ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ផ្សារភាគហ៊ុនសកលធ្លាក់ចុះ ខណៈភាពតានតឹងកើនឡើងនៅអ៊ុយក្រែន

ផ្សារភាគហ៊ុនសកលធ្លាក់ចុះ ខណៈភាពតានតឹងកើនឡើងនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ផ្សារភាគហ៊ុនសកលបានធ្លាក់ចុះស្របពេលមានការព្រមានពីភាពតានតឹងកើនឡើងរវាងទីក្រុង Washingtonនិងទីក្រុង Moscowជុំវិញវិបត្តិនៅអ៊ុយក្រែន ។ នៅអាស៊ីផ្សារភាគហ៊ុនNikkeiរបស់ជប៉ុនបានធ្លាក់ចុះ១,៥ភាគរយ ខណៈផ្សារភាគហ៊ុន ASX របស់អូស្រ្តាលី បានធ្លាក់ចុះ ១ភាគរយ។មុននេះបន្តិចនៅសហរដ្ឋអាមេរិក ផ្សារភាគហ៊ុន Dow Jones បានធ្លាក់ចុះ ១,៨ភាគរយ ផ្សារភាគហ៊ុនS&P 500បានធ្លាក់ចុះជាង២ភាគរយ ហើយផ្សារភាគហ៊ុន Nasdaqបានធ្លាក់ចុះជិត ៣ភាគរយ ។ ការធ្លាក់ចុះផ្សារភាគហ៊ុននេះបានកើតមានឡើងស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេ រិកលោកJoe Bidenបានចោទប្រកាន់រុស្ស៊ីថាកំពុងរកលេសដោះសារសម្រាប់ការឈ្លានពានអ៊ុយក្រែន ដែលលោកនិយាយថា វានឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។ ផ្សារភាគហ៊ុនអឺរ៉ុបបានធ្លាក់ផងដែរកាលពីថ្ងៃព្រហស្បតិ៍ក្នុងនោះផ្សារភាគហ៊ុFTSEរបស់ទីក្រុងឡុងដ៍បានធ្លាក់ចុះជិត ០,៩ភាគរយ ។ លោក Michael Jamesគឺជានាយកគ្រប់គ្រងការជួញដូរភាគហ៊ុននៅក្រុមហ៊ុន...
លោក ហ៊ុន ម៉ានិត ចេញសេចក្តីសម្រេចបញ្ចប់តួនាទី លោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ ខេត្តកំពង់ចាម

លោក ហ៊ុន ម៉ានិត ចេញសេចក្តីសម្រេចបញ្ចប់តួនាទី លោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ ខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកចំការលើខេត្តកំពង់ចាមបានចេញសេចក្តីសម្រេចបញ្ចប់តួនាទី លោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមចាប់ពីថ្ងៃទី១៧ខែកុម្ភ: ឆ្នាំ២០២២ នេះតទៅ។
រាជរដ្ឋាភិបាលចេញសារាចរស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ “អូមីក្រុង”

រាជរដ្ឋាភិបាលចេញសារាចរស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ “អូមីក្រុង”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សារាចររបស់រាជរដ្ឋាភិបាលលេខ០២ស.រ ស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូ វីដ -១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ “អូមីក្រុង” ។
តារាចម្រៀងកំពុងពេញនិយម លោក ខេមរ: សេរីមន្ត ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានផ្តល់គោរមងារជាឧកញ៉ា

តារាចម្រៀងកំពុងពេញនិយម លោក ខេមរ: សេរីមន្ត ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានផ្តល់គោរមងារជាឧកញ៉ា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:តារាចម្រៀងប្រចាំផលិតកម្មរស្មី​ហង្សមាស លោក ខេមរ: សេរីមន្ត ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានផ្តល់គោរមងារជាឧកញ៉ា ហើយបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។ លោក ខេមរៈ សេរីមន្ត បាន​លើកឡើងថា «ទូលព្រះបង្គំជាខ្ញុំ ខែមប៊ុនថៃ ហៅ(ខេមរៈសិរីមន្ត)មានសេចក្តីរំភើបឥតឧប្បមាដែលបានព្រះមហាក្សត្រជីវិតដម្កល់លើត្បូងទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដល់ទូលព្រះបង្គំ»។...
តំបន់អាស៊ី-អាគ្នេយ៍មើលឃើញការហក់ឡើងខ្ពស់ករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron

តំបន់អាស៊ី-អាគ្នេយ៍មើលឃើញការហក់ឡើងខ្ពស់ករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖បច្ចុប្បន្នតំបន់អាស៊ីអាគ្នេយ៍កំពុងមើលឃើញការហក់ឡើងខ្ពស់ករណីឆ្លងវីរុសបម្លែងខ្លួនថ្មីOmicron។ កាលពីថ្ងៃពុធម្សិលមិញប្រទេសថៃបានរកឃើញករណីឆ្លងថ្មីចំនួន ១៦.៤​៦២នាក់និងស្លាប់ថ្មី២៧នាក់ ហើយនៅថ្ងៃព្រហស្បតិ៍នេះមានករណីឆ្លងថ្មី ១៧.៣៤៩នាក់ និងស្លាប់ថ្មី ២២ នាក់ ដែលនាំឲ្យប្រទេសថៃមានករណីឆ្លងសរុបចំនួន ២.៦៥៦.៤១១នាក់ និងស្លាប់សរុប ២២.៥៤១នាក់ ។ ប្រទេសឥណ្ឌូនេស៊ីវិញបានរកឃើញករណីឆ្លងថ្មីជាង ៥៧.០០០ នាក់និងករណីស្លាប់ថ្មីចំនួន ១៣៤នាក់កាលពីថ្ងៃអង្គារហើយកាលថ្ងៃពុធម្សិលមិញប្រទេសមួយនេះរកឃើញករណីឆ្លងថ្មី ៦៤.៧១៨នាក់និងករណីស្លាប់ថ្មីចំនួន ១៦៧នាក់ដែលនាំឲ្យប្រទេសនេះមានករណីឆ្លងសរុបចំនួន ៤.៩៦៦.០៤៦ នាក់និងករណីស្លាប់សរុប១៤៥.៦២២នាក់ ។ ដោយឡែកប្រទេសសិង្ហបុរីបានរាយការណ៍ករណីឆ្លងថ្មីជំងឺ COVID-19ចំនួន ១៦.៨៨៣នាក់ កាលពីថ្ងៃពុធក្នុងនោះករណីឆ្លងក្នុងស្រុកមានចំនួន ១៦.៦៨៩នាក់ និងករណីឆ្លងនាំចូល ចំនួន ១៩៤នាក់ ។ ប្រទេសម៉ាឡេស៊ីវិញបានបានរ...
រដ្ឋមន្ត្រីពាណិជ្ជកម្ម ក្រើនរំលឹកដល់មន្ត្រីនៅក្នុងសាខាក.ប.ប.និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងទាំងអស់ឱ្យយកចិត្តទុកដាក់បំពេញការងារជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ក្រើនរំលឹកដល់មន្ត្រីនៅក្នុងសាខាក.ប.ប.និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងទាំងអស់ឱ្យយកចិត្តទុកដាក់បំពេញការងារជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បាត់ដំបង)៖ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)ខេត្តបាត់ដំបងបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មីនៃទីស្នាក់ការសាខាក.ប.ប.ដើម្បីបង្កភាពងាយស្រួលដល់ការបំពេញការងាររបស់មន្ត្រី និងផ្តល់សេវាជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងការដាក់ឱ្យដំណើរការអគារដ្ឋបាលថ្មីនេះ លោក​ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ​កម្មបានក្រើនរំលឹកដល់មន្ត្រីនៅក្នុងសាខាក.ប.ប.និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងទាំងអស់ឱ្យយកចិត្តទុកដាក់បំពេញការងារជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ ពិធីដាក់ឱ្យដំណើរការអគារដ្ឋបាលថ្មីនេះធ្វើឡើងក្រោមអធិបតីភាព លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី លោក​​ អ៊ុយ សុធាវី អភិបាលរង នៃ​គណអភិបាលខេត្តបាត់ដំបងលោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួកបន្ទុកជាអគ្គនាយកនៃនាយកដ្ឋានក.ប.ប.ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង-មន្ទី...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ បន្ទាប់ពីបានទទួលជួបពិភាក្សាការងារជាមួយ លោក​​ សាឡឺមសៃ ឃុំម៉ាសុីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួចហេីយ​ នៅវិមានសន្តិភាពកា​លពី​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តជួបជាមួយឯកឧត្តម Vivian Balakris​hnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ។ លោក​​ វីវៀន បានថ្លែងអំណរសាទរជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលមេដាយសន្តិភាព ស៊ុនហាក់ ហើយបានមានប្រសាសន៍ថា នេះជាការទទួលស្គាល់ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក ។ លោក​​ វីវៀន ក៏បានសម្ដែងនូវអំណរសាទរជូនសម្ដេចតេជោផងដែរដែលបានទទួលនូវ ជោគ​ជ័យយ៉ាងត្រចះត្រចង់នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ដោយកម្ពុជាបានចាក់​វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេនៅក្នុងតំបន់ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួនហើយអត្រាស្លាប់ក៏មានទា...
បទអត្ថាធិប្បាយ៖ ស្ថានភាពភូមិសាស្រ្តនយោបាយអ៊ុយក្រែន-រុស្ស៊ីនៅតែតានតឹងក្រោយប្រមុខអូតង់អះអាងថាទីក្រុងMoscowមិនបានដកកងទ័ពចេញពីតំបន់ក្តៅនោះទេ

បទអត្ថាធិប្បាយ៖ ស្ថានភាពភូមិសាស្រ្តនយោបាយអ៊ុយក្រែន-រុស្ស៊ីនៅតែតានតឹងក្រោយប្រមុខអូតង់អះអាងថាទីក្រុងMoscowមិនបានដកកងទ័ពចេញពីតំបន់ក្តៅនោះទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖អគ្គលេខាធិការអង្គការអូតង់លោកJens Stoltenbergនិយាយថា ពុំមានសញ្ញាណាមួយបញ្ជាក់ថាកងកម្លាំងរុស្ស៊ីកំពុងបន្ធូរបន្ថយភាពតានតឹងជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែនទេទោះបីទីក្រុងMoscowអះអាងថា ខ្លួនកំពុងដកកងទ័ពមួយចំនួនចេញពីព្រំដែនក៏ដោយ ជាហេតុធ្វើឲ្យស្ថានភាពភូមិសាស្រ្តនយោបាយអ៊ុយក្រែន-រុស្ស៊ី នៅតែតានតឹងដដែល ។ លោកបញ្ជាក់ថា រុស្ស៊ីនៅតែដាក់ពង្រាយកងទ័ពយ៉ាងច្រើនដើម្បីវាយប្រហារអ៊ុយក្រែន។សហរដ្ឋអាមេរិកនិងអូតង់បាននិយាយថា រុស្ស៊ីនៅតែកំពុងបង្កើនកម្លាំងកងទ័ពជុំវិញអ៊ុយក្រែនកាលពីថ្ងៃពុធទោះបីជាមានការអះអាងពីរុស្ស៊ីថាខ្លួនបានដកកងទ័ពមួយចំនួនក៏ដោយ ដែលនាំឲ្យមានការចោទជាសំណួរអំពីក្ដីបំណងរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលថាលោកចង់បានដំណោះស្រាយវិបត្តិនេះតាមរយៈច្រកការទូត ។ ប្រមុខអូតង់រូបនេះបានព្រមានថាការគំរាមកំហែងពីរុស្ស៊ីបានក្លាយទៅជារឿងធម្មតាថ្មី ហើយ​ប្រទេសមួយនេះកំពុងពិចារណាលើការពង្រឹងកម្លាំងនៅក្នុងតំបន់ភាគខាងកើត...
លោក​ ប៉ាន សូរស័ក្តិ៖ មន្ត្រីពាណិជ្ជកម្មនិងក.ប.ប.ទាំងអស់ត្រូវមានម្ចាស់ការលើការងារខ្លួនដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាពផ្ដល់ភាពងាយស្រួលនិងទំនុកចិត្តជូនប្រជាពលរដ្ឋ

លោក​ ប៉ាន សូរស័ក្តិ៖ មន្ត្រីពាណិជ្ជកម្មនិងក.ប.ប.ទាំងអស់ត្រូវមានម្ចាស់ការលើការងារខ្លួនដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាពផ្ដល់ភាពងាយស្រួលនិងទំនុកចិត្តជូនប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ប៉ៃលិន)៖លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានណែនាំឱ្យមន្ត្រីមន្ទីរពាណិ​ជ្ជកម្មនិងមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប​.​ប.)ខេត្តប៉ៃលិនត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចេះម្ចាស់ការដោយខ្លួនឯង ដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាពផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក​​រដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីសំណេះ​សំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខា ក.ប.ប. ជាច្រើនរូប។ លោក​​រដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការនាំចេញផ្លែ​មៀនប៉ៃលិន ដោយផ្ទាល់ទៅកាន់ទីផ្សារចិនកូរ៉េនិងទីផ្សារអន្តរ...
សហរដ្ឋអាមេរិកចោទប្រកាន់ចិនថា« ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុននិងកម្មករនៅជុំវិញពិភពលោក តាមរយៈគោលនយោបាយពាណិជ្ជកម្ម​​ »

សហរដ្ឋអាមេរិកចោទប្រកាន់ចិនថា« ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុននិងកម្មករនៅជុំវិញពិភពលោក តាមរយៈគោលនយោបាយពាណិជ្ជកម្ម​​ »

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖សហរដ្ឋអាមេរិកបានចោទប្រកាន់ចិនថាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មករ និងក្រុម​ហ៊ុននៅជុំវិញពិភពលោកតាមគោលនយោបាយពាណិជ្ជកម្មរបស់ពួកគេ។ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានចោទប្រកាន់ទីក្រុងប៉េកាំងម្តងហើយម្តងទៀតថា មិនបានធ្វើតាមការប្តេជ្ញាចិត្តពាណិជ្ជកម្ម។ពួកគេបានចុះផ្សាយការត្រួតពិនិត្យប្រចាំឆ្នាំរបស់ខ្លួនលើការអនុឡោមតាមកិច្ចព្រមព្រៀងរបស់ចិនដែលផ្តល់ជូនសមាជិកភាពអង្គការពាណិជ្ជ​កម្មពិភពលោក(WTO)កាលពីថ្ងៃពុធម្សិលមិញ ។ ប៉ុន្តែចិនបានអះអាងថា ពួកគេគឺជាអ្នកគាំទ្រពេញទំហឹងនិងជាអ្នករួមចំណែកដ៏សំខាន់នៅក្នុងអង្គការWTO។របាយការណ៍សហរដ្ឋអាមេរិកនេះគឺជារបាយការណ៍ដំបូងគេ ចាប់តាំងពីអ្នកទទួលបានការតែងតាំងពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកJoe Bidenលោកស្រី Kather​ine Taiឡើងកាន់តំណែងជាអ្នកចរចាកំពូលពាណិជ្ជកម្មសហរដ្ឋអាមេរិកហើយពួកគេបានលាតត្រដាង ក្តីកង្វល់សហរដ្ឋអាមេរិកចំពោះគោលនយោបាយពាណិជ្ជកម្មចិន។ ក្តីកង្វល់ភាគច្រើន គឺប្រកាន់...