សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានសមាគម ជប៉ុន-កម្ពុជា
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជានៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
ក្នុងជំនួបនេះលោក Takahashi Fumaiki បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងបានវាយតំលៃខ្ពស់ ចំពោះចំណាត់ការរបស់សម្ដេចតេជោ និងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ ។
លោកបានសំដែងនូវការអបអរសាទរនិងគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេ ជោ ដើម្បីនាំប្រតិភូអ្នកវិនិយោគធុនកណ្ដាលមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងខែមេសាខាងមុខ។
ជាមួយគ្នានោះផងដែរ លោកក៏បានគោរពស្នើសុំសម្ដេចតេជោប្រគល់ទីតាំងដីមួយកន្លែងជូនសម្ដេចតេជោដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួនPKOសម្រាប់សាធារណៈជនប្រើប្រាស់ផងនិងសម្រាប់ជាតំណាងទំនា...








