ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក ជុំ កុសល បញ្ជាក់ថា ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ

លោក ជុំ កុសល បញ្ជាក់ថា ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ជុំ  កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់កាលថាពីថ្ងៃទី១៦ខែវិច្ឆិកាថា ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ ។ លោករដ្ឋលេខាធិការ មានប្រសាសន៍ថា ពេលខ្លះអ្នកសារព័ត៌មានពិតជាមានការលំបាក ដោយសារតែទាក់ទងទៅកាន់ភាគីពាក់ព័ន្ធក្នុងសាច់រឿងគេមិនបានសហការក្នុងការផ្តល់ព័ត៌មាន ទើបសម្រេ ចចិត្តផ្សាយចេញ ហើយរង់ចាំការបកស្រាយពីភាគីម្ខាងទៀតតាមក្រោយ ។ លោកបានរំលឹកថា "សាច់រឿងខ្លះបើមានការពាក់ព័ន្ធជាមួយនឹងមន្ត្រីអាជ្ញាធរ អស់លោកមន្ត្រីខ្លះ ពេលអ្នកសារព័ត៌មានហៅទូរស័ ព្ទទៅសួរនាំសុំការបកស្រាយបំភ្លឺ គាត់បែរជាមិនឆ្លើយតប ឬ ក៏ឆ្លើយទាំងពាក្យសំដីមិនសមរម្យ។ល។ នេះហើយដែលជាផលលំបាករបស់អ្នកសារព័ត៌មានបានជួបប្រទះ "។ លោក ជុំកុសល លើកឡើងដូច្នោះ មិនដាក់ការបន្ទោសខាងមន្ត្រីទេ ជួនកាលមកពីអ្នកសារព័ត៌មានខ្លះ គាត់បង្កការរំខានដល់មន្ត្រីច្រើនពេក ធ្វើឲ្យមន្ត្រីមានការធុញទ...
មេឈ្មួញដឹកឈើ​ ឈ្មោះ ចែស្រី​ កំពុងតែល្បីល្បាញខាងដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ

មេឈ្មួញដឹកឈើ​ ឈ្មោះ ចែស្រី​ កំពុងតែល្បីល្បាញខាងដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ព្រះវិហារ)៖ ថ្មីៗនេះ មេឈ្មួញដឹកឈើ​ ឈ្មោះ ចែស្រី​ កំពុងតែល្បីល្បាញដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ដោយឈ្មួញឈើរូបនេះ បាននិង​កំពុងតែធ្វើសកម្មភាពដឹក”ឈើ”ប្រភេទលេខ១ ទាំងថ្ងៃទាំងយប់ខណៈសមត្ថកិច្ច.មិនដែលធ្វើការបង្ក្រាបឬទប់ស្កាត់ឡើយ។ ក្រុមមន្រ្តីនិងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ​បាន​និយាយថា មុខជំនួញឈើ របស់”ចែស្រី”ទទួលបានភាពជោគជ័យខ្លាំង និងមានសុវត្ថិភាពក្នុងទីផ្សារងងឹត ដោយសារតែ​​”ចែស្រី”មានរថយន្តដឹកឈើចំនួន០៦គ្រឿង។ ក្នុងនោះ រថយន្តម៉ាក”តាកូម៉ា”ចំនួន០៣គ្រឿង រថយន្តសាំយ៉ុងចំនួន​​០៣គ្រឿង ។ សេចក្តីរាយការណ៍បន្តទៀតថា ឈ្មួញឈើឈ្មោះ”ចែស្រី”បានប្រមូលទិញឈើនៅក្នុង«ស្រុកត្បែងមានជយ័.ស្រុកឆែប.ស្រុកជ័យសែន.នឹងស្រុកសង្គមថ្មី»។ សុទ្ធតែជាប្រភេទឈើលេខ១.មានត្រាច.ផ្ចឹក.គរគី.ពរពេល.ឈើទាំងនោះត្រូវបានគេឈូសលំៗ ដើម្បីបន្លំជាឈើគ្រឿងសង្ហារឹម រួចដឹកចេញពីភូមិសាស្ត្រ ស្រុកខាងលើ យកទៅលក់ ។ លើសពីនេះ សកម្ម​ភាពបាន​ដឹកតាមបណ្ដាមួយ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ១១

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ១១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសុន្ទរថា ក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ តាមប្រព័ន្ធវីដេអូ ។ ខាងក្រោមនេះ គឺជាសុន្ទរកថាដើមទាំងស្រុងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា :...
សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11)

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅថ្ងៃទី១៦ ខែវិចិ្ឆកា ស្អែកនេះតាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”។ កិច្ចប្រជុំភាពជាដៃសភាតំបន់អាស៊ី-អឺរ៉ុបនេះ ជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះ។ ASEP ជាវេទិកាមួយដ៏សំខាន់ សម្រាប់ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដោយផ្តោតលើការពង្រឹងភាពជាដៃគូ សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ វឌ្ឈនភាពសង្គម ប្រកបដោយចីរភាព។ ការរៀបចំព្រឹត្តិការណ៍សំខាន់ទំាងពីរនេះ ASEP និង ASEM ជាមោទនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាទំាងមូល បង្ហាញពីតួនាទីសំខាន់លើឆា​ក​អន្តរ​ជាតិ និងការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជាន...
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អនុញ្ញាតអោយ រដ្ឋលេខាធិការ​ សាម៉ន បណ្ឌិត្យ និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នឹងទទួល​បាន​​នូវ​​ឱវាទល្អៗ ​​​ក្នុងនាម​យុវជនជំនាន់​ក្រោយ​​

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អនុញ្ញាតអោយ រដ្ឋលេខាធិការ​ សាម៉ន បណ្ឌិត្យ និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នឹងទទួល​បាន​​នូវ​​ឱវាទល្អៗ ​​​ក្នុងនាម​យុវជនជំនាន់​ក្រោយ​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អនុញ្ញាតអោយ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ សាម៉ន បណ្ឌិត្យ និង សហការី នៅ​ព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មាន​ឱកាស​​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ហើយ​ជំនួបនេះ ទទួលបាន​​​​​នូវឱវាទល្អៗពីថ្នាក់ដឹកនាំ ក្នុងនាម​យុវជន​និងជាទំពាំងស្នងឬស្សី​ សម្រាប់ប្រទេស​​​​​ជាតិ​។​​​ រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ បាន​បញ្ជាក់ប្រាប់សារព័ត៌មាន​ ដេលីខ្មែរ​ថា «ថ្ងៃនេះយើងខ្ញុំក្នុងនាមយុវជន​ជំនាន់ក្រោយ​​បានដឹកនាំ សហការី ជាយុវជន​ ជួប​ថ្នាក់ដឹកនាំ គឺមានតម្លៃធំណាស់ ដោយ​​បាន​ទទួល​នូវ​​អនុសាសន៍ល្អៗពីថ្នាក់ដឹកនាំស្ថាប័ន​ដែល​យើង​​ខ្ញុំ​​កំពុងតែបម្រើ​ការងារ ជាពិសេស ឯកឧត្តម​ រដ្ឋមន្រ្តី​បាន​ ណែនាំដំប៉ូន្មានល្អៗ ដើម្បីជាត្រីវិស័យ​ តម្រង់ទិសដៅការងារបន្តទៀត​​ ក្នុងនាម​ជាយុវជន​ជំនាន់ក្រោយ​ ត្រូវខិតខំរៀន​សូត្រពីរៀមច្បងជំនាន់​មុន និង​អ្នក​នៅជុំវ...
អាល់កុលក្លែងក្លាយ(មេតាណុល)ប្រមាណ ៣៥៨ លីត្រ និងទំនិញហូបចុក ប្រើប្រាស់មិនមានអនុលោមភាព ប្រមាណ ៣៩៣ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ  ក.ប.ប. ដកហូត

អាល់កុលក្លែងក្លាយ(មេតាណុល)ប្រមាណ ៣៥៨ លីត្រ និងទំនិញហូបចុក ប្រើប្រាស់មិនមានអនុលោមភាព ប្រមាណ ៣៩៣ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ ក.ប.ប. ដកហូត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងគោលដៅធានាសុខុមាលភាពជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងបង្រ្កាបការក្លែងបន្លំនៃផលិតផលប្រើប្រាស់នានា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តព្រះ​សីហវនុ និងរាជធានីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងផ្ទះលក់ទំនិញនានា។ យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញ និងដកហូត អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៣៥៨ លីត្រ ពីផ្សារសហគ​មន៍ ស្ថិតក្នុងក្រុងប៉ោយប៉ែត រួមទាំងទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៣៩៣ គីឡូក្រាម ពីក្រុងកំពត បាត់ដំបង ព្រះសីហនុ និងរាជធានីភ្នំពេញយកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីចាត់វិធានការតាមនីតិវិធីនាពេលក្រោយ។...
សម្តេចតេជោ និង​នាយករដ្ឋមន្រ្តីចិន​បាន​ឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរឲ្យបានកើតឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ

សម្តេចតេជោ និង​នាយករដ្ឋមន្រ្តីចិន​បាន​ឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរឲ្យបានកើតឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីចិន តាមប្រព័ន្ធវីដេអូ កាលពី​​ថ្ងៃទីច័ន្ទ ទី១៥ ខែ​​វិច្ឆិកា ឆ្នាំ២០២១នេះ ដោយ​ភាគីទាំងពីរបាន​ឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យបានកើតឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយ​​បានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករាខាងមុខ។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលបានជួបពិភាក្សាជាមួយឯកឧត្តម Li Keqiang ហើយឆ្លៀត ឱកាសនោះ សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខ លោក​​ ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ហើយបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ចំពោះព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ច ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ ព...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងនិវត្តន៍ពីប្រទេសបារាំង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងនិវត្តន៍ពីប្រទេសបារាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ពីប្រទេសបា រាំង របស់ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សី ហមុនី ព្រះ មហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពីព្រះអង្គបានយាងចូលរួមក្នុងមហាសន្និបាតលើក ទី៤១ របស់អង្គការ យូណេស្កូ ក្នុងឱកាសខួបលើកទី៧៥នៃអង្គការនេះ ដែលបានប្រព្រឹត្តទៅនៅទីនក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២១ ប្រកបដោយព្រះរាជជោគ ជ័យ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញា ញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជសកម្មភាពទទួលបាននូវភាពជោគជ័យ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
អបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកកីឡា ប៊ូល ប៉េតង់ នៅអេស្ប៉ាញ

អបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកកីឡា ប៊ូល ប៉េតង់ នៅអេស្ប៉ាញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:កម្ពុជាពិតជាមោទនភាព និងអបអរសាទរចំពោះវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលបានយកឈ្នះ កីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្ រនៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។ មុនពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនី កាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនី ន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣៧ទល់២៩ ធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២ របស់កម្ពុជា ដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២១៕...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 60 (PCR) នាក់ទៀត ជាសះស្បើយ 65 នាក់ និងស្លាប់ 05 នាក់ (03 នាក់ មិនបានចាក់វ៉ាក់សាំង)

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 60 (PCR) នាក់ទៀត ជាសះស្បើយ 65 នាក់ និងស្លាប់ 05 នាក់ (03 នាក់ មិនបានចាក់វ៉ាក់សាំង)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 60 (PCR) នាក់ទៀត ជាសះស្បើយ 65 នាក់ និងស្លាប់ 05 នាក់ (03 នាក់ មិនបានចាក់វ៉ាក់សាំង)។ ករណីឆ្លងសហគមន៍ 53 នាក់ អ្នកដំណើរពីបរទេស 07 នាក់ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 119,481 នាក់ អ្នកជាសះស្បើយ= 115,862 នាក់ ហើយអ្នកស្លាប់= 2,86 1 នាក់។