ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចតេជោ ហ៊ុន សែន”ខ្ញុំបានលះបង់ជីវិតដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ”

សម្តេចតេជោ ហ៊ុន សែន”ខ្ញុំបានលះបង់ជីវិតដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែង ក្នុងពេលទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ ២០២២នេះថា "ខ្ញុំបានលះបង់ជីវិតដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេស កម្ពុជារបស់ខ្ញុំ" ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំនឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ»។ តាមរយៈបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការកសាងសន្តិភាព, ខ្ញុំសូមសង្កត់ធ្ងន់ថា គ្មានសន្តិភាព គ្មានក្តីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ» សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាលបាលរបស់ខ្ញុំបានយកសន្តិភាពជាអាទិ៍ភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និងបោសសម្អាតមីនរបស់អង្គការសហប្រជាជាតិនៅអាហ...
សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ឆ្នាំ២០២២» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ

សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ឆ្នាំ២០២២» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ឆ្នាំ២០២២» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េម តាមរយៈពានរង្វាន់ដ៏មហាកិត្តិយសនេះ គឺពិតជាស័ក្តិសមណាស់សម្រាប់លោកពុក ជាអ្នកដឹកនាំប្រទេសជាតិដែលពុកបានយកជីវិតធ្វើជាដើមទុន ក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិ។ ការផ្តល់ពានរង្វាន់នេះ កេីតចេញការវាយតម្លៃយ៉ាងល្អិតល្អន់របស់គណ:កម្មការនៃមូលនិធិសន្តិភាពស៊ុនហាក់ ពីព្រោះ ពុកជាមេដឹកនាំ​ ជាឥស្សរជននយោ បាយ ដែលបានធ្វេីពលីកម្ម​គ្រប់បែបយ៉ាង ដេីម្បីបុព្វហេតុសន្តិភាព​និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាជាពិសេសការរំដោះប្រជាជនពីរបបវាលពិឃាដ រហូតដល់ការបង្រួបបង្រួមជាតិ និងស្វែងរកសន្តិភាព ជូនប្រជាជនកម្ពុជាដល់សព្វថ្ងៃនេះ៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២» នៅប្រទេសកូរ៉េ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២» នៅប្រទេសកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២» ដែលត្រូវបានធ្វើឡើងយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសិល្បៈសកលស្ថិតក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការចូលរួមដោយថ្នាក់ដឹកនាំសហព័ន្ធសន្តិភាពពិភពលោក និងបណ្តាមេដឹកនាំ អតីតមេដឹកនាំមកពីបណ្តាប្រទេសនានាជាច្រើនរូបទៀត។ នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថាជាកិច្ចស្វាគមន៍ចំពោះការផ្តល់ពានរង្វាន់ ដែលជាការផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេច សម្រាប់កិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងការរកនូវសុខសន្តិភាពសម្រាប់កម្ពុជា។ ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីប្រកបដោយមហាកិត្តិយសនេះ ៖...
ក្រសួងកសិកម្មបានបញ្ជាក់ជុំវិញការចោទប្រកាន់លើករណីការឡើងថ្លាជ្រូករស់ ដោយសារកង្វះខាតការប្រកួតប្រជែង

ក្រសួងកសិកម្មបានបញ្ជាក់ជុំវិញការចោទប្រកាន់លើករណីការឡើងថ្លាជ្រូករស់ ដោយសារកង្វះខាតការប្រកួតប្រជែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ជុំវិញការចោទប្រកាន់លើករណីការឡើងថ្លាជ្រូករស់ ដោយសារកង្វះខាតការប្រកួតប្រជែង ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍និងអញ្ញត្តិគាំទ្រ។
ថ្លៃប្រើប្រាស់ពលរដ្ឋសហរដ្ឋអាមេរិក កើនឡើងក្នុងអត្រាលឿនបំផុតចាប់តាំងពីឆ្នាំ ១៩៨២

ថ្លៃប្រើប្រាស់ពលរដ្ឋសហរដ្ឋអាមេរិក កើនឡើងក្នុងអត្រាលឿនបំផុតចាប់តាំងពីឆ្នាំ ១៩៨២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក៖ ថ្លៃប្រើប្រាស់ពលរដ្ឋសហរដ្ឋអាមេរិក បានកើនឡើងជាងការរំពឹងទុកកាលពីខែមុន ធ្វើឲ្យអតិផរណាប្រចាំឆ្នាំ ឡើងដល់ ៧,៥ភាគរយ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៨២រហូតមក ។ ថ្លៃចំណីអាហារ និងថាមពល ជួយឲ្យថ្លៃអ្នកប្រើប្រាស់កើនឡើងបែបនេះ ដែលប្រភេទការចំណាយតិចតួចប៉ុណ្ណោះ ដែលគេមិនបានធ្វើ ។ ថ្លៃកើនឡើងនេះដែរ កំពុងជាន់ក.ហិរញ្ញវត្ថុគ្រួសារ ខណៈដែលប្រាក់បៀវត្សរ៍មិនទទួលបានដូចមុន ។ ទីក្រុងវ៉ាស៊ីងតោនរងសំពាធឲ្យលើកឡើងពីបញ្ហាមួយនេះ ក្នុងនោះគេរំពឹងថា ធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងដំឡើងអត្រាការប្រាក់ ។ ធនាគារអង់គ្លេស បានដំឡើងអត្រាការប្រាក់ ២លើករួចមកហើយ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ដើម្បី បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ តាមរយៈការធ្វើឲ្យការខ្ចីប្រាក់ថ្លៃជាងមុន ។ នៅសហរដ្ឋអាមេរិក ការចំណាយរបស់អ្នកប្រើប្រាស់ នៅខ្លាំងកាលពីឆ្នាំមុន ថ្វីត្បិតតែថ្លៃកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ដែលក្រុមអ្នកវិភាគ និយាយថាបណ្តាលមកព...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ទទួលជួបពិភាក្សាការងារជាមួយ លោក បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភា ពពិភពលោកឆ្នាំ២០២២។ នៅក្នុងកិច្ចពិភាក្សាលក្ខណៈទ្វេភាគីនេះ សម្ដេចតេជោបានសម្តែងនូវក្តីរីករាយដែលបានជួប ឯកឧត្តម បាន គីមូន សារជាថ្មីម្ដងទៀត ក្រោយពីឯកឧត្តមបានចប់តួនាទីជាអគ្គលេខាធិកាអង្គការសហប្រជាជាតិ។ ក្នុងជំនួបនេះ លោក Ban Ki-moon បានមានប្រសាសន៍ថា លោកសង្ឃឹមថា សម្ដេចនឹងមានជំនួបល្អប្រសើរជាមួយនឹងឯកឧត្តមប្រធានាធិបតី Moon Jae-In នៅថ្ងៃរសៀលនេះ ជាពិសេស ឯកឧត្តមសង្ឃឹមថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ នឹងមានភាពល្អប្រសើរ និងរីកចម្រើន និងទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ និងអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការលើកឡើងរបស់...
ប្រជាពលរដ្ឋនិងយុវជនខ្មែរព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍រាក់ទាក់និងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន

ប្រជាពលរដ្ឋនិងយុវជនខ្មែរព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍រាក់ទាក់និងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ពីទីក្រុងសេអ៊ួល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានប្រជាពលរដ្ឋនិងយុវជនខ្មែរព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍រាក់ទាក់និងកក់ក្តៅបំផុតនៅពេលដែលសម្តេចអញ្ជើញមកដល់សណ្ឋា​គារស្នាក់នៅក្នុងទីក្រុងសេអ៊ូល។ នេះគឺបង្ហាញនូវការគោរពស្រឡាញ់គាំទ្រចំពោះសម្តេចតេជោ ប្រមុខដឹកនាំដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងរីកចម្រើនមកទល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោបានចូលរួមខិតខំជួយជំរុញនិងលើកតម្កើងនូវសន្តិភាពដល់ពិភពលោកទៀតផង៕...
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 274នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 105 នាក់និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 274នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 105 នាក់និងស្លាប់ «គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 274 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 105 នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 266 នាក់ (អូមីក្រុង)អ្នកដំណើរពីបរទេស 08 នាក់ (អូមីក្រុង) គិតត្រឹមព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកឆ្លងសរុប= 122,742 នាក់ អ្នកជាសះស្បើយ= 118,525 នាក់​ អ្នកស្លាប់= 3,015 នាក់។
កាណាដា និង​កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម

កាណាដា និង​កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ខែកុម្ភះនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម ការចរចារពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ព្រមទាំងការអភិ​វឌ្ឍន៍គម្រោងជំនួយផ្សេងៗទៀត ដូចជាការក៏សាងធនធានមនុស្ស និងការអភិវឌ្ឍន៍ផ្នែកបច្ចេក​ទេសដល់កម្ពុជា។ លោក​​រដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រី ឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះទំនាក់ទំនងល្អ និងការគាំទ្ររបស់រដ្ឋាភិបាលកាណាដាកន្លងមក ជាពិសេស ការគាំទ្រដល់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ រួមទាំងការផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលគិតត្រឹមថ្ងៃនេះ កម...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះបាន អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ " ឆ្ពោះ​ទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ " ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ខាងក្រោមនេះគឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី...