ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចតេជោ ហ៊ុន សែន នឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ខេត្តក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះនៅថ្ងៃទី៧ ខែកុម្ភៈថា សម្តេចនឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលផ្តោតសំខាន់ពាក់ព័ន្ធនឹងកសិឧស្សាហកម្ម និងធនធានរ៉ែ។ សម្តេចបាន​​ថ្លែងទៀតថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការគូសវាសរបស់សម្តេចផ្ទាល់ ក្រោយពេលដែលកម្ពុជាយើងបានបិទបញ្ចប់នូវភ្លើងសង្គ្រាមដ៏រាំរ៉ៃនៅចុងឆ្នាំ​១៩៩៨។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បណ្តាខេត្តនានានៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាច្រើន នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យទៅភាគនិរតីប៉ុណ្ណោះ។ សម្តេចបន្ទៀត​តថា ស្ថានភាពកម្ពុជាបច្ចុប្បន្ន មិនដូចពីពេលមុនទៀតនោះទេ ពីព្រោះពេលនេះ ផ្លូវជាច្រើនត្រូវបានកសាង មណ្ឌលសុខភាព និងសាលារៀនក៏ត្រូវបានពង្រាយជាច្រើនកន្លែងផងដែរ។ សម្...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសមាគមកម្ពុជា-ជប៉ុន ជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសកម្ពុជា និងជប៉ុន

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសមាគមកម្ពុជា-ជប៉ុន ជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសកម្ពុជា និងជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានទទួលជួបពិភាក្សាការងារជាមួយ លោក​​Fumiaki TAKAHASHI ប្រធានសមាគមជប៉ុន-កម្ពុជាកាលពី​​ថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២២ ដើម្បីពង្រឹ​ងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើឡើង។ កិច្ចជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពា​ណិជ្ជកម្ម ព្រមទាំងប្រតិភូសមាគមកម្ពុជា-ជប៉ុន ជាច្រើនរូបផងដែរ។ លោក​​រដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក​​ប្រធានសមាគមនិងសហការី ហើយចាប់ផ្ដើមពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាការ​ងារលើការសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា និងជប៉ុន ផងដែរ។ លោក​​រដ្ឋមន្រ្តីបន្តថា ជាមួយនឹងភាពជាដៃគូជាយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការនេះ ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់...
ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 108 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 90 នាក់និងស្លាប់«គ្មាន»

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 108 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 90 នាក់និងស្លាប់«គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 108 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 90 នាក់ និងស្លាប់«គ្មាន»ករណីឆ្លងសហគមន៍103នាក់(អូមីក្រុង)អ្នកដំណើរពីបរទេស 05នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកឆ្លងសរុប= 121,881 នាក់ អ្នកជាសះស្បើយ= 118​,212 នាក់និង​ អ្នកស្លាប់= 3,015 នាក់។
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រចេះ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង លោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក។ កំណាត់ផ្លូវជាតិលេខ៧នេះ ប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) កាលពីអំឡុងឆ្នាំ២០០៤ ដល់ ២០០៧ហើយកំណាត់ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) ដោយផ្អែកលើការសិក្សាជាថ្មីទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍ រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ជាដើម។ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្...
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំឆ្លងការផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី និងសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំឆ្លងការផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី និងសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំឆ្លងការផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី និងសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍ និងប្រកាសស្តីពីការបែងចែកចំ ណូលពីការពិន័យចំពោះបុគ្គលប្រព្រឹត្តល្មើស ហើយកិច្ចប្រជុំធ្វើឡើងកាលពីនាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២។...
អភិបាលស្រុកពាមរក៏ឈ្មោះ សេង ទៀង រងការចោទប្រកាន់ អនុញ្ញាតឲ្យក្រុមហ៊ុនសឹបផ្លាយ អុឹមផត អិចផត សម្រុកបូមខ្សាច់យ៉ាងអនាធិបតេយ្យ

អភិបាលស្រុកពាមរក៏ឈ្មោះ សេង ទៀង រងការចោទប្រកាន់ អនុញ្ញាតឲ្យក្រុមហ៊ុនសឹបផ្លាយ អុឹមផត អិចផត សម្រុកបូមខ្សាច់យ៉ាងអនាធិបតេយ្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង:ក្រុមប្រជាពលរដ្ឋនៅភូមិបឹងក្អែក និងមន្ត្រីសាលាឃុំពាមមានជ័យនិងមន្ត្រីសាលាស្រុកពាមរក៍បានបញ្ជាក់ប្រាប់សារព័ត៌មានដេលីខ្មែរថា កាលពីថ្ងៃទី 23 ខែមករាឆ្នាំ 2022 មានកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលស្រុកពាមរក៍បានចុះទៅធ្វើការឃាត់សាឡង់កំពុងតែប្រើគ្រឿងចក្រយកខ្សាច់នៅចំណុចភូមិ បឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៏ ខេត្តព្រៃវែងនៅពេល យប់។ ប្រជាពលរដ្ឋបាននិយាយថា នៅថ្ងៃចន្ទទី24ខែមករាឆ្នាំ 2022ក្រោយពីកម្លាំងសមត្ថកិច្ចបានចុះធ្វើការហាមឃាត់រួចក៏នៅតែមានសកម្មភាពបូម ខ្សាច់ដដែល។ ប្រជាពលរដ្ឋនិងមន្ត្រីសាលាឃុំពាមមានជ័យនិងមន្ត្រីសាលាស្រុកពាមរក៍សង្ស័យមន្ត្រីនិងកងកម្លាំងមានការឃុបឃិតជាមួយ លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៏ ហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យសាឡង់ធ្វើសកម្មភាពបូមខ្សាច់នៅពេលយប់ដោយសេរី។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងភូមិបឹងក្អែក ឃុំពាមមានជ័យបានឲ្យដឹងទៀតថា ចាប់តាំងពីក្រុមហ៊ុនបូមខ្សាច់មកធ្វើសកម្មភាពបូមនៅក្នុងភូមិរប...
លោកឧកញ៉ា ឡូវ ហ៊ឹង គោរពផ្ញើសារជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ

លោកឧកញ៉ា ឡូវ ហ៊ឹង គោរពផ្ញើសារជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានគោរពផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។ លោកឧកញ៉ា និងលោកជំទាវ គោរពផ្ញើសារថា យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្តេចវិបុលសេនាភក្តី សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃភ្លឺថ្លា ដើម្បីបន្តចូលរួមដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមបម្រើជាតិ និងប្រជាជនកម្ពុជា ឲ្យកាន់តែរី...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 111នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 99នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 111នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 99នាក់ និងស្លាប់ «គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 111នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 99នាក់ និងស្លាប់ «គ្មាន»ករណីឆ្លងសហគមន៍95នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 16 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២២ អ្នកឆ្លងសរុប= 121,773 នាក់ អ្នកជាសះស្បើយ= 118,122 នាក់ អ្នកស្លាប់= 3,015 នាក់។
លោក  ចូ បៃឌិន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន -អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន

លោក ចូ បៃឌិន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន -អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ប្រធានាធិបតីអាមេរិក ចូ បៃឌិន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន -អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន និងលិខិតសម្តេចតេជោឆ្លើយតបជូនប្រធានាធិបតីអាមេរិក។