផលប៉ះពាល់លើតម្លៃថាមពលខ្ពស់ ថ្វីត្បិតតែការបង្កើនការវិនយោគទុននេះ មានគោលដៅបង្កើនទិន្នផល ក្នុងរយៈពេលពី ៥ឆ្នាំ ដល់ ៨ឆ្នាំក៏ដោយ ។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Joh...
រដ្ឋមន្រ្តី វង សូត្រ បំពាក់គ្រឿងឥស្សរិយយសមុនីសោភ័ណ្ឌថ្នាក់ធិបឌិន្ឌដល់ លោក ហៃ ស៊ីណា

រដ្ឋមន្រ្តី វង សូត្រ បំពាក់គ្រឿងឥស្សរិយយសមុនីសោភ័ណ្ឌថ្នាក់ធិបឌិន្ឌដល់ លោក ហៃ ស៊ីណា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង៖លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែកខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ បានពាក់គ្រឿងឥស្សរិយយសមុនីសោភ័ណ្ឌ ថ្នាក់ធិបឌិន្ឌដល់ លោក ហៃ ស៊ីណា កាលពីខែមីនាឆ្នាំ២០២២។ ពិធីបំពាក់គ្រឿងឥស្សរិយយសនេះធ្វើឡើង ក្នុងពិធីអបអរសាទរសមិទ្ធផលថ្មីៗលើវិស័យពុទ្ធិចក្រក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាពុទ្ធាភិសេកឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តដូន​ដោក​ខាងលិចស្ថិតក្នុងភូមិដូនដោក ឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ។ លោក ហៃ ស៊ីណា គឺជាអ្នកកាសែតខ្មែរមួយធ្លាប់បាន​អធិប្បាយព័ត៌មានសេដ្ឋកិច្ចនិងនយោ​បាយ​​រូប មានស្រុកកំណើត នៅភូមិនដូនដោក ឃុំជាច ស្រុកកំចាយម...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់«ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់«ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» សាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ «ភូមិកុមារ SOS ព្រៃវែង» ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក។ «ភូមិកុមារ SOS ព្រៃវែង» មានអគារសរុបចំនួន ៩ខ្នង រួមមាន៖ អគារការិយាល័យ និងសាលសិល្បៈ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះគ្រួសារ ៤ខ្នង កម្ពស់ ២ជាន់, អគារផ្ទះនាយកភូមិ និងផ្ទះបុគ្គលិក ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះសហគមន៍ និងផ្ទះភ...
បទអត្ថាធិប្បាយ៖អ៊ុយក្រែនមានសុទ្ធិដ្ឋិនិយមលើកិច្ចចរចាស្វែងរកសន្តិភាព ខណៈដែលរុស្ស៊ី នៅមិនទាន់ច្បាស់ខ្លួនឯង

បទអត្ថាធិប្បាយ៖អ៊ុយក្រែនមានសុទ្ធិដ្ឋិនិយមលើកិច្ចចរចាស្វែងរកសន្តិភាព ខណៈដែលរុស្ស៊ី នៅមិនទាន់ច្បាស់ខ្លួនឯង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស:ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃពុធនេះថាការចរចាស្វែងរកសន្តិភាពទំនងជាមានភាពប្រាកដនិយមជាងមុន ប៉ុន្តែនៅត្រូវការពេលវេលាថែមទៀត ខណៈដែលការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្ស៥នាក់ នៅក្នុងរដ្ឋធានីគីវ (Kyiv) និងចំនួនជនភៀសខ្លួនរត់គេចចេញពីការវាយប្រហាររបស់ទីក្រុង Moscow បានហក់ឡើងដល់៣លាននាក់ ។ មន្ត្រីអ៊ុយក្រែនបានលើកឡើងពីក្តីសង្ឃឹមថា សង្រ្គាមអាចបញ្ចប់ឆាប់ជាងការរំពឹងទុកប្រហែលជាត្រឹមខែឧសភាដោយនិយាយថា ទីក្រុង Moscow អាចនឹងឈានដល់លក្ខខណ្ឌនានាជាមួយនឹងការបរាជ័យរបស់ខ្លួនក្នុងការលើកបន្តុបរដ្ឋាភិបាលថ្មីដោយការប្រើកម្លាំង និងការបាត់បង់កម្លាំងកងទ័ពថ្មី។ លោក Zelenskiy បាននិយាយក្នុងវីដេអូ មុនការចាប់ផ្ដើមការចរចាជុំបន្ទាប់ថាជំនួបនានានឹងបន្តហើយក្រុមមន្ត្រីរបស់លោកបានប្រាប់លោកថា គោលជំហរនានាក្នុងអំឡុងការចរចាហាក់ដូចជាប្រាកដនិយមខ្លាំងជាងមុន ប៉ុន្តែនៅតែត្រូវការពេលវេលាសម្រាប់ការសម្រេ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយមេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយមេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន ដែលជំនួបនេះ បានធ្វើឡើងនៅឯសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ ក្នុងជំនួបនេះលោក Noguchi បានសំដែងការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានធ្វើជាប្រធានអាស៊ាន ហើយក៏សូមសំដែងអំណរសាទរផងដែរចំពោះខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO)។ ជាមួយនោះ លោក Noguchi ក៏បានសម្ដែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ជាពិសេស តាមរយៈ លោក ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅប្រទេសជប៉ុនកន្លងមក ។ លោក Noguchi ក៏បានគោរពជម្រាបជូនសម្តេចតេជោ នូវបេសកកម្មករបស់ឯកឧត្តម នោះគឺដើម្បីរក្សាសុវត្ថិភាព​ សន្តិសុខ តំបន់ឥណ្ឌូប៉ាស៉ីហ្វិច ដែលបេីកចំហ និងសេរី។ ជាមួយគ្នានោះផងដែរលោកបានប្តេជ្ញាគោរពជូនស...
អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុនិងលោកជំទាវ សូម​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុតជាមួយឧកញ៉ា អ៊ឹង ប៊ុនហូវននិងក្រុមគ្រួសារ ចំពោះមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត

អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុនិងលោកជំទាវ សូម​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុតជាមួយឧកញ៉ា អ៊ឹង ប៊ុនហូវននិងក្រុមគ្រួសារ ចំពោះមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ លូ គឹមឈន់ និងលោកជំទាវ ប្រមទាំងថ្នាក់ដឹកនាំ សូម​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុតជាមួយឧកញ៉ា អ៊ឹង ប៊ុនហូវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏​​ក្រៀមក្រមបំផុត ចំពោះ​​ ឧកញ៉ា អ៊ឹង ប៊ុនហូវ និងក្រុមគ្រួសារ ដែលមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត បានទទួល​មរណភាព​ កាលពីវេលា​ទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បាន​​ចាត់ទុកមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន គឺជាការបាត់បង់ស្វាមី ឪពុក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់បំផុតរបស់ក្រុមគ...