ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​​​​នៃព្រះរាជាណា​ចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បី​ស្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការ​ងារជាច្រើនវិស័យ»។ក្នុងកិច្ចប្រជ៉ំ លោកស្រី​ ជូ ប៊ុនអេង តំណាង ស្រី អ៉ឹង កន្ថា​ផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីនិងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានថ្លែងថា «ការអភិវឌ្ឍសមត្ថភាពស្តីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ...
សម្តេច ស ខេង បាន​​អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

សម្តេច ស ខេង បាន​​អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែងកាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំនិងសមាជិក សមាជិការគណបក្សគ្រប់ជាន់ថ្នាក់និងគ្រប់ផ្នែកដែលបានខិតខំជំរុញការបំពេញភារកិច្ចបំរើជាតិ និងប្រជាជននៅតាមមូលដ្ឋាន ព្រមទាំងការបំពេញភារកិច្ចសំខាន់ៗជាច្រើនទៀតជូនគណបក្ស ក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។ សម្ដេចក...
លោក​ឧកញ៉ា ឡូវ ហ៊ឺង បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការផ្លូវលំ០១ខ្សែប្រវែង១២៦២ម៉ែត្រ ដែល​​នឹង​​​​​ចំណាយថវិកាប្រមាណ៥៥០០ ដុល្លារអាមេរិក​​

លោក​ឧកញ៉ា ឡូវ ហ៊ឺង បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការផ្លូវលំ០១ខ្សែប្រវែង១២៦២ម៉ែត្រ ដែល​​នឹង​​​​​ចំណាយថវិកាប្រមាណ៥៥០០ ដុល្លារអាមេរិក​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖លោក​ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេតេជោ ហ៊ុន សែន បានផ្តល់ជាអំណោយ​​ដល់​ប្រជាពលរដ្ឋ​​នៅ​​ភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយ​​បាន​​ប្រកាស​ បើកការដ្ឋានសាងសង់ជាផ្លូវការជាផ្លូវលំ០១ខ្សែប្រវែង ១២៦២ម៉ែត្រ ដែល​​នឹង​​​ចំណាយថវិកាប្រមាណ៥៥០០ដុល្លារអាមេរិក​​ កាលពី​​ទី២០ ខែកុម្ភះ ឆ្នាំ២០​២២​នេះ​។​​ តំណាងលោក​​ឧកញ៉ា ឡូវ ហ៊ឹង ក៏​បាន​​អញ្ជើញ​​ចូលរួមនៃពិធីនោះ ក្រៅពីនោះ​​រួម​មាន លោក ស៊ីម គង់ អភិបាលនៃគណះអភិបាលស្រុកស្រីសន្ធរនិងលោក ចាស់ ជឿន មេឃុំទងត្រឡាចប្រជាពលរដ្ឋប្រមាណ​២០០គ្រួសារបានចូលរួមពិធីប្រកាសបើកការដ្ឋានសាងសង់ផ្លូវលំក្រាលដី០១ខ្សែប្រវែង១២៦២ម៉ែត្រផងដែរ។​​ តំណាងលោក​​ឧកញ៉ា ឡូវ ហ៊ឺង លោកមេឃុំ ចាស់ ជឿន មានប្រសាសន៍ថា សាលា​បឋមសិក្សាខ្ទឹង០១ខ្នង៥បន្ទប់ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី ទើបបានកសាងរួចរាល់ហើយជាស្ថាពរនិងបានផ្តល់អោយឧកាសអោយ ក្មួយៗសិស្សានុសិស្សបានចូលរៀនជា...
លោកឧកញ៉ា តែ តាំងប៉ បញ្ជាក់ថា”លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកបានរំលោភយកដីរបស់លោក ដោយមិនគោរពតាមការសម្រេចរបស់តុលាការកំពូលថែមទៀត”

លោកឧកញ៉ា តែ តាំងប៉ បញ្ជាក់ថា”លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកបានរំលោភយកដីរបស់លោក ដោយមិនគោរពតាមការសម្រេចរបស់តុលាការកំពូលថែមទៀត”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកឧកញ៉ា តែ តាំងប៉ បានចេញលិខិតឆ្លើយតបទៅគណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ រឿងវិវាទដីធ្លីនៅឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុជាមួយ លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះលោកអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានសមុទ្រ។ លោកឧកញ៉ា ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា"លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះលោកអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានសមុទ្របានរំលោភយកដីរបស់លោក ដោយមិនគោរពតាមការសម្រេចរបស់តុលារទៀតផង។ លោកឧកញ៉ាបន្តទៀតថា" រឿងនេះលោកមានវិវាទដីធ្លីជាមួយនឹងលោក អ៊ុក សីហា មេបញ្ជាអង្គភាពកងទ័ពជើងទឹករាម និងប្រពន្ធឈ្មោះ ដាញ់ ផល្លីហើយរឿងនេះបានឡើងដល់សាលាដំបូងខេត្តព្រះសីហនុ, សាលាឧទ្ធរណ៍ និងឡើងដល់តុលាការកំពូលក៏តុលាការកាត់ឲ្យឧកញ៉ា តែ តាំងប៉ ឈ្នះក្តីដដែល"។ បើតាមលិខិតបំភ្លឺរបស់ឧកញ៉ា តែ តាំងប៉ បានសរសេរថា ថ្មីៗនេះឈ្មោះ ដាញ់ ផល្លី ដែលជាប្រពន្ធលោក អ៊ុក សីហា មិនព្រមអនុ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 736នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 297 នាក់ និងស្លាប់02នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 736នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 297 នាក់ និងស្លាប់02នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី736នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ297នាក់ និងស្លាប់02នាក់ ករណីឆ្លងសហគមន៍ 730 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 06 នាក់(អូមីក្រុង)។ គិតត្រឹមព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២២ អ្នកឆ្លងសរុប=126,489 នាក់ អ្នកជាសះស្បើយ=120,462នាក់ អ្នកស្លាប់=3,017 នាក់។
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 552 នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 285 នាក់និងស្លាប់«គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 552 នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 285 នាក់និងស្លាប់«គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 552 នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 285 នាក់និងស្លាប់«គ្មាន»ករណីឆ្លងសហគមន៍ 539 នាក់(អូមីក្រុង)អ្នកដំណើរពីបរទេស13 នាក់(អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២២ អ្នកឆ្លងសរុប=125,753 នាក់ អ្នកជាសះស្បើយ=120,165 នាក់ អ្នកស្លាប់= 3,015 នាក់។
សម្តេច ស ខេង  បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

សម្តេច ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំ២០ ២២ របស់ក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក និងប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ សូមបញ្ជាក់ថាក្រសួងមហាផ្ទៃ គ្រោងរៀបចំសន្និបាតពិនិត្យការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាពេលឆាប់ៗខាងមុខនេះ ៕...
បទវិភាគ៖តើការញុះញង់របស់អាមេរិកអាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?

បទវិភាគ៖តើការញុះញង់របស់អាមេរិកអាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បរទេស៖ការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិកJoe Bidenថាមានគ្រប់សុចនាករទាំងអស់ដែលថារុស្ស៊ីកំពុងរៀបផែនការចូលឈ្លានពានអ៊ុយក្រែន រួមទាំងសញ្ញានានាដែលបញ្ជាក់ថាទីក្រុង Moscow កំពុងអនុវត្តន៍ប្រតិបត្តិការព្យាយាមទម្លាក់កំហុសឲ្យគេ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែននិងក្រុមឧទ្ទាមគាំទ្រដោយទីក្រុងMoscowបានផ្ទុះអាវុធដាក់គ្នានោះអាចបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកពិតជាចង់ឲ្យរុស្ស៊ីចិត្តស្រាលរួចឈ្លានពានអ៊ុយក្រែនជាហេតុធ្វើឲ្យមានការចោទសួរថាតើតើការញុះញង់របស់អាមេរិកអាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ? លោក Bidenបានព្រមានថា ការឈ្លានពានណាមួយនឹងអាចកើតមាននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។បច្ចុប្បន្នកុំថាឡើយលោក Biden សូម្បីតែលោកខាងលិចអង្គការអូតង់សុទ្ធតែគិតក្នុងចិត្តថា រុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែនយ៉ាងពិតប្រាកដដោយសារតែការទាមទាររបស់រុស្ស៊ីទាំង៣ចំណុចធំៗ គឺលោកខាងលិចនិងអូតង់មិនព្រមនោះទេ ដែលការទាមទារទាំងអស់នោះ រួមមានការរក្សាអ៊...
លោក ផាន អូន ចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សានិងផ្តល់ធាតុចូលលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់ស្តីពីការពារអ្នកប្រើប្រាស់

លោក ផាន អូន ចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សានិងផ្តល់ធាតុចូលលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់ស្តីពីការពារអ្នកប្រើប្រាស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងជាលេខាធិការនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់បានចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញនៃគ.ជ.ក.ប.នៅព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២២ ដើម្បីពិនិត្យពិភាក្សានិងផ្តល់ធាតុចូលលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់ស្តីពីការពារអ្នកប្រើប្រាស់។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ជ.ក.ប.។...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប.ខេត្តបន្ទាយមានជ័យ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប.ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បន្ទាយមានជ័យ)៖លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មនិងមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២២នេះ​​ ដើម្បីសាកសួរសុខទុក្ខមន្រ្តីក្រោមឱវាទនិងពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពល្អប្រសើរ។ លោក​​រដ្ឋមន្ត្រីបានលើកឡើងថា បរិយាកាសធុរកិច្ចនៅកម្ពុជាកំពុងមានភាពល្អប្រសើឡើងពីមួយទៅមួយថ្ងៃ តាមរយៈការប្រឹងប្រែងក៏សាងបទដ្ឋានគតិយុត្តដើម្បីគាំពារ ដែលច្បាប់ទាំងនោះបានចូលជាធរមានរួចហើយ និងខ្លះទៀតកំពុងរៀបចំដាក់ជូនស្ថាប័នពាក់ព័ន្ធ សិក្សាបន្ថែម និងអនុម័ត។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើពិពិធកម្មទីផ្សារជំរុញការនាំចេញ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមបន្ទាត់ព្រំដែន ព្រមទាំងកំពុងបន្តស្វែងរកទីផ្សារជូនប្រជាពលរដ្ឋបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច...