ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក ឌួង ងៀប សុខចិត្តដើរចូលគុកព្រៃសព្រោះរងភាពអយុត្តិធម៌ពីតុលារាជធានីភ្នំពេញ មានវីដេអូ

លោក ឌួង ងៀប សុខចិត្តដើរចូលគុកព្រៃសព្រោះរងភាពអយុត្តិធម៌ពីតុលារាជធានីភ្នំពេញ មានវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ឌួង ងៀប បានសម្រេចចឮចិត្តដើរចូលគុកព្រៃស ដោយលោកអះអសងថា ព្រោះរងភាពអយុត្តិធម៌ពីតុលារាជធានីភ្នំពេញ។ ​តាមការបង្ហោះរបស់លោក ឌួង ងៀប នៅលើបណ្តាញសង្គមលើកឡើងថា "ខ្ញុំបាទ ឌួង ងៀប សូមគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន សូមមេត្តាជួយរកយុត្តិធម៌ដល់រូបខ្ញុំបាទ ដោយសុំស្នើសម្តេចទាំងពីរមេត្តាសុំជួយអន្តរាគមន៍ទៅតុលាការកំពូល។ លោកបន្ថែមថា ធ្វើដូច្នោះ ដើម្បីអោយតុលាការកំពូលចុះមកអធិការកិច្ចពិនិត្យមើលសំណុំរឿងរបស់ខ្ញុំបាទនៅសាលាដំបូងរាជធានីភ្នំពេញ ដែលខ្ញុំបាទបានរងនូវអំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីសទៅខ្មៅ ចោទប្រកាន់ខ្ញុំបាទថា បានឆបោកជនជាតិតៃវ៉ាន់​ »៕...
មន្ត្រី ក.ប.ប. បន្តរកឃើញ អំពើមិនសុចរិតលើ ១០ដេប៉ូប្រេងបន្ថែមទៀត

មន្ត្រី ក.ប.ប. បន្តរកឃើញ អំពើមិនសុចរិតលើ ១០ដេប៉ូប្រេងបន្ថែមទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បណ្តាខេត្ត៖ ក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន២៦ដែលបានត្រួតពិនិត្យ មន្ត្រី ក.ប.ប. បន្តរកឃើញ អំពើមិនសុចរិតលើ ១០ដេប៉ូប្រេងបន្ថែមទៀត។ តាមរយៈប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពនៅតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ស្រុកព្រះស្តេច និងស្រុកបាភ្នំ ខេត្តព្រៃវែង និងភូមិសាស្ត្ររាជធានីភ្នំពេញ។ មន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. ខាងលើ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន១០ បន្ថែមទៀត ក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងដែលបានត្រួតពិនិត្យចំនួន២៦។ ចំពោះម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍នៅនឹងកន្លែង និងបានតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ចប់ការរកស៊ីកេងប្រវ័ញ្ចផងដែរ។...
សម្តេច ស ខេង ៖ភូមិសាស្ត្រក្រុងបូកគោបច្ចុប្បន្នមានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុងថ្មីនេះអាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន

សម្តេច ស ខេង ៖ភូមិសាស្ត្រក្រុងបូកគោបច្ចុប្បន្នមានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុងថ្មីនេះអាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពត៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ខណៈអញ្ជើញពិនិត្សាលា​​ក្រុងបូកគោយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ​​ថា ភូមិសាស្ត្រក្រុងបូកគោបច្ចុប្បន្នមានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុងថ្មីនេះអាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូក​គោដែលកំពុងមានការអភិវឌ្ឍ។ សម្ដេច​បាន​ថ្លែងបន្តទៀត​​ថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ រដ្ឋបានសម្រេចរៀបចំទីតាំងអគាររដ្ឋបាលក្រុងបូកគោជា២កន្លែង គឺនៅសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងនៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ ។ សម្តេចបានណែនាំអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។ សម្តេចក្រឡាហោមក៏បានមានប្រសាសន៍ទៀតថា ក្រុមការងារពាក់ព័ន...
អគ្គលេខាធិការដ្ឋាន គ.ល.ក. ជ្រើសរើសមន្រ្តីលក្ខន្តិកៈរបស់​គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចំនួន៣០រូប

អគ្គលេខាធិការដ្ឋាន គ.ល.ក. ជ្រើសរើសមន្រ្តីលក្ខន្តិកៈរបស់​គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចំនួន៣០រូប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយសសូមជម្រាបជូនដំណឹង​ស្តីពីការជ្រើសរើសមន្រ្តីលក្ខន្តិកៈរបស់​គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចំនួន ៣០រូប។
រដ្ឋមន្រ្តីវប្បធម៌អង់គ្លេសព្រមាន មេFacebookលោក Mark Zuckerbergអាចនឹងជាប់គុកនៅក្រោមច្បាប់ថ្មី

រដ្ឋមន្រ្តីវប្បធម៌អង់គ្លេសព្រមាន មេFacebookលោក Mark Zuckerbergអាចនឹងជាប់គុកនៅក្រោមច្បាប់ថ្មី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ យោងតាមរដ្ឋមន្រ្តីវប្បធម៌របស់ចក្រភពអង់គ្លេសលោកស្រី Nadine Dorries បានព្រមានថា នាយកប្រតិបត្តិក្រុមហ៊ុន Meta ឬ Facebookលោក Mark Zuckerberg និងនាយកប្រតិបត្តិ Big Techផ្សេងទៀតប្រថុយនឹងការជាប់គុក ប្រសិនបើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ មិនទប់ស្កាត់ខ្លឹមសារដែលចាត់ទុកថាមានគ្រោះថ្នាក់ ក្រោមច្បាប់សុវត្ថិភាពអនឡាញនាពេលខាងមុខនោះទេ។ យោងតាមសារព័ត៌មាន RTចេញផ្សាយកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២បានឱ្យដឹងថា ថ្លែងទៅកាន់វិទ្យុ Times កាលពីថ្ងៃសៅរ៍ លោកស្រី Dorriesបាននិយាយថា លោក Zuckerbergដែលជាប្រធានក្រុមហ៊ុន Metaជាក្រុមហ៊ុនមេរបស់Facebookនិងមេៗនៃផ្នែកបច្ចេកវិទ្យាផ្សេងទៀតអាច"ត្រូវជាប់​គុក" ប្រសិនបើពួកគេមិនគោរពតាមសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពអនឡាញរបស់រដ្ឋាភិបាល។ លោកស្រីបានសម្តែងក្តីសង្ឃឹមថាច្បាប់នេះនឹងក្លាយជា"ការជូនដំណឹងដល់វេទិកាអនឡាញមួយនេះ (Facebook)ដើម្បីបានដឹងថាយើងកំពុងធ្វើឥឡូវនេះ ដើម្បីឱ្យក្...
សម្ដេចតេជោរំលឹកថា «មិត្តចិនបានជួយកម្ពុជាតាំងពីមិនទាន់បង្កើតរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ២០០៣»

សម្ដេចតេជោរំលឹកថា «មិត្តចិនបានជួយកម្ពុជាតាំងពីមិនទាន់បង្កើតរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ២០០៣»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តក្រចេះ៖ នៅចំពោះមុខ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងប្រជាពលរដ្ឋខ្មែររាប់រាយនាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានរំលឹកថាមិត្តចិនបានជួយកសាង ប្រទេសកម្ពុជាជារៀងរហូតទោះបីកម្ពុជាមិនទាន់បង្កើតរដ្ឋាភិបាលថ្មីកាលពីបោះឆ្នោតឆ្នាំ២០០៣។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែនបានថ្លែងថា នៅឆ្នាំ២០០៣បោះឆ្នោតរួចមកបានជាប់គាំងខាងនយោបាយ ដោយសារតែការពហិកានៃបណ្ដាគណបក្សនយោបាយខ្លះ បានបង្កើតឲ្យមានការអូសបន្លាយប្រមាណជិត ១ឆ្នាំ ទើបបង្កើតរដ្ឋាភិបាលបាន។ សម្ដេចតេជោ បានរៀបរាប់ថា ការបោះឆ្នោតឆ្នាំ២០០៣គណបក្សប្រជាជនកម្ពុជាមានត្រឹម៧៣កៅអីប៉ុណ្ណោះ ប៉ុន្ដែប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់កម្ពុជាឲ្យបង្កើតរដ្ឋាភិបាលមា...
សម្តេចពិជ័យសេនា ទៀ បាញ់ បាន​​អញ្ជើញជាអធិបតីជួបសំណេះសំណាល និងប្រគល់ម៉ូតូដល់សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ទទួលបានលទ្ធផលនិទ្ទេសA ចំនួន១៥៣រូប ក្នុងខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ បាន​​អញ្ជើញជាអធិបតីជួបសំណេះសំណាល និងប្រគល់ម៉ូតូដល់សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ទទួលបានលទ្ធផលនិទ្ទេសA ចំនួន១៥៣រូប ក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីជួបសំណេះសំណាល និងប្រគល់ម៉ូតូដល់សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ទទួលបានលទ្ធផលនិទ្ទេសA ចំនួន១៥៣រូប ក្នុងខេត្តសៀមរាប ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍កោតសរសើរចំពោះក្មួយៗដែលខិតខំរៀនសូត្ររហូតប្រឡងបាននិទ្ទេសA ។ សម្តេចក៏សូម ថ្លែងអំណរគុណចំពោះ លោកឧកញ៉ា លោក លោកស្រីសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភគាំទ្រជាម៉ូតូ និងសម្ភារៈផ្សេងៗដល់ក្មួយៗជាប់និទ្ទេសAទាំង១៥៣រូបនេះផងដែរ ។...
យន្តហោះចម្បាំង F-35 អាមេរិកធ្លាក់ពេលចុះចតលើនាវាផ្ទុកយន្តហោះ USS Carl Vinson និងរអិលខ្ទាតចូលក្នុងសមុទ្រ

យន្តហោះចម្បាំង F-35 អាមេរិកធ្លាក់ពេលចុះចតលើនាវាផ្ទុកយន្តហោះ USS Carl Vinson និងរអិលខ្ទាតចូលក្នុងសមុទ្រ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ វីដេអូថ្មីមួយបានលេចចេញតាមប្រព័ន្ធអ៊ីនធឺណែតកាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីការធ្លាក់យន្តហោះចម្បាំង F-35C របស់អាមេរិក ហើយបានរអិលចុះពីលើនាវាផ្ទុកយន្តហោះ USS Carl Vinson ចូលនៅក្នុងសមុទ្រ នៅកន្លែងណាមួយភាគខាងត្បូងនៃប្រទេសចិន។ បើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមករា នៅពេលដែលយន្តហោះចម្បាំង F-35C របស់កងទ័ពជើងទឹកអាមេរិកបានធ្លាក់ ខណៈពេលកំពុងចុះចតនៅលើនាវាផ្ទុកយន្តហោះ USS Carl Vinson នៅទីតាំងដែលមិនត្រូវបានគេបង្ហាញក្នុងសមុទ្រចិនខាងត្បូង ហើយអ្នកបើកយន្តហោះចុចកៅអីហោះចេញដោយសុវត្ថិភាព ចំណែកនាវិក៦នាក់ផ្សេងទៀតបានរងរបួស ខណៈដែលបំណែកយន្តហោះចម្បាំងនេះ ខ្ទាតបែកចេញយន្តហោះ ពេលធ្លាក់។ វីដេអូថ្មី ដែលសន្មត់ថា គឺថតដោយសមាជិកនៃក្រុមនាវិកនៃនាវាផ្ទុកយន្តហោះ បង្ហាញពីវីដេអូឃ្លាំមើល បង្ហាញពីយន្តហោះចម្បាំង F-35C ខិតជិតនឹងនាវាផ្ទុកយន្តហោះ ពេលចុះចត ...
អគ្គនាយកនៃអគ្គនាយក​ដ្ឋាន ក.ប.ប. បន្តរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយច្បាប់ស្ដីពីការប្រកួតប្រជែង ជូនដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប.

អគ្គនាយកនៃអគ្គនាយក​ដ្ឋាន ក.ប.ប. បន្តរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយច្បាប់ស្ដីពីការប្រកួតប្រជែង ជូនដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប.

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយច្បាប់ស្ដីពីការប្រកួតប្រជែង ជូនដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព លោក ពេជ ច័ន្ទ អគ្គនាយករង តំណាងលោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោក លោកស្រី អនុប្រធានសាខា ប្រធានការិយាល័យ អនុប្រធានការិយាល័យ រាជធានី ខេត្ត និងមានការចូលរួមធ្វើបទបង្ហាញពីលោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ នៃនាយកដ្ឋានកិច្ចការប្រកួតប្រជែង។...