លោក សយ សុភាព សម្តែងការសោកស្តាយនូវការប្រមាថដ៏ធ្ងន់ធ្ងរបំផុតពីទណ្ឌិត សម រង្ស៊ី ចំពោះអង្គព្រះ មហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិង រដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន
យោងតាម លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌ ដើមអម្ពិលបានសរសេរលិខិតចំហរទៅទណ្ឌិត សម រង្ស៊ី ដោយលោកលើឡើងក្នុងហ្វេសប៊ុកលោកថា ជូន លោក សម រង្ស៊ី (ទណ្ឌិត សម រង្សុី) ខ្ញុំគិតថា លោក សម រង្ស៊ី ប្រហែលជានៅចាំខ្ញុំបាន ពីព្រោះខ្ញុំជាអ្នកកាសែត ដែលតែងតែសួរលោកស្ទើរគ្រប់ទីកន្លែង ជាពិសេស គឺជា អ្នករត់សំបុត្ររបស់លោក ជូន រដ្ឋបុរសសន្តិភាព សម្តេចតេ ជោ ហ៊ុនសែន នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០ ០៦ ដោយបញ្ចប់ការនិរទេស ពីបារាំង មកកាន់កម្ពុជានិង កិច្ចការ បន្តបន្ទាប់ផ្សេងទៀត ដូចជាការវិលត្រឡប់ចូលស្រុករបស់លោក ១ខែ មុនការបោះឆ្នោត នៅ ខែកក្តដា ឆ្នាំ២០១៣។
លោកបានថ្លែងថា" ខ្ញុំពិតជា មហាសោកស្តាយ នូវការប្រមាថ ដ៏ធ្ងន់ធ្ងរបំផុត ចំពោះអង្គព្រះ មហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និង រដ្ឋបុរស សន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោក បានប្រៀបធៀបទៅនឹងស្តេច ព្រមទាំង នាយករដ្ឋមន្ត្រី អ៊ីតាលី ក្នុងសម័យកាលសង្គ្រាមលោកលើកទ...







