ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ទូតជិតចប់អាណត្តិរបស់បារាំងឆ្លៀតពេលជួប លោក កឹម សុខា អតីតប្រធានស្តីទី CNRP មុនចាកចេញទៅប្រទេសកំណើតវិញ

ទូតជិតចប់អាណត្តិរបស់បារាំងឆ្លៀតពេលជួប លោក កឹម សុខា អតីតប្រធានស្តីទី CNRP មុនចាកចេញទៅប្រទេសកំណើតវិញ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក កឹម សុខា អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃសុក្រទី១១ ខែមិថុនានេះ បាន (more…)
ខែកក្កដា ឆ្នាំ១៩៤២! បាតុកម្មទាមទារឱ្យបារាំងដោះលែងលោកគ្រូអាចារ្យហែម ចៀវ និងនួន ឌួង មកវិញ

ខែកក្កដា ឆ្នាំ១៩៤២! បាតុកម្មទាមទារឱ្យបារាំងដោះលែងលោកគ្រូអាចារ្យហែម ចៀវ និងនួន ឌួង មកវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន (SBM NEWS)៖ ឆ្នាំ១៩៤១ ពេលកងទ័ពរបស់ព្រះចៅអធិរាជជប៉ុន បានចូលមកដល់ក្រុងភ្នំពេញ ធ្វើឱ្យសឺង ង៉ុកថាញ់កាន់តែបញ្ចេញសកម្មភាពដឹកនាំចលនាប្រឆាំងនឹងបារាំង ខ្លាំងឡើងៗ រហូតដល់បារាំងតាមចាប់ខ្លួន។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤២ មេគិញបារាំងម្នាក់ អមដំណើរដោយលេខាធិការ(ស្មៀន) ខ្មែរ២នាក់ទៀត បានកាន់សំណុំរឿងមួយបាច់ធំយកទៅជួបប្រជុំជាមួយ អ៊ឹង អ៊ី ជានាយករដ្ឋមន្ត្រី និងទា សាន ជារដ្ឋន្ត្រីមហាផ្ទៃ និងធម្មការ ព្រមទាំងមន្ត្រីខ្មែរមួយចំនួនទៀត។ ក្រោយកិច្ចប្រជុំនោះចប់ ទា សាន ជារដ្ឋន្ត្រីមហាផ្ទៃ និងធម្មការ បានបញ្ជាឲ្យជុំ មួង ដែលជាលេខាធិការរបស់គាត់ ឲ្យទៅនិមន្តលោកគ្រូអាចារ្យហែម ចៀវ ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់គង់នៅវត្តឧណ្ណាលោម និងជាសិស្សគណសំណព្វចិត្តរបស់សម្ដេចព្រះសង្ឃរាជជួន ណាត ដែលកាលនោះ ព្រះអង្គទើបមានឋានៈជាព្រះពុទ្ធឃោសនាចារ្យនៅឡើយ ឲ្យមកជួប ព្រោះមានបញ្ហាសំខាន់ ដើម្បីជួបពិភាក្សាគ្នាបន្ទាន់។ ...
លោកបណ្ឌិត កែរ រដ្ឋាថ្លែងថា មានកត្តា៤យ៉ាងធំៗនាំឲ្យការឆ្លងជំងឺ​កូ​វីដ ១៩​នៅ​ខេត្តស្វាយរៀង​មិនមាន​ការ​ថយចុះ

លោកបណ្ឌិត កែរ រដ្ឋាថ្លែងថា មានកត្តា៤យ៉ាងធំៗនាំឲ្យការឆ្លងជំងឺ​កូ​វីដ ១៩​នៅ​ខេត្តស្វាយរៀង​មិនមាន​ការ​ថយចុះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តស្វាយរៀង៖លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអង្គភាពគេហ ទំព័រដេលីខ្មែរ(Daily-khmer)ប្រចាំខេត្តស្វាយរៀលកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះថា៖ ស្ថានភាពជំងឺកូវីដ-១៩នៅខេត្ត​ស្វាយរៀងនាបច្ចុប្បន្ននេះមិនទាន់ថមថយនៅឡើយនោះទេ ខណៈដែលក្រុមការងារនៅតែបន្តរកឃើញវិជ្ជមានជំងឺ covid-19 នៅក្នុងសហគមន៍ និងនៅតាមរោងចក្រ ។ លោកបណ្ឌិត មាន​ប្រសាសន៍​ថា​ មន្ទីរសុខាភិបាលខេត្ត​ នឹង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ និង​ភាគី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បំបាត់​ឱ្យ​អស់​ចេញ​ពី​ខេត្ត​ស្វាយរៀង​។ លោកបណ្ឌិតបានបន្ថែមទៀតថា ជំងឺកូវីដ-១៩ នៅសហគមន៍ និងរោងចក្រសហគ្រាស មិនទាន់បានថមថយនោះមូលហេតុ៖ ទី១​.ក្រុមកម្មករកម្មការិនីរោងចក្រមិនព្រម​យក​សំណាក​នៅតាម​រោងចក្រ​និង​មិន​ព្រម​ធ្វេីចត្តាឡីស័ក​នៅ​ក្នុង​រោងចក្រ​ ពួកគាត់​ទៅផ្ទះ​ចម្លង​ជំងឺកូវីដ-១៩ ចូលក្នុង​...
លោក ជា ច័ន្ទបរិបូរណ៌ រំលឹកថា” ថ្ងៃដែលខ្ញុំ ត្រូវរំលឹកគុណដល់មាតាបីតា”

លោក ជា ច័ន្ទបរិបូរណ៌ រំលឹកថា” ថ្ងៃដែលខ្ញុំ ត្រូវរំលឹកគុណដល់មាតាបីតា”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ ១៩៦៥ ម៉ោង ១២ ថ្ងៃត្រង់ នៅមន្ទីរពេទ្យ ធំក្រុងភ្នំពេញ ជាពេលវេលាមួយដែលលោក ឪពុក អ្នកម្តាយ ភ័យ ផង និងអរផង ម៉ែ ពោរពេញ ដោយក្តីបារម្ភ និងឈឺចាប់ ជាពេលវេលាមួយ ដូចពាក្យខ្មែរពោលថា ឆ្លងទន្លេរ ដែលអាចនិងគ្រោះថ្នាក់ ឬដល់ត្រើយ។ លុះដល់ម៉ោង១២ ថ្ងៃត្រង់ ទារក បានប្រសូត្រចេញមក ដោយសុខភាពមាំមួន និងបានប៉ះកកិតនិងខ្យល់អាការ ក្រៅផ្ទៃមាតាជាលើកដំបូង ។ ពុកបាននាំយកឈ្មោះដែល សម្តេចព្រះសង្ឃរាជជួនណាត ប្រ ទានអោយ គឺឈ្មោះ {ជា ចន្ទបរិបូរណ៍} ជាកូនទី ៣ របស់មន្រ្តីឃោសនាការ ដែលទទួលកិច្ចការ ខាងបច្ចេកទេសវិទ្យុជាតិ និងជាអ្នកដឹក និងអត្ថាធិប្បាយ កម្មវិធីសាសនា ចាក់ផ្សាយរាល់ថ្ងៃសិល តាមរលកវិទ្យុ AM នាសម័យ សង្គមរាស្ត្រនិយម ។ ក្រោយអំពីកើតចេញពី ផ្ទៃម្តាយ ពុក និងម៉ែបានបីបាច់ថែរក្សាអោយរៀនសូត្រ ចូលសាលាវត្តសន្សំកុសល តាំងពីអាយុ ៥ឆ្នាំ ។ ពុក និងម៉ែតែងផ្តល់ការអប់រំ បើទោះបីជាពេល ខ្លះគ្រួសារយើង ជួប...
លោក សយ សុភាពអះអាងថា” សុំកុំឱ្យដានប្រវត្តិសាស្ត្ររជ្ជកាលជ័យជេដ្ឋាទី២វិលមកវិញ”

លោក សយ សុភាពអះអាងថា” សុំកុំឱ្យដានប្រវត្តិសាស្ត្ររជ្ជកាលជ័យជេដ្ឋាទី២វិលមកវិញ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព អ្នកតាមដានផ្នែកភូមិសាស្ត្រនយោបាយនៅកម្ពុជាបានអះអាងនៅផេកហ្វេសប៊ុកផ្លូវការរបស់លោកកាលពីពេលថ្មីៗនេះថា" សុំកុំឱ្យដានប្រវត្តិសាស្ត្ររជ្ជកាលជ័យជេដ្ឋាទី ២វិលមកវិញ"។ លោកបានលើកឡើងថា ទឹក និង គោក ឌាតែខ្នូចដូចតែគ្នា។ ត្រូវរៀនសូត្រតាមប្រទេសបិតាប្រជាធិបេតេយ្យ។ បើប្រព្រឹទ្ធខុសច្បាប់ប្រទេសជាប់គុកហើយបណ្តេញចេញ ដូចជាករណី សហរដ្ឋអាមេ រិកបណ្តេញពលរដ្ឋខ្មែរកន្លងមកឬបណ្តេញជនអន្តោប្រវរសន៏ខុសច្បាប់ចេញពីប្រទេសគេ។ ថ្មីៗនេះ វៀតណាមបណ្តេញពលរដ្ឋខ្មែរជាង១០០នាក់ត្រឡប់មកវិញដោយចោទប្រកាន់ចូលប្រទេសគេខុសច្បាប់។ លោក សយ សុភាព រំលឹកថា" និយាយពីខ្មែរវិញ ចូរខ្មែរ អានប្រវត្តិសាស្ត្រ រជ្ជកាល ព្រះស្រី សុរិយោពណ៏ ១៦០៥ដល់ ១៦៣៥និង រាជបុត្រ ជ័យជេដ្ឋាទី២ ដែលយួនចាប់ផ្តើមមានឥទ្ធិពលើខ្នែររហូតមកដោយសារមហេសី ង្វៀនហ្វុកងុកវ៉ាន់ ឬ ព្រះនាងអង្គចូវ"។ យួនមកដំបូងជិះទូកមកដល់អរិយ្យក្សត្យនៅលើទូកមួយរយៈ បន្ទាប់មកនៅលើគោកតែម្តង។ មិនខុសគ្នាទេ...
ក្រសួងការងារធ្វើ បច្ចុប្បន្នភាពអាសយដ្ឋានបច្ចុប្បន្នរបស់កម្មករនិយោជិត

ក្រសួងការងារធ្វើ បច្ចុប្បន្នភាពអាសយដ្ឋានបច្ចុប្បន្នរបស់កម្មករនិយោជិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ករណីយកិច្ចរបស់ម្ចាស់ក្រុមហ៊ុន ក្នុងការធ្វើបច្ចុប្បន្នភាពភាពអាសយដ្ឋានបច្ចុប្បន្នរបស់កម្មករនិយោជិត។
ក្រុមអាជីវកផ្ទុះការតវ៉ារឿងគយចល័តផ្លូវជាតិលេខ១ ខេត្តព្រែវែងចាប់រថយន្ដដឹកទំនិញផ្លែឈើជំរិតទាប្រាក់ចំនួន២០លានរៀល

ក្រុមអាជីវកផ្ទុះការតវ៉ារឿងគយចល័តផ្លូវជាតិលេខ១ ខេត្តព្រែវែងចាប់រថយន្ដដឹកទំនិញផ្លែឈើជំរិតទាប្រាក់ចំនួន២០លានរៀល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្ដព្រៃវែង៖ ក្រុមអាជីវកផ្ទុះការតវ៉ាករណី«គយចល័តផ្លូវជាតិ លេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែ ងបានចាប់រថយន្ដដឹកទំនិញផ្លែឈើរបស់ពួកមួយគ្រឿងកាលពី យប់ថ្លៃទី៨ខែមិថុនាឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ១ក្នុងភូមិរំចេក ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ការផ្ទុះការតវ៉ានេះកើតឡើងនៅព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១។ ក្រុមអាជីវកបាននិយាយថា គយចល័តខេត្ដព្រៃវែងបានចាប់ឡានដឹកផ្លែឈើមួយគ្រឿងទុក១យប់ខូចផ្លែឈើអស់មួយឡានហើយជំរិតទាប្រាក់ចំនួន២០លានរៀលទើបអោយចេញបើមិនដូច្នេះក្រុមគយចល័តមិនអនុញ្ញាតឲ្យចេញនោះទេ រថយន្ដប្រភេទសណ្ដោងរុឺម៉ក់។ ក្រុមអាជីវកបានបន្ដថា ពួកគាត់បានធ្វើការសម្របសម្រួលជាមួយគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង សុំត្រឹមតែ១០លានរៀលតែពួកគាត់មិនព្រមហើយក៍បានធ្វើការឃាត់រថយន្ដរបស់ពួកគាត់ទុកតែម្ដងដោយខាងគយចល័តតម្រូវឲ្យបង់គ្រប់ចំនួន២០លានរៀលជាកំហិត។ ក្រុមអ...
សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឲ្យអភិបាលរាជធានីខេត្តលុបចោលគម្រោងប្រមូលផ្តុំមនុស្ស រៀនបោះឆ្នោតសាកល្បង

សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឲ្យអភិបាលរាជធានីខេត្តលុបចោលគម្រោងប្រមូលផ្តុំមនុស្ស រៀនបោះឆ្នោតសាកល្បង

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងសារជាសំ​ឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជា ណាចក្រកម្ពុជា​ បានចេញបទបញ្ជា​​ឲ្យ​អភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវ​ប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បង​នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស​ពីការរៀបចំលិខិតផ្លូវការទៅកាន់ គជប ដើម្បី​ស្នើ​ឲ្យលុបចោលគម្រោងរៀបចំសាកល្បងបោះឆ្នោត​ឃុំសង្កាត់ នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះផងដែរ។​ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ។​ ​​សម្តេចតេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ទៅកាន់អភិបាលរាជ ធានីខេត្តទាំងអស់ថា សូម​កុំ​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ មកធ្វើការបណ្តុះបណ្តាលរៀនសូត្របោះឆ្នោត ព្រោះក្នុងពេលនេះ គ្មានការចាំបាច់ទាល់តែសោះ ដោយសារតែប្រទេស​យើង មានអ្នកឆ្លងកូ វីដ រាប់រយនាក់ ក្នុង១ថ្ងៃៗ​។ សម្តេចតេជោ ហ៊ុន សែន ក...
សម្តេចតេជោចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ «កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ដល់ពលរដ្ឋរងគ្រោះដោយកូវីដ-១៩

សម្តេចតេជោចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ «កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ដល់ពលរដ្ឋរងគ្រោះដោយកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ «កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដល់ពលរដ្ឋរងគ្រោះដោយកូវីដ-១៩។
វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ពីប្រទេសចិន ចំនួន១លានដូសបានមកដល់កម្ពុជាទៀតហើយ

វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ពីប្រទេសចិន ចំនួន១លានដូសបានមកដល់កម្ពុជាទៀតហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន៥០ម៉ឺនដូស និងស៊ីណូហ្វាម (Sinopharm Vaccine) ចំនួន៥០ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបនៅថ្ងៃព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះចំនួន១ លានដូសទៀត បានដឹកមកដល់ប្រទេស កម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។ វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជា ទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥ លាន ដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា។ ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្...