សម្តេច ស ខេង បានញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប្រារព្ធនៅសណ្ឋាគារភ្នំពេញ។
លោកឧញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាសមាគមបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ និងត្រូវបានចាត់ទុកជាមូលដ្ឋានរួមចំណែកជួយស្ដារសហគ្រាសធនតូច និងមធ្យមនៅកម្ពុជាឱ្យមានភាពល្អប្រសើរឡើងវិញក្រោមការដឹកនាំដ៏ឈ្លាសវ័យរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងមានសម្ដេចក្រឡាហោម ជាប្រធានកិត្តិយស។
លោកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលក៏បានគូសបញ្ជាក់អំពីបេសកម្មរបស់សមាគម ដើម្បីលើកកម្ពស់ការជំរុញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយធ្វើសកម្មភាពគោរពតាមរដ្ឋធម...








