លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និងលោកជំទាវ សូមគោររពអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូលសាធារណរដ្ឋកូរ៉េ
ភ្នំពេញ:លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និងលោកជំទាវ រួមសហការី សូមគោររពអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូលសាធារណរដ្ឋកូរ៉េ។
លោកឧកញ៉ាគោរពផ្ញើសារថា ខ្ញុំនិងភរិយា មានសេចក្តីសោមស្សរីករាយជាអនេក និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត នៅក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ការទទួលបានពានរង្វាន់សន្តិភាពដ៏អស្ចារ្យមួយនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត និងពិតជាបានឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះវីរភាព សមត្ថភាពនិងស្នាដៃដ៏ឧត្តុង្គឧត្តមដែល សម្តេចតេជោនាយករដ្ឋមន្ត្រីបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីក្នុងការស្វែងរកសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយឯកភាពជាតិជូនប្រជាជននិងជាតិមាតុភូមិកម្ពុជា ក្រោមនយោបាយឈ...








