ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

១ឆ្នាំទៀតប៉ុណ្ណោះផ្លូវជាតិលេខ៥ តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ

១ឆ្នាំទៀតប៉ុណ្ណោះផ្លូវជាតិលេខ៥ តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្ររះរាជាណាចក្រកម្ពុជា​​បានថ្លែងកាលពីថ្ងៃទី​១០​ខែមករាថា រង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះ ផ្លូវជាតិលេខ៥តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ ខណៈពីធ្លាម្អមឆ្ពោះមកកាន់ខេត្តបាត់ដំបង ក៏អាចនឹងរួចរាល់ផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា«កំណាត់ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុនដែលមានជាយូរណាស់មកហើយ»។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែល​​បានជួយសាងសង់សមិទ្ធផលផ្លូវ និងស្ពាននៅកម្ពុជា រួមទាំងជំនួយផ្សេងៗជាច្រើនទៀតដល់កម្ពុជា។ ទាក់ទងទៅនឹងទំនាក់ទំនងកម្ពុជា-ជប៉ុន នេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា« ប្រទេសជប៉ុនក៏បានរួមចំណែកក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាផងដែរ»។ ក្នុងឆ្នាំ២០២២នេះ គឺជាខួប៣០ឆ្នាំ ដែលជប៉ុនបានបញ្ជូនកងកម្លាំងរក្សា...
បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានទៀត

បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងកាលពីថ្ងៃទី១០ខែមករាពីខេត្ត​​បាត់ដំបង-សិរីសោភ័ណនេះថា ទាក់ទងទៅនឹងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោទៅមីយ៉ានម៉ា កាលពីពេលថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍អរគុណ​ដល់ជប៉ុន ដែលបានប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចតេជោបានថ្លែងថា លទ្ធផលនៃដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ាមាន៣ គឺការពន្យារពេលបទឈប់បាញ់ ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា។ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា« អាស៊ាន នឹងខិតខំក្នុងការដោះស្រាយបញ្ហាមី​យ៉ាន់​ម៉ា។ សម្តេចតេជោបន្តថា បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ា​ននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានទៀត»។ ប្រមុខដឹកនាំកម្ពុជា​លើ​កឡើថា ​សកម្មភាពនេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់​មីយ៉ាន់ម៉ានោះទេ តែជាការជួយសម្របសម្រួល។ សម្តេចតេជោបានថ្លែង...
ក្រសួងសុខាភិបាលជូនដំណឹងទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

ក្រសួងសុខាភិបាលជូនដំណឹងទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីជូនព័ត៌មានបន្ថែម ស្តីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ។
មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាទីផ្សារមុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឈានចូលមកដល់

មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាទីផ្សារមុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឈានចូលមកដល់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាផ្សារ​​ និងហាងលក់ទំនិញនានាស្ថិតក្នុងខេត្បូងឃ្មុំ និងខេត្តក្រចេះនៅថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០២២នេះ​ មុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនចូលមកដល់។ បន្ទាប់ពីបានធ្វេីការត្រួតពិនិត្យ​ មន្ត្រីជំនាញបានរកឃេីញទំនិញមិនអនុលោមចំនួន​ ១០៣.​១០​គីឡូក្រាម​ ដាក់ចរាចរនៅលេីទីផ្សារ។ បន្ទាប់ពីបានរកឃេីញទំនិញខូចគុណភាពខាងលេី​ មន្ត្រីជំនាញបានធ្វេីការដកហូតយកមករក្សាទុកដេីម្បីកម្ទេចចោល​ និងបានធ្វេីការពិន័យអន្តរការណ៍​ ព្រមទាំងបានណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាកលក់ទំនិញមិនអនុលោម៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ រួមជាមួយនិង​ លោក​​មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជា​ណា​ចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរី​សោភណ្ឌ ខេត្តបន្ទាយមានជ័យ។ កំណាត់ផ្លូវនេះ(បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤,៧៤ គីឡូម៉ែត្រ គឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវបានពង្រីកទំហំផ្លូវមេដែលមានស្រាប់ ប្រវែង ៥១,៤៨គីឡូម៉ែត្រ ទទឹងមានប្រវែង ២៣ម៉ែត្រ មាន ៤​គន្លង (គន្លងនីមួយៗ មានទទឹង ៣,៥០ម៉ែត្រ និងមាន ២គន្លងទៅ និង២គន្លងមក) ចិញ្ចើមផ្លូវមានទទឹង ៣ម៉ែត្រ (សងខាង) និងសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាល មានទទឹង ៣ម៉ែត្រ ផងដែរ។ កំណាត់ផ្លូវនេះ បានសាងសង់ផ្លូវវាងក្រុង ២ខ្សែ ប...
លិខិតអ្នកអាន: មេឈ្មួញឈ្មោះមករា និងបក្សពួករងការចោទ”ឃុបឃិតគ្នាដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយសេរី”

លិខិតអ្នកអាន: មេឈ្មួញឈ្មោះមករា និងបក្សពួករងការចោទ”ឃុបឃិតគ្នាដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយសេរី”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតនគិរី:ក្នុងសារមួយផ្ញើមកការិយាល័យសារព័ត៌មាន ដេលីខ្មែរបានឲ្យដឹងថា មេឈ្មួញឈ្មោះមករា និងបក្សពួករងការចោទថា"ឃុបឃិតគ្នាដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយ ឈ្មួញម្នាក់នេះមានខ្នងបង្អែកជាមន្ត្រីធំនៅក្នុងស្នងការនគរបាលខេត្តរតនគិរី ជាអ្នកការពារ និងជួយអន្តរាគមន៍គ្រប់ពេលវេលា ទើបអាចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនឡើងវិញបន្ទាប់ពីមានការផ្អាកមួយរយៈកន្លងមកនោះ។ សំបុត្រសារខាងលើបង្ហាញថា ក្នុងនោះក៏មានមន្ត្រីធំ និងសមត្ថកិច្ចពាក់ព័ន្ធទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះ មករា​ នេះផងដែរ ទើបគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាហ៊ានចាត់វិធានការបង្ក្រាបឈ្មួញរូបនេះបានឡើយ។ ជាពិសេសលោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ និងលោក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ មានសិទ្ធិអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញឈ្មោះ មករា​ នេះដឹកជញ្ជូនឈើទៅស្រុកយួន​។ លើសពីនេះ មន្ត្រ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅម៉ោងប្រមាណជា១១:៣០នាទីព្រឹក ថ្ងៃទី៨ ខែមករា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់កម្ពុជាប្រទេសវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញទៅទស្សនកិច្ចការងារនៅសាធារ ណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ជាលទ្ធផលនៃការអញ្ជើញបំពេញទស្សនកិច្ចនេះ ថ្នាក់ដឹកនាំទាំងពីរបានសម្រេចលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់។នាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ាបានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយឯកឧត្តមបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សាផងដែរ។ បន្ថែមពីនេះឯកឧត្តមក៏បានគាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។ នៅក្នុងឱកាសបំពេញទស្សនកិច្ចរបស់...
សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលនៅមីយ៉ាន់ម៉ាតាមរយៈបទឈប់បាញ់

សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលនៅមីយ៉ាន់ម៉ាតាមរយៈបទឈប់បាញ់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រាប់បញ្ចប់ទស្សនៈកិច្ចមីយ៉ាន់ម៉ា បានគូរបញ្ជាក់ថា បន្ទាប់ពីខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេ សនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិល តាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយៈការផ្តល់ជំនួយដល់ អ្នកដែលត្រូវការដោយគ្មានការរើស អើង។ សម្តេចតេជោលើកឡើងថា អាស៊ាននិងដៃគូដែលចង់ចូលរួមក៍ដូចជាមីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឱ្យការឈប់បាញ់និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។ អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័ យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩។ សម្តេចតេជោថ្លែងថា "ខ្ញុំសូមឆ្លៀតឱកាសនេះបញ្ជាក់ជូនផងដែរថា ថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលខ្ញុំបាន...
លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មីយ៉ាន់ម៉ា:នៅក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍និងជាក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវឌ្ឍថ្មីៗនៅក្នុងប្រទេសរៀងខ្លួន។ ខាងក្រោមនេះគឺជាសេចក្តីប្រកាសរួមស្ដីពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានក្រុមប្រឹក្សាភិបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានក្រុមប្រឹក្សាភិបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៏ ដែលរៀបចំឡើងដោយប្រធានក្រុមប្រឹក្សាភិ បាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចការងាររយៈពេលពីរថ្ងៃនៅមីយ៉ាន់ម៉ា ។ នាយឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការ ងារ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ទោះបីមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា មីយ៉ាន់ម៉ា បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃជំនួបពិភ...