ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

​​មន្រ្តី​​ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវបញ្ជាក់ថា នៅ​ឆ្នាំ២០២២រហូតមកដល់ពេលនេះ ពុំ​​​មានករណី​​បទល្មើសនាំឈើប្រណីតចរាចរណ៍​​នោះទេ ​​

​​មន្រ្តី​​ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវបញ្ជាក់ថា នៅ​ឆ្នាំ២០២២រហូតមកដល់ពេលនេះ ពុំ​​​មានករណី​​បទល្មើសនាំឈើប្រណីតចរាចរណ៍​​នោះទេ ​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតន:គិរី៖ បន្ទាប់ពីមានការចុះផ្សាយលើសាព័ត៌មាន ដេលីខ្មែរ កាលពី​ថ្ងៃទី១៦ខែមករាឆ្នាំ២០២២កន្លងមក​នេះ ជុំវិញ​សេចក្តីរាយការណ៍ករណី «បទល្មើសនាំឈើប្រណីតបានចរាច​រណ៍​ឡើងវិញនោះ»ប៉ុន្តែ​​ករណីនេះ​ ត្រូវបាន​មន្រ្តី​​មន្រ្តី​​ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវបាន​​បញ្ជាក់នៅថ្ងៃទី២២ខែកុម្ភៈនេះថា បើគិត​រហូតមកដល់ពេលនេះ គឺ​​ពុំ​​​មានករណី​​បទល្មើសនាំឈើប្រណីតចរាចរណ៍​​ឆ្លងដែរន ដូចការលើក​ឡើងពីមជ្ឈដ្ឋាន​នាៗនោះឡើយ ហើយ​មន្រ្តីច្រក​​មិនអនុញ្ញាតិ​​​​​​​ឲ្យ​កើតមានសកម្មភាពដឹកជញ្ជូន​​​នោះដែរ ព្រោះជាអំពើល្មើស​​ច្បាប់​​។​​ មន្រ្តីខាងលើ​ដែលមិន​បញ្ចេញឈ្មោះ​លើក​ឡើង​ថា តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី និងជាប្រធានគោលដៅត្រួតពិនិត្យបារាស់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៃខេត្តរតនគិរី គឺកំពុងតែអនុវត្ត​យ៉ាងម៉ឺងមាត់​ តាម​គោលការណ៍របស់​រាជរដ្ឋាភិបាល ​​ជាពិសេស​​អគ្គនាយកដ...
បច្ចុប្បន្ននេះ សំរាមក្នុងរាជធានីភ្នំពេញក្នុង១ថ្ងៃមានប្រមាណ ៣ពាន់តោន

បច្ចុប្បន្ននេះ សំរាមក្នុងរាជធានីភ្នំពេញក្នុង១ថ្ងៃមានប្រមាណ ៣ពាន់តោន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍នៅថ្ងៃទី២២ខែកុម្ភៈនេះ ក្នុងឱកាសសម្តេចអញ្ជើញ បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកលើផ្ទៃដីទំហំ ៣ហិកតាស្ថិតនៅភូមិព្រែកតាគង់១សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញថា បច្ចុប្បន្ននេះ សំរាមក្នុងរាជធានីភ្នំពេញមួយថ្ងៃមានប្រមាណ ៣ពាន់តោន។ សម្តេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋនៅភ្នំពេញនិងអ្នកមកលេងភ្នំពេញត្រូវប្រកាន់ខ្ជាប់នូវអនាម័យត្រូវចេះទុកដាក់សំរាមដោយខ្លួនឯងជាពិសេសត្រូវញែកសំរាមរឹងនិងសំរាម​រាវឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការទុកដាក់សំរាមឱ្យមានអនាម័យនិងមានសណ្ដាប់​ធ្នាប់ ជាពិសេសត្រូវខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរចូលលូប្រឡាយនិងទន្លេ។ ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋក្នុងរាជធានីភ្នំពេញខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។សម្តេចតេជោបានថ្លែងថា នៅថ្ងៃម្សិលមិញរកឃើញអ្នកឆ្លងមេរោគកូវី...
ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងប៉ុណ្ណោះដែលមន្រ្តីជំនាញរកឃើញថាមិនមានអនុលោមភាពក្នុងដើមសប្ដាហ៍នេះ

ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងប៉ុណ្ណោះដែលមន្រ្តីជំនាញរកឃើញថាមិនមានអនុលោមភាពក្នុងដើមសប្ដាហ៍នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តកណ្ដាលកាលពី​​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២បានបញ្ជាក់ថា ដេប៉ូប្រេងឥន្ធនៈតែ ២ទីតាំងប៉ុណ្ណោះដែលមន្រ្តីជំនាញបានរកឃើញថាមិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ២៤ទីតាំងដែលបានចុះត្រួតពិនិត្យក្នុងដើមសប្ដាហ៍នេះ។ គោលបំណងគឺដើម្បីបន្តការពារសិទ្ធិរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យមួយនេះផងដែរ។សូមបញ្ជាក់ថា ដេប៉ូប្រេងឥន្ធនៈដែលមិនមានអនុលោមភាពត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធីផងដែរ។...
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ឱសថស្ថានលក់ថ្នាំពេទ្យទាំងឡាយ«កុំតម្លើងតម្លៃថ្នាំពេទ្យទៅតាមចិត្តចង់ ពេលលក់ឲ្យប្រជាពលរដ្ឋ»

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ឱសថស្ថានលក់ថ្នាំពេទ្យទាំងឡាយ«កុំតម្លើងតម្លៃថ្នាំពេទ្យទៅតាមចិត្តចង់ ពេលលក់ឲ្យប្រជាពលរដ្ឋ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ទៅម្ចាស់ឱសថស្ថានលក់ថ្នាំពេទ្យទាំងឡាយនៅទូទាំងប្រទេស កុំតម្លើងតម្លៃថ្នាំពេទ្យទៅតាមចិត្តចង់ ហើយយើងត្រូវបង្កើនសមត្ថភាពផ្គត់ផ្គង់ថ្នាំពេទ្យបន្ថែមទៀតជូនប្រជាពរដ្ឋ ក្នុងពេលនៃការរីករាលដាលនៃជំងឺ​​កូវីដបំលែងថ្មីអូមេក្រុង។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈនេះ ក្នុងឱកាសសម្តេចអញ្ជើញ បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកលើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ សម្តេចតេជោបានបញ្ជាក់ថា« ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់ចំណុច២ យ៉ាងគឺទី១តម្លៃថ្នាំកុំកង្កើនតម្លៃទៅតាមចិត្តចង់ ព្រោះប្រជាពលរដ្ឋបន្តកន្ទុយគ្នាទៅទិញថ្នាំ ដើម្បីព្យាបាលខ្លួន​ឯងនៅតាមផ្ទះ តែបើនៅមន្ទីរពេទ្យគឺ ពេទ្យមានថ្នាំព្យាហើយ»។ លើសពីនេះសម្តេចតេជោបន្ថែមទៀតថា«ចំណុចទី២ ផ្នែកសុខាភិបាលត្រូវពិនិត្យមើល​​ តើថ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកមីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជានៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់​បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ​ (Kubota-Metawater Joint Venture)។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តក...
ភាពតានតឹងនៅតំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែនហាក់ឡើងកម្តៅខ្លាំងក្រោយការផ្លោងគ្រាប់កាំភ្លើងធំដាក់គ្នា

ភាពតានតឹងនៅតំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែនហាក់ឡើងកម្តៅខ្លាំងក្រោយការផ្លោងគ្រាប់កាំភ្លើងធំដាក់គ្នា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ ប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងកើតអ៊ុយក្រែនបានចំណាយពេលពេញមួយថ្ងៃកាលពីថ្ងៃអាទិត្យ ដើម្បីវាយតម្លៃការខូចខាតដោយាសារការផ្លោងគ្រាប់កាំភ្លើងរបស់ក្រុមឧទ្ទាម ។ ប្រជាពលរដ្ឋក្នុងស្រុកបាននិយាយថាផ្ទះ១៦ខ្នងនៅក្នុងភូមិណូវ៉ូកណាទីវកាបានរងការខូ​ច​ខា​ត​គ្មានសល់ដោយសារការផ្លោងគ្រាប់កាំភ្លើងធំ ។ ដោយឡែក មន្ត្រីនៅក្នុងតំបន់ក្រុមបំបែកខ្លួនបានអះអាងថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហារដោយកាំភ្លើងធំជាច្រើនថ្ងៃកន្លងមកហើយហើយជនស៊ីវិល២នាក់បានស្លាប់ នៅក្នុងការវាយប្រហារដែលមិនបានជោគជ័យលើភូមិមួយនៅជិតព្រំដែនប្រទេ​សរុស្ស៊ី។ មេដឹកនាំក្រុមផ្តាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែនបានបញ្ជាឱ្យមានការចល័ត យោធាពេញលេញ និងបានជម្លៀសជនស៊ីវិលបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែការអះអាងថាពលរដ្ឋរុស្ស៊ីកំពុងរងគ្រោះថ្នាក់អាចត្រូវបានប្រើជាហេតុផលសម្រាប់សកម្មភា​ពយោធា ។ រុស្ស៊ីបានធ្វើសមយុទ្ធនុយក្លេអ៊ែរកាលពីថ្ងៃសៅរ៍ រួមជាមួយនឹងសមយុទ្ធធម្មតានៅក្...
បទវិភាគ៖ តើការញុះញង់របស់អាមេរិក អាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?

បទវិភាគ៖ តើការញុះញង់របស់អាមេរិក អាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិកJoe Bidenថាមានគ្រប់​សុច​នាករទាំងអស់ដែលថា រុស្ស៊ីកំពុងរៀបផែនការចូលឈ្លានពានអ៊ុយក្រែនរួមទាំងសញ្ញានានា ដែលបញ្ជាក់ថា ទីក្រុង Moscowកំពុងអនុវត្តន៍ប្រតិបត្តិការព្យាយាមទម្លាក់កំ​ហុសឲ្យគេបន្ទាប់ពីកងកម្លាំងអ៊ុយក្រែននិងក្រុមឧទ្ទាមគាំទ្រដោយទីក្រុងMoscow បានផ្ទុះអាវុធដាក់គ្នានោះអាចបញ្ជាក់យ៉ាងច្បាស់ថាអាមេរិកពិតជាចង់ឲ្យរុស្ស៊ីចិត្តស្រាល រួចឈ្លានពានអ៊ុយក្រែនជាហេតុធ្វើឲ្យមានការចោទសួរថាតើតើការញុះញង់របស់អាមេរិក អាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?។ លោក Bidenបានព្រមានថា ការឈ្លានពានណាមួយនឹងអាចកើតមាននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។បច្ចុប្បន្នកុំថាឡើយលោក Bidenសូម្បីតែលោកខាងលិច អង្គការអូតង់សុទ្ធតែគិតក្នុងចិត្តថារុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែនយ៉ាងពិតប្រាកដ ដោយ​សារតែការទាមទាររបស់រុស្ស៊ីទាំង៣ចំណុចធំៗគឺលោកខាងលិចនិងអូតង់មិនព្រមនោះទេដែលការទាមទារទាំងអស់នោះ រួមមានការរក្...
បទអត្ថាធិប្បាយ៖ រុស្ស៊ីចង់ដោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈតុចរចា ខណៈអាមេរិកបន្តញុះញង់ឲ្យផ្ទុះសង្រ្គាម

បទអត្ថាធិប្បាយ៖ រុស្ស៊ីចង់ដោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈតុចរចា ខណៈអាមេរិកបន្តញុះញង់ឲ្យផ្ទុះសង្រ្គាម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបាននិយាយថា កិច្ចខិតខំខាងការទូតចាំបាច់ត្រូវពង្រីកបន្ថែមដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែនជាសញ្ញាមួយដែលទីក្រុងMoscowអាចត្រៀមខ្លួនក្នុងមធ្យោបាយចរចា ដើម្បីលុបបំបាត់ការគំរាមនៃផ្ទុះសង្រ្គាមនៅក្នុងតំបន់អឺរ៉ុប ខណៈដែលប្រមុខការទូតអាមេរិកបាននិយា​យថាការបង្កើនសកម្មភាពសមយុទ្ធរបស់រុស្ស៊ី នៅក្នុងប្រទេសបេឡារុស្សបានធ្វើឲ្យលោកបារម្ភកាន់តែខ្លាំងពីការឈ្លានពានដែលអាចកើតឡើងគ្រប់ពេលវេលាចូលទៅក្នុងប្រ​ទេសអ៊ុយក្រែន។ ក្រោយពីមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោកEmmanuel Macronកាលពីថ្ងៃអាទិត្យលោក Putinបានស្ដីបន្ទោសអង្គការអូតង់ ចំពោះការបង្កើនអាវុធ និងគ្រាប់រំសេវទំនើបៗចូលទៅក្នុងប្រទេសអ៊ុយក្រែន។ ការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំង២កើតឡើង២សប្ដាហ៍ បន្ទាប់ពីលោកMacron បានធ្វើដំណើរទៅកាន់ទីក្រុង Moscow ដើម្បីបញ្ចុះបញ្ចូលលោក Putin ឲ្យបញ្ឈប់ការបញ្ជូនកងទ័ពទៅកាន់ព្រំ...
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 488 នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 305 នាក់ និងស្លាប់ 03 នាក់

ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 488 នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 305 នាក់ និងស្លាប់ 03 នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី488 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 305 នាក់ និងស្លាប់ 03នាក់ ករណីឆ្លងសហគមន៍ 473 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 15 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកឆ្លងសរុប= 126,977 នាក់ អ្នកជាសះស្បើយ= 120,767 នាក់ អ្នកស្លាប់= 3,020 នាក់។