ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ ដោយបានអនុម័តរបៀបវារៈមួយចំនួន នៅក្នុងអង្គប្រជុំបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដោយមានរបៀបវារៈមួយចំនួនដូចខាងក្រោយ៖ ១-ប្រកាសទទួលស្គាល់  លោក​​ អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលទទួលរមណភាព។ ២- បោះឆ្នោតជ្រើសតាំង កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភាជំនួស កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលទទួលរមណភាព។ ៣-បោះឆ្នោតជ្រើសតាំង លោក​ ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង លោក​ ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។ ...
រយៈពេល៣ថ្ងៃពិធីបុណ្យអុំទូកភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តព្រះសីហនុសរុបចំនួន១១ម៉ឺន ១ពាន់ ៣២២នាក់ កើនឡើង១១៧,២៨%

រយៈពេល៣ថ្ងៃពិធីបុណ្យអុំទូកភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តព្រះសីហនុសរុបចំនួន១១ម៉ឺន ១ពាន់ ៣២២នាក់ កើនឡើង១១៧,២៨%

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រះសីហនុ: ភ្ញៀវទេសចរទៅលេងកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ រយៈពេល០៣ ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ មានភ្ញៀវសរុបចំនួន១១ ម៉ឺន១ពាន់ ៣២២ កើនឡើង១១៧,២៨%។ ក្នុងនោះភ្ញៀវជាតិ ១០៥.៣៨៩ កើនឡើង១១៥,៩៥% ភ្ញៀវបរទេ ស ៥.៩៣៣នាក់ កើនឡើង១៤៣,៩៥% មានភ្ញៀវចូលតាមព្រ លានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុចំនួន០២ជើង (ស្មើនឹងឆ្នាំមុន) ស្មើនឹង២៩នាក់ ថយចុះ៨៦,៨៣% ជាតិ០៥នាក់ និងអន្តរជាតិសរុប២៤នាក់។ ភ្ញៀវទេសចរទៅកម្សាន្តតាមកោះ នានាមាន៖ភ្ញៀវសរុប ២.៧៤០ នាក់ កើនឡើង ៨៥,៨៨% ក្នុងនោះភ្ញៀវជាតិ ២.៤៥៦នាក់ កើនឡើង១៦៥,៥១% ភ្ញៀវបរទេស ២៨៤នាក់ ថយចុះ៤៨,២៦% ។ សម្រាប់ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាក្នុងខេត្ត ភ្ញៀវសរុប១០៨.៤៤៧នាក់ កើនឡើង១២២,៦៤% ក្នុងនោះ ភ្ញៀវជាតិ១០២.៨៣៥នាក់ កើនឡើង១១៧,៧៥% ភ្ញៀវបរទេស ៥.៦១២នាក់ កើនឡើង២៧៨,១៦...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 40 (PCR) នាក់ទៀត ជាសះស្បើយ 37 នាក់ និងស្លាប់ 05 នាក់ (03 នាក់ មិនបានចាក់វ៉ាក់សាំង)

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 40 (PCR) នាក់ទៀត ជាសះស្បើយ 37 នាក់ និងស្លាប់ 05 នាក់ (03 នាក់ មិនបានចាក់វ៉ាក់សាំង)

សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 40 (PCR) នាក់ទៀត ជាសះស្បើយ 37 នាក់ និងស្លាប់ 05 នាក់ (03 នាក់ មិនបានចាក់វ៉ាក់សាំង) ករណីឆ្លងសហគមន៍ 34 នាក់ អ្នកដំណើរពីបរទេស 06 នាក់ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ អ្នកឆ្លងសរុប= 119,826 នាក់ អ្នកជាសះស្បើយ= 116,207 នាក់អ្នកស្លាប់= 2,896 នាក់។
លោក សយ សុភាព ស្នើសុំលោក ម៉ៅ ធនិន ពិចារណាដកការរិតត្បិតលើអ្នកសារព័ត៌មាននៅក្នុងខេត្តកំពតរបស់លោកតាមការគួរ

លោក សយ សុភាព ស្នើសុំលោក ម៉ៅ ធនិន ពិចារណាដកការរិតត្បិតលើអ្នកសារព័ត៌មាននៅក្នុងខេត្តកំពតរបស់លោកតាមការគួរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងនៅក្នុងលិខិតចំហររបស់លោកជូន លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយលោកបានស្នើថា លោកអភិបា លខេត្ជាតទីស្រលាញ់ និង គោរពរាប់អាន! ខ្ញុំពិតជា ទទួលស្គាល់ និងគោរពនូវសកម្មភាពរបស់លោកចំពោះ បុព្វហេតុ ដ៏ត្រឹមត្រូវ បំរើប្រជារាស្ត្រ។   លោក សយ សុភាព បញ្ជាក់ថា" ខ្ញុំស្នើសុំលោក អភិបាល ពិចា រណាដកការរិតត្បិតលើអ្នកសារព័ត៌មាននៅ ក្នុងខេត្តកំពតរបស់លោក តាម ការគួរ។ ដោយក្តីស្រលាញ់ និង គោរពរាប់អាន! ពីខ្ញុំ សយ សុភាព"។ ការស្នើសុំពីលោក សយ សុភាព ក្រោយពីលោក ម៉ៅ ធនិន បញ្ជាឱ្យប្រធានមន្ទីរព័ត៌មាន តម្រូវឱ្យអ្នកកាសែត ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមុនចុះយកព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តកំពតបាន។ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ វិច្ឆិកា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 54 (PCR) នាក់ទៀត ជាសះស្បើយ 50 នាក់ និងស្លាប់ 06 នាក់ (05 នាក់ មិនបានចាក់វ៉ាក់សាំង)

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 54 (PCR) នាក់ទៀត ជាសះស្បើយ 50 នាក់ និងស្លាប់ 06 នាក់ (05 នាក់ មិនបានចាក់វ៉ាក់សាំង)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 54 (PCR) នាក់ទៀត ជាសះស្បើយ 50 នាក់ និងស្លាប់ 06 នាក់ (05 នាក់ មិនបានចាក់វ៉ាក់សាំង)។ ករណីឆ្លងសហគមន៍ 50 នាក់ អ្នកដំណើរពីបរទេស 04 នាក់ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១  អ្នកឆ្លងសរុប= 119,7 41 នាក់ អ្នកជាសះស្បើយ= 116,122 នាក់និងអ្នកស្លាប់= 2,887 នាក់។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មសហការ អង្គការ GIZ រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មសហការ អង្គការ GIZ រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ច ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)នៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី លោក ជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានសាខាក.ប.ប. ទាំង ២៥ រាជធានី-ខេត្ត ។ សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែងនេះ នឹងត្រូវធ្វើឡើងបន្តបន្ទាប់ចំនួន ៨វគ្គ ដោយនឹងត្រូវបណ្តុះបណ្តាលជូនមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ទាំងអស់ ទទួលបានមូលដ្ឋាននៃការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ ។ ដើម្បីលើកទឹកចិត្តឱ្យមានទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់ ប...
មន្រ្តីជំនាញ ក.ប.ប. ដកហូតបានទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៧៨០ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៩០ លីត្រ

មន្រ្តីជំនាញ ក.ប.ប. ដកហូតបានទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៧៨០ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៩០ លីត្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សុខភាពជាកត្តាសំខាន់បំផុតសម្រាប់មនុស្សទូទៅដែលមិនអាចខ្វះបាន។ អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងរារាំងនូវអំពើមិនសុចរិតផ្សេងៗក្នុងធុរកិច្ចពាណិជ្ជកម្មនៅលើទីផ្សារ ពិសេសគឺវិស័យម្ហូបអាហារដែលចរាចរលើទីផ្សារ និងជាតម្រូវការរបស់ប្រជាពលរដ្ឋទូទៅដែលមិនអាចខ្វះបាន។ ដើម្បីធានាឱ្យមានសុវត្ថិភាព សុចរិតភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញ ក.ប.ប. តែងតែចុះត្រួតពិនិត្យទំនិញលើទីផ្សារ។ ជាក់ស្ដែង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតនូវទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៧៨៧.១៨ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៩៧ លីត្រស្ថិតក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ រាល់ទំនិញដែលបានដកហូតទាំងអស់នឹងយកមករក្សាទុកដើម្បីចាត់ការតាមនីត...
លោក​ ខៀវ កាញារីទ្ធ៖ «ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ?»

លោក​ ខៀវ កាញារីទ្ធ៖ «ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ?»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក​ ខៀវ កាញារីទ្ធ បាន​ថ្លែងលើ​ហ្វេសប៊ុកផ្ទាល់ខ្លួន​ថា​ និយាយមួយបន្តពីសិក្ខាសាលានាថ្ងៃទី ១៦ វិច្ឆិកា ២០២១ នៅសណ្ឋាគារ សុខា ជ្រោយចង្វា ។ខ្ញុំបាននិយាយហើយថា ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ?។ លោករដ្ឋមន្រ្តីបាន​បញ្ជាក់ថា «នោះគឺ ៨០% នៃអ្នកនិយាយពីរឿងការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត ហេតុនេះគាត់ប្រើរូបមន្ត«រាប់ក្បាលគិតលុយ» ដោយបញ្ចូលទាំងអ្នកកាសែតមានវិជ្ជាជីវៈ និង អ្នកបន្លំប្រើរូបភាពអ្នកកាសែតដើម្បីផលប្រយោជន៍ផ្សេង ដែលបណ្តាលអោយកើតមានស្ថានភាព «ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់» ។ លើសពីនេះ លោក​បន្ថែមថា នៅវិជ្ជាជីវៈផ្សេងៗពេលមានកំហុសគេតែងមានវិន័យ លើកលែងតែនៅក្នុងវិស័យសារព័ត៌មាន គេមិនដែលឃើញមានការដាក់វិន័យណាមួយទៅលើអ្នកកាសែតដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈរបស់ខ្លួន ក្នុងពេលដែលប្រទេសកម្ពុជាយើងមានសមាគមអ្នកកាសែតដល...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​​អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​​អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀតនៅព្រលានយន្ត​ហោះ​អន្តរជាតិភ្នំពេញ​។ ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់ប្រទេសកម្ពុជា។ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង ១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានក្លាយទៅជាធាតុដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលឿនជា...
លោក​ឧកញ៉ា​ តែ​ តាំង​ប៉ អគ្គនាយក​ ក្រុមហ៊ុន​ S.T.P international (Cambodia)public co.,ltd​ បាន​ធ្វើ​ការបញ្ចុះ​តម្លៃ​ពិសេស​លើថ្លៃ​ប្តូរ​ចង្កូតឡាន​ ខ.ភ.ម

លោក​ឧកញ៉ា​ តែ​ តាំង​ប៉ អគ្គនាយក​ ក្រុមហ៊ុន​ S.T.P international (Cambodia)public co.,ltd​ បាន​ធ្វើ​ការបញ្ចុះ​តម្លៃ​ពិសេស​លើថ្លៃ​ប្តូរ​ចង្កូតឡាន​ ខ.ភ.ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រោយ​កិច្ច​ប្រជុំ​ពិភាក្សា​រវាង ​លោកឧត្តម​សេនីយ៍ឯក​​ ហ៊ុន​ ម៉ាណែត​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ និង​ លោក​ឧកញ៉ា​ តែ​ តាំង​ប៉ អគ្គនាយក​ ក្រុមហ៊ុន​ S.T.P international (Cambodia)public co.,ltd​ បាន​ធ្វើ​ការបញ្ចុះ​តម្លៃ​ពិសេស​លើថ្លៃ​ប្តូរ​ចង្កូតឡាន​ ខ.ភ.ម​ ដោយ​ធានា​លើ​គុណភាព​សំភារៈ​ លក្ខណៈ​បច្ចេកទេស​និង​ស្តង់ដារ​សុវត្ថិភាព​រថយន្ត​ ដេីម្បី​អាច​ធ្វើ​ចរាចរណ៍​លេី​ដង​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​។ ខាងក្រោម​នេះគឺជា លិខិត​​ផ្លូវការ​​​​របស់​ លោកឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​៖...