ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អគ្គនាយកដ្ឋានអន្តោប្រវេសន៍អះអាងថា ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន ជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី

អគ្គនាយកដ្ឋានអន្តោប្រវេសន៍អះអាងថា ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន ជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឲ្យដឹងថា ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។ ការចេញមកឆ្លើយតបែបនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលមតិពីលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានចោទសួរថា ឥឡូវដល់វេនអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម្តង តើថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានហ៊ាន ឬមិនហ៊ាន អនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ចំពោះនិគមន៍ជនយួន ដែលរស់នៅបង្កអាណាធិបតេយ្យ បំពុលបរិស្ថានទន្លេ ។ យោងតាមសេចក្ដីបំភ្លឺ កាលពីថ្ងៃទី១៥ មិថុនា បានឲ្យដឹងថា ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលមតិរបស់លោកនាយកសារព័ត៌មានដើមអំពិល ជុំវិញការអនុវត្តច្បាប់ស្តីពី អន្តោប្រវេសន៍លើជនបរទេសខុសច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អ្នកនា...
រដ្ឋសភា អនុម័តយល់ព្រមនូវបេក្ខជនប្រធាន គ.ជ.ប ២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជនចំនួន ១រូប

រដ្ឋសភា អនុម័តយល់ព្រមនូវបេក្ខជនប្រធាន គ.ជ.ប ២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជនចំនួន ១រូប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ : គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តយល់ព្រមនូវបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជនចំនួន ១រូប ផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ ការសម្រេចអនុម័តយល់ព្រមនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។ ការទទួលពាក្យបេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធាន គ.ជ.ប រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ដោយមានបេក្ខជនចំនួន៤រូបតែប៉ុណ្ណោះ ហើយក្នុងចំណោមបេក្ខជនទាំង ៤រូប គឺមានបេក្ខជនតែ២រូបទេដែលបានបំពេញបែបបទយកមកដាក់នៅ អគ្គលេខាធិការដ្ឋានរដ្ឋសភា។ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិនិត្យរួចហើយ គឺរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែ...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណ រដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសមថ្ងៃនៅទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី ។ នៅក្នុងជំនួបនោះ លោក Martin Vávra បានគោរពជម្រាប ជូនសម្ដេចតេជោថា បេសកកម្មរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត។ លោកបានបន្ថែមទៀតថា សាធារណរដ្ឋឆែកមានមនោសញ្ចេតនាចំពោះកម្ពុជា ឈរលើមូលដ្ឋាននេះ ឯកឧត្តមបានសន្យាចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ។ លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ...
លោក សោម សម្បត្តិ នាយកក្រុមហ៊ុនថ្នាំពណ៌​ជាតិ​ទទួលបានវិញ្ញាបនបត្រក្រុមហ៊ុនគំរូដែលបានអនុវត្តប្រព័ន្ធផលិតភាព LEAN ពីអង្គការផលិតភាពអាស៊ី (APO)

លោក សោម សម្បត្តិ នាយកក្រុមហ៊ុនថ្នាំពណ៌​ជាតិ​ទទួលបានវិញ្ញាបនបត្រក្រុមហ៊ុនគំរូដែលបានអនុវត្តប្រព័ន្ធផលិតភាព LEAN ពីអង្គការផលិតភាពអាស៊ី (APO)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមហ៊ុន Cambodia Chemical Supply Co.,Ltd (ថ្នាំពណ៌​ជាតិ​)​ ទទួលបានវិញ្ញាបនបត្រក្រុមហ៊ុនគំរូដែលបានអនុវត្តប្រព័ន្ធផលិតភាព LEAN ពីអង្គការផលិតភាពអាស៊ី (APO) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នៅក្រសួងឧស្សា ហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ។ ពិធីនេះរៀបចំឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ថ្នាក់ជាតិ​ស្តីពី​"វដ្ដ​នៃ​គុណភាព​ នវានុវត្តន៍​ និង​ប្រព័ន្ធ​ផលិតកម្ម​ LEAN​ ដេីម្បី​លេីកកំពស់​ផលិតភាព​សហគ្រាស​ធនតូចនិងមធ្យម​ (SME)។ លោក សោម  សម្បត្តិ នាយកក្រុមហ៊ុន Cambodia Chemi cal Supply Co.,Ltd (ថ្នាំពណ៌​ជាតិ​)​បានចូលរួមក្នុងពិធីប្រគល់នូវលិខិតសរសើរ និការលើកទឹកចិត្តពីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ។ លោក សោម សម្បត្តិ មានប្រសាសន៍ថា" បន្ទាប់ពីការខិតខំអស់រយៈពេល ជាង១ឆ្នាំ ក្រុមហ៊ុន Cambodia Chemical Supply Co.,Ltd (ថ្នាំពណ៌​ជាតិ​)​ យើងក៏ទទួលបានវិញ្ញាបនបត...
លោក សយ សុភាព អ្នកកាសែតមានឥទ្ធិពលនៅកម្ពុជាបានលើកឡើងផ្តល់ជាដំណោះស្រាយសម្រាប់ទូកឬផ្ទះបណ្តែតទឹក

លោក សយ សុភាព អ្នកកាសែតមានឥទ្ធិពលនៅកម្ពុជាបានលើកឡើងផ្តល់ជាដំណោះស្រាយសម្រាប់ទូកឬផ្ទះបណ្តែតទឹក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព អ្នកកាសែតមានឥទ្ធិពលនៅកម្ពុជានិងជាអគ្គនាយកមជ្ឈមណ្ឌលសារអ្នកកាសែតព័ត៌មានដើមអម្ពិល បានលើកឡើង លើហ្វេសប៊ុករបស់លោក ដោយផ្តល់ណោះស្រាយសម្រាប់ទូកឬផ្ទះបណ្តែតទឹក។ ដំណោះស្រាយ របស់ លោក សយ សុភាព លើកឡើងនោះ ទី១- ទិញត្រីទាំងអស់ពីបែរចិញ្រ្ចឹមត្រី។ ទី២-ទិញសម្ភារៈឬឧបករណីចិញ្ចឹមត្រី និងទី៣-ម្ចាស់ចិញ្ចឹមត្រី បើជាខ្មែររកដីសម្បទានសង្គមកិច្ច និង ប្តូររបៀបចិញ្ចឹមត្រីក្នុងទឹកមកចិញ្ចឹមត្រីក្នុងស្រះឬ តង់កៅស៊ូ ។ លោកបញ្ជាក់ថា " បើជនបរទេស ដូចជាវៀតណាម ត្រូវអនុវត្តន៏ច្បាប់អន្តោប្រវេសន៏(ហ៊ានឬមិនហ៊ាន)។នេះជាចំនុចដែលមហាជ នកំពុងយកចិត្តទុកដាក់តាមដានពីសមត្ថភាពរបស់សាលាក្រុង"។ លើសពីនេះលោកថា ជៀសវាងដេញពីភ្នំពេញទៅកំពង់ឆ្នាំង ឬខេត្តកណ្តាល។ នេះជាការលើកឡើងរបស់អ្នកវិភាគ។ ការលើកឡើងរបស់ លោក សយ សុភាព ដូច្នោះ ខណ:ដែលចំណាត់ការរបស់ សាលារាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋកម្ពុជា គាំទ្រ លោក​ ឃួង​ ស្រេង​ ថា បានសាងស្នាដៃជាប្រវត្ត...
អាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ២៤៣លីត្រ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល ធ្វើការដកហូត

អាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ២៤៣លីត្រ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល ធ្វើការដកហូត

សង្គម និងកម្សាន្ត
(ខេត្តកណ្តាល)៖ មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២ ១ចុះត្រួតពិនិត្យទំនិញ ជាពិសេសទំនិញ អាល់កុលក្លែងក្លាយ (មេតាណុល) នៅក្នុងផ្សារតាខ្មៅថ្មី ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ចំនួន ២៤៣លីត្រ បន្ទាប់មកបានធ្វើកំណត់ហេតុដកហូតយកអាល់កុលទាំងនេះ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។...
លោក សយ សុភាព លើកឡើងថា” ដល់វេនអគ្គនាកដ្ឋានអន្តោប្រវេសន៏ម្តង(ហ៊ានឬមិនហ៊ាន)”

លោក សយ សុភាព លើកឡើងថា” ដល់វេនអគ្គនាកដ្ឋានអន្តោប្រវេសន៏ម្តង(ហ៊ានឬមិនហ៊ាន)”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងតាមលោក សយ សុភាព  អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល  បាន លើកឡើងលើហ្វេសប៊ុកផេកលោកថា ដល់វេនអគ្គនាកដ្ឋានអន្តោប្រវេសន៏ម្តង(ហ៊ានឬមិនហ៊ាន)រាស្ត្រទូទាំងនគរអបអរវិធានរដ្ឋបាលសាលារាជធានី។ លោកបានលើកឡើងថា"ឥឡូវដល់វេនអគ្គនាយកដ្ឋានអន្តោប្រវេសន៏ម្តង តើ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានហ៊ានឬមិនហ៊ានអនុវត្តន៏ច្បាប់អន្តោប្រវេសន៏ចំពោះនិគមន៏ជនយួនដែលរស់នៅបង្កអានាធិបតេយ្យ បំពុលបរិដ្ឋានទន្លេ"។ លោកបានចោទឡើងឃាសំណួរថា តើពួកគេមកស្រុកខ្មែរពេល ណា មានលិខិតឆ្លងដែនឬទេ។ដូច្នេះរាស្ត្រ នឹងទទួលបានព័ត៏ មានច្បាស់នៅពេលដែលអគ្គនាកដ្ឋាននឹងបំពេញភារកិច្ចបញ្ចប់។ លើសពីនេះលោកថា រឿងឱ្យនិគមន៏យួនឡើងគោកជាប្រធានបទសំខាន់ណាស់។ប្រវត្តិសាស្ត្របានបង្ហាញរាប់រយឆ្នាំមកហើយដែលខ្មែរកន្លងមកហាក់បីដូចជារអាមិនហ៊ាននិយាយទេដោយខ្លាចឥទ្ធិពលនិគមន៏ជនយួន។ ពេលខ្លះមិនហ៊ានហៅសម្លម្ជូរយួនទេដោយហៅម្ជូរវៀតណាម។ អ្នកាសែតជើងចាស់រូបនេះ ចាត់ទុកថា ពេលនេះខ្មែរឯករាជ្យ ខ្មែរ...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេ

សង្គម និងកម្សាន្ត
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មានថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ។ លោករដ្ឋមន្រ្តីថ្លែងថា ក្រៅពីនេះ អង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេ រិក CDC ក្នុងការតាមដាន ពីការវិវឌ្ឍន៍និងការឆ្លើយ តបរបស់ ប្រទេសកម្ពុជា ទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ហើយរួមគ្នាដោះស្រាយទប់ស្កាត់ តាមរយះការ ដាក់ចេញនូវផែនការសកម្មភាពនានា និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញដល់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ធ្វើការពិនិត្យអោយបានច្បាស់លាស់...
សេចក្តីជូនដំណឹងស្តីពី ការកំណត់កាលបរិច្ឆេទអនុវត្តប្រកាសអន្តរក្រសួង ស្ដីពីនីតិវិធីពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់

សេចក្តីជូនដំណឹងស្តីពី ការកំណត់កាលបរិច្ឆេទអនុវត្តប្រកាសអន្តរក្រសួង ស្ដីពីនីតិវិធីពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ បានចេញប្រកាសអន្តរក្រសួងលេខ ៣៣៨ សហវ.ប្រក ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីនីតិវិធីពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកាសអន្ដរក្រសួងនេះ មានវិសាលភាពអនុវត្ត ចំពោះការពិន័យអន្ដរការណ៍លើអំពើល្មើសដែលមានចែងក្នុង មាត្រា៤១ មាត្រា៤៤ មាត្រា៤៥ មាត្រា៤៨ និងមាត្រា៤៩ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។...
ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សរសេរជាអក្សរកាត់ថា «គ.ក.រ» ដើម្បីដឹកនាំ និងសម្របសម្រួលការងារកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។