ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ស្ថានភាពភូមិផងរបងកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែកុម្កៈ ឆ្នាំ២០២២ ប្រទេសថៃ

ស្ថានភាពភូមិផងរបងកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែកុម្កៈ ឆ្នាំ២០២២ ប្រទេសថៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ស្ថានភាពភូមិផងរបងកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែកុម្កៈ ឆ្នាំ២០២២ ប្រទេសថៃ៖ +10,490 នាក់ ប្រទេសវៀតណាម៖ +12,170 នាក់ប្រទេសឡាវ៖ +488 នាក់ និងប្រទេសកម្ពុជា៖ +112 នាក់។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងត្រឡប់ពីទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងត្រឡប់ពីទីក្រុងប៉េកាំង ប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងត្រឡប់ទីក្រុងប៉េ កាំងប្រទេសចិន បន្ទាប់ពីព្រះអង្គបានយាងចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំ ពិករដូវរងារួចរាល់កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ សូមជម្រាបថា ចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានអត្តពលិកចូលរួមប្រកួតជិត ៣,០០០នាក់ មកពី ៩១ប្រទេស ដោយប្រកួតប្រជែងលើ វិញ្ញាសា ចំនួន១៥ និងមានកម្មវិធីប្រកួតចំនួន១០៩កម្មវិធី លើប្រភេទកីឡាចំនួន ៧ប្រភេទ។ ពិធីបើកព្រឹត្តិការណ៍នេះ ធ្វើឡើង ក្រោមអធិបតីភាពប្រធានាធិបតីចិន Xi Jinping និងមានការចូលរួមពីសំណាក់មេដឹកនាំលើពិភពលោកជាង ២០រូបទៀត។ សូមព្រះអ...
ផ្តន្ទាទោសអតីតតំណាងពលករខ្មែរនៅប្រទេសថៃម្នាក់ដាក់គុក១ឆ្នាំពាក់ព័ន្ធការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមហ្វេសប៊ុក

ផ្តន្ទាទោសអតីតតំណាងពលករខ្មែរនៅប្រទេសថៃម្នាក់ដាក់គុក១ឆ្នាំពាក់ព័ន្ធការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមហ្វេសប៊ុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣ខែកុម្ភៈឆ្នាំ ២០ ២២នេះ បានប្រកាសសាលក្រម និង សម្រេចផ្តន្ទាទោស អតីតសកកម្មជនគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ កំណត់១ឆ្នាំនិងពិន័យជាប្រាក់ចំនួន ២ លានរៀល (ប្រមាណ $500) ជាប់ពាក់ព័ន្ធបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឮនិងការនិយាយពត៌មានមិនពិត ពាក់ព័ន្ធនឹងការបែកបាក់ផ្ទៃក្នុង នៃគណបក្សប្រជាជនកម្ពុជាតាមរយៈហ្វេសប៊ុកប្រព្រឹត្ត កាលពីអំឡុងខែមេសាឆ្នាំ២០២១។ លោកស្រី ឈុន ដាវី ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានថ្លែងអោយដឹងនៅក្នងអង្គសវនការថា ជនជាប់ចោទរូបនេះមានឈ្មោះវឿន វាសនា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ អ្នកធ្វើចំការមានទីលំនៅឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនជាប់ចោទមានឈ្មោះ វឿន វាសនា ត្រូវបានជាប់ចោទពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញាតិ មាត្រា ៤៩៤និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ប្...
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងបំពេញព្រះរាជកិច្ចនៅទៅក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងបំពេញព្រះរាជកិច្ចនៅទៅក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងបំពេញព្រះរាជកិច្ចនៅទៅក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតត្បូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនេះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចព្រះញាតិវង្សានុវង្ស ឥស្សរជនជាតិជាន់ខ្ពស់ និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ សូមបញ្ជាក់ថាក្នុងព្រះរាជកិច្ចនៅទៅក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងប្រតិភូព្រះបរមរាជវាំង នឹង...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីយាងចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
លោកកឹម សុខា បដិសេធមិនបានធ្វើបាតុកម្មហិង្សាឬបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល

លោកកឹម សុខា បដិសេធមិនបានធ្វើបាតុកម្មហិង្សាឬបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈលោកកឹម សុខា អតីតមេដឹកនាំគណបក្សសង្រ្គាះជាតិបានបដិសេធមិនបានធ្វើបាតុកម្មហិង្សាឬបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលនៅមុខ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ២ខែកុម្ភៈឆ្នាំ២០២២នេះ។ តុលាការបានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ជនជាប់ចោទឈ្មោះ កឹម សុខា អតីតមេដឹកនាំគណបក្សជាប់ពាក់ព័ន្ធនឹងចោទប្រកាន់ថាបានឃុបឃិតជាមួយជនបរទេស ដើម្បីប្រឆាំងនិងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជាប្រព្រឹត្តនៅចន្លោះឆ្នាំ១៩៩៣និង២០១៧ នៅកម្ពុជា និងទីកន្លែងផ្សេងទៀត។ សវនាការនេះដឹកនាំជំនុំជម្រះលោក កូយ សៅ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ , លោកសេង លាងនិងលោកធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សាតំណាងអយ្យការ មានចំនួន៣រូប រួមមាន ៖លោកប្លង់ សុផល,លោកឆាយ ហុង និង លោកស្រី សុង ឆវ័ន្ត,មេធាវីតំណាងរដ្ឋប្បវេណី មានចំនួន ៤រូបរូមមាន៖ លោកមេធាវី គី តិច លោកមេធាវី លី ច័ន្ទតុលា លោកមេធាវី សាន់ ជួយ និ...
បញ្ជួនខ្លួនជនជាតិវៀតណាមប្រុស-ស្រី៦ នាក់ទៅតុលាការចាត់ការករណីបង្ខាំងនិងជំរិតទារប្រាក់ជិត៤ម៉ឺនដុល្លារ

បញ្ជួនខ្លួនជនជាតិវៀតណាមប្រុស-ស្រី៦ នាក់ទៅតុលាការចាត់ការករណីបង្ខាំងនិងជំរិតទារប្រាក់ជិត៤ម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះសីហនុ៖ សមត្ថនគរបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២ខែកុម្ភ:ឆ្នាំ ២០២២នេះបានចាប់និងបញ្ជូនខ្លួនជនសង្ស័យវៀតណាមប្រុស-ស្រីចំនួន៦ នាក់ក្នុងនោះរួមមានបុរសចំនួន៥នាក់និងស្រ្តីម្នាក់ទៅសាលាដំបូងខេត្តព្រះសី ហនុ ដើម្បីចាត់ការតាមនីតិវិធីជាប់ពាក់ព័ន្ធនឹងការចាប់បង្ខាំងនិងធ្វើទារុណកម្មជនរងគ្រោះវៀតណាមចំនួន៣នាក់និងបានជំរិតទារប្រាក់ចំនួនជិត៤ដុល្លារអាមេរិកពីពួកគេជាថ្នូរនឹងការដោះលែងប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ យោងតាមរបាយការណ៍នគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យវៀតណាមទាំង៦នាក់នេះមានឈ្មោះ៖ទី១-ឈ្មោះ Le Van Chien ភេទប្រុសអាយុ២៣ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។ ទី ២-ឈ្មោះ Lam Thi Da Ni ហៅមៃចាន់ធូភេទស្រី អាយុ ២៦ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅបច្ចុប្បន្នភ្នំពេញ ។ ទី ៣-ឈ្មោះ NguYen Cong Danh ភេទប្រុសអាយុ២៦ឆ្នាំមុខរបមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ។ ទី ៤...
ក្រសួងអប់រំបញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែល ជាមួយការបិទបញ្ចប់ការតវ៉ាទាំងអស់

ក្រសួងអប់រំបញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែល ជាមួយការបិទបញ្ចប់ការតវ៉ាទាំងអស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ក្រសួងអប់រំបញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែល ជាមួយការបិទបញ្ចប់ការតវ៉ាទាំងអស់។
លោកឧត្តមសេនីយ៍ត្រី ឯល សិទ្ធិគ្រីយ៉ា ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចតេជោត្រូវបានគណៈ កម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើស រើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២

លោកឧត្តមសេនីយ៍ត្រី ឯល សិទ្ធិគ្រីយ៉ា ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចតេជោត្រូវបានគណៈ កម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើស រើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកឧត្តមសេនីយ៍ត្រី ឯល សិទ្ធិគ្រីយ៉ា ព្រមទាំងក្រុមគ្រួសារទាំងអស់ និងសហការី សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចតេជោត្រូវបានគណៈ កម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើស រើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ សេចក្តីសម្រេចក្នុងការកំណត់បេក្ខភាពរបស់សម្តេច ផ្អែកលើភាពជាដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងការថែរក្សាសន្តិភាពស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការទទួលស្គាល់ពី ស្ថាប័នសន្តិភាពលើពិភពលោក មកលើការលះបង់ ការប្តេជ្ញាចិត្ត និងស្នាដៃរបស់សម្តេចក្នុងនាមជាមេដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក។ ពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបក្ការៈរបស់សម្តេចចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីសមិទ្ធផលសន្តិ...
ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន១១នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុននិងចាប់ជំរិតនៅខេត្តព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន១១នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុននិងចាប់ជំរិតនៅខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្ត​ព្រះ​សីហ​នុ ៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុកាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ២០២២នេះ បានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យជន ជាតិចិនប្រុស-ស្រីចំនួន ១៤នាក់អ្នកពាក់ព័ន្ធមានតែ១១នាក់ក្នុងនោះមានស្រីម្នាក់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ដោយបាញ់សម្លាប់ជនជាតិចិន៣នាក់ រួចយក​សាកស​ពទៅកប់ក្នុងដី ស្ថិតស្ថិតនៅទីតាំងផ្សេងពីគ្នា ។ ជនសង្ស័យទីតាំងទី១- ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​តា​សេកឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុជន​រង​គ្រោះជា​ជនជាតិ​អាស៊ីភេទ​ស្រីអាយុ​ប្រហែលជា​២០​ឆ្នាំ ទៅ​២៥​ឆ្នាំ មានកំ​ពស់១,៥៥ ម៉ែត្រសម្បុរ​សសក់​ពណ៌​ទង់ដែង នៅ​មិន​ទាន់​កំណត់​បាន​អត្តសញ្ញាណ​នោះ​ទេ​។ ចំណែកទីតាំងទី២ ស្ថិត​នៅ​ចំណុច​ខាងក្រោយ​សណ្ឋាគារ«​ឆៃ​ណា​ថោ​ន​»ក្រុម​ទី​៨ ក្នុងភូមិ​៦ សង្កាត់​៤ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដែល​ជន​រង​គ្រោះ​ឈ្មោះ LI HONG ហៅ Da Daភេទ​ប្រុសអាយុ​៣០​ឆ្នាំជនជាតិ​ចិនកាន់​លិខិតឆ្លងដែន​លេខ​៖ EH4808...