សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិជំពាក់ថ្លៃប្រើប្រាស់អគ្គិសនីជាង២ លានដុល្លារ
ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជាបានស្នើអគ្គិសនីកម្ពុជាថា តើមានលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិ ជំពាក់ថ្លៃប្រើប្រាស់អគ្គិសនីជាង២លានដុល្លារដែរ?
ការស្នើរបស់សម្តេចក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពាជាតិនាព្រឹកថ្ងៃទី២៩ ខែធ្នូរឆ្នាំ២០២១។
តាមការយៈរស្នើរបស់សម្ដេចតេជោ ហ៊ុន សែន នេះ បន្ទាប់ពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិបានស្នើសុំមកកាន់សម្តេចតេជោលុបបំណុលថ្លៃអគ្គិសនីរបស់ក្រសួងដែលមានចំនួន៩ពាន់លានរៀល (ប្រមាណជាង២លានដុល្លារ)ព្រោះការប្រើប្រាស់អគ្គិសនី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានតម្រូវការច្រើនស្របទៅតាមការអភិវឌ្ឍ និងទំនើបកម្មរបស់កងកម្លាំងយោធា។
សម្ដេចតេជោ បានថ្លែងថា «តើអគ្គិសនីកម្ពុជាមានលទ្ធភាពលុបបំណុលជាង ៩ពាន់លានរៀល ស្មើនឹងជាង២លានដុល្លារនេះទាំងស្...








