ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ស្រ្តីខ្មែរម្នាក់ទៀតហើយបានស្លាប់ ដោយសារជំងឺកូវីដ-១៩

ស្រ្តីខ្មែរម្នាក់ទៀតហើយបានស្លាប់ ដោយសារជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ១២ មេសា ២០២១នេះ មានស្រ្តីខ្មែរអ្នកជំងឺកូវីដ-១៩ម្នាក់ អាយុ ៦១ឆ្នាំ រស់នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បានស្លាប់កាលពីថ្ងៃទី១១ ម្សិលម៉ិញ វេលាម៉ោង ១៨និង៣០នាទី ដោយ សារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យហ្លួងម៉ែ។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ-១៩ លើអ្នកជំងឺ មានជំងឺទឹកនោមផ្អែមប្រចាំកាយ។...
មនុស្ស២៨នាក់ ត្រូវបានអាជ្ញាធរ យកមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ​ នៅវិទ្យាល័យជាច ឃុំជាច ស្រុកកំចាយមារ

មនុស្ស២៨នាក់ ត្រូវបានអាជ្ញាធរ យកមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ​ នៅវិទ្យាល័យជាច ឃុំជាច ស្រុកកំចាយមារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង៖ មនុស្សប្រុស ស្រី ២៨នាក់ ត្រូវបានអាជ្ញាធរ ឃុំជាច យកមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ​ នៅវិទ្យាល័យជាច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។ នេះយោងតាមហ្វេសប៊ុក ឈ្មោះ sochest soeurng ជាអភិបាល ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយបានសរសេរថា ខ្ញុំបានជំរាបហើយ នៅតែលួចមកទៀត ។ ច្រើនជាងថ្ងៃម្សិលមុិញ ថ្ងៃនេះ(១១.០៤.២០២១)២៨នាក់ បានយកមកស្នាក់នៅសាលារៀន ១៤ថ្ងៃ ផុតថ្ងៃចូលឆ្នាំល្មម ។ ហ្វេសប៊ុកដដែលបានសរសេរទៀតថា សូមបងប្អូនបញ្ឈប់ការធ្វើដំណើរមកស្រុក ទោះបីមកដល់ក៏មិនបានគេងនៅផ្ទះដែរ គឺគេងនៅសាលារៀន មិនស្រួលដូចនៅផ្ទះទេ ។ ក៏ត្រៀមកន្លែងរួចហើយដែរ សំរាប់ទទួលបងប្អូនដែលលួចគេចមក ។ សូមផ្អាកការធ្វើដំណើរមកស្រុក ទោះក្នុងរូបភាពណាក៏ដោយ ដើម្បីបង្កាទប់ស្កាត់ការរាលដាលឆ្លងជម្ងឺកូវីដ-១៩ ដល់ស្រុកកំចាយមារយើង៕...
សំណួរទាំងបី ចោទសួរទៅកាន់វិទ្យុអាស៊ីសេរី ( RFA )

សំណួរទាំងបី ចោទសួរទៅកាន់វិទ្យុអាស៊ីសេរី ( RFA )

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សំណួរទាំងបី ចោទសួរទៅកាន់វិទ្យុអាស៊ីសេរី ( RFA ) ក្នុងអំឡុងពេលនៃពិធីបុណ្យឆេងម៉េង( Qingming )កន្លង មក ស្ថានទូតចិនប្រចាំកម្ពុជា បានផុសអត្ថបទ នឹករំឭកកងកម្លាំងរក្សាសន្តិភាព របស់ចិន និងវីរជនចិន បំពេញបេស កកម្ម ក្នុងប្រទេសកម្ពុជា ក៏ត្រូវបានវិទ្យុអាស៊ីសេរី( RFA )បកស្រាយក្នុងន័យអាក្រក់។ នាថ្ងៃទី៨ ខែមេសា វិទ្យុ RFA បានចុះផ្សាយ អត្ថបទមួយ ដោយបានលាបពណ៌ថា ជំនួយរបស់ចិន មកកាន់ប្រទេស កម្ពុជា មិនបានគោរពសិទ្ធិមនុស្ស និងច្បាប់របស់ប្រទេស កម្ពុជាទេ បណ្តាលឱ្យប្រទេសកម្ពុជា ធ្លាក់ក្នុងអន្ទាក់បំណុល និងព្រមទាំងបន្តពង្រីកឥទ្ធិពល យោធារបស់ខ្លួន។ នេះជាការនិយាយបង្កាច់បង្ខូចមកលើចិន។ យើងខ្ញុំសូមសម្តែង ការមិនពេញចិត្តជាខ្លាំង និងប្រឆាំងយ៉ាងមុតមាំ ចំពោះពាក្យសម្តីខាងលើនេះ។ យើងខ្ញុំក៏ចង់ សួរសំណួរមួយចំនួន ទៅកាន់វិទ្យុ RFA វិញថា៖ ១. ការជួយកែលម្អលក្ខខណ្ឌជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា បានល្មើស...
លោកអភិបាលរងក្រុងស្វាយរៀងជាសះស្បើយពីជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្ថែមទៀត

លោកអភិបាលរងក្រុងស្វាយរៀងជាសះស្បើយពីជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តស្វាយរៀង៖ លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី៩ខែមេសាឆ្នាំ២០២១នេះថាលោកមានចិត្តរីករាយសប្បាយយ៉ាងខ្លាំងខណៈក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំបានខិតខំប្រឹងប្រែងព្យាបាលរូបលោករហូតបានជាសះស្បើយពីជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្ថែមទៀត។ លោកសរ សុដានីបន្តថា រូបលោកសូមលំឱនកាយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីគតិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង។ លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង, លោក  ឌី វិជ្ជា ប្រធានស ស យ ក ខេត្តស្វាយរៀង, លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈក៏ដូចជា លោក ម៉ែន វិបុល អភិបាលខេត្ត , ប្រធានក្រុមប្រឹក្សាខេត្ត  ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនប្រជាពលរដ្ឋ ។ លោកបន្ថែមថា ជាពិស...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះបានអញ្ជើញថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា។ នៅព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាស ន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ។ ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួនកើនឡើង។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ក្នុងរយៈពេលជាង១ឆ្នាំ គឺឆ្នាំ២០២០ យើង មានអ្នកជំងឺកូវីដ១៩ ត្រឹមតែ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់ជាង ៤០០០នាក់។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការរំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប...
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ឧបត្ថម្ភថវិកា២លានរៀលជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ឧសភា២០២១

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ឧបត្ថម្ភថវិកា២លានរៀលជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ឧសភា២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដែលបានឧបត្ថម្ភថវិកា ២.០០០.០០០រៀល (ពីរលានរៀល) ជូនកាកបាទក្រហមកម្ពុជា។ ការឧបត្ថម្ភរបស់ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន គឺ ក្នុងឱកាស ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។ នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាង...
ឥណ្ឌាពិបាកបំពិបាកបែកក្រទ្បាអុកចិនណាស់ ក្នុងភូមិសាស្រ្តនយោបាយអាស៊ីខាងត្បូង

ឥណ្ឌាពិបាកបំពិបាកបែកក្រទ្បាអុកចិនណាស់ ក្នុងភូមិសាស្រ្តនយោបាយអាស៊ីខាងត្បូង

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ទស្សន: ដោយៈ លោក តាន់ វុទ្ធា អ្នកវិភាគសម័យថ្មី"ឥណ្ឌាពិបាកបំបែកក្រទ្បាអុកចិនណាស់ ក្នុងភូមិសាស្រ្តនយោបាយអាស៊ីខាងត្បូង"។ “String of Pearls” គឺជាយុទ្ធសាស្រ្តផ្លូវសមុទ្ររបស់ចិន ក្នុងភូមិសាស្រ្តនយោបាយតំបន់មហាសមុទ្រឥណ្ឌា ដែលចិនប្រើដើម្បីទ្បោមព័ទ្ធឥណ្ឌា ទាំងពាណិជ្ជកម្ម និងយោធាតាមផ្លូវសមុទ្រ។ នេះមិនមែនជារឿងចៃដន្យ ឬស្រមើស្រមៃទ្បើយ តែចិនបាន សាង សង់រួចហើយ នូវកំពង់ផែយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីទ្បោមព័ទ្ធឥណ្ឌា មិនអោយរើខ្លួនរួច ដោយផ្តើមចេញពីអាស៊ីខាងត្បូងរហូតដល់តំបន់អាហ្រ្វិក។ ចិនបានសង់កំពង់ផែ Chittagong ក្នុងប្រទេស Banglade sh, កំពង់ផែ Gwadar ក្នុងប្រទេស Pakistan, និងកំពង់ផែ Hambantota ក្នុងប្រទេស Sri Lanka ដើម្បី ទ្បោមព័ទ្ធឥណ្ឌា។ ក្រៅពីនោះក៏មានដែរប្រទេសកោះ Mald ives, Seychelles និងភូមា ដែលបានអនុញ្ញាតអោយចិនសង់,កំពង់ផែយុទ្ធសាស្រ្ត។ ប្រទេសនៅជាប់ព្រំដែនឥណ្ឌា សុទ្ធតែស្អប់ឥណ្ឌា ដោយសារជម្លោះទឹកដ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងអំអរគុណដល់ អ្នកឧកញ៉ា  គិត ម៉េង និងភរិយា ម៉ៅ ចំណាន ដែលបានឧបត្ថម្ភថវិកាចំនួន ៦០លានរៀលចូលរួមការងារប្រយុទ្ធប្រឆាំងនិងជំងឺកូ វីដ១៩ ជូនបងប្អូនកម្មករនិយោជិត

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងអំអរគុណដល់ អ្នកឧកញ៉ា  គិត ម៉េង និងភរិយា ម៉ៅ ចំណាន ដែលបានឧបត្ថម្ភថវិកាចំនួន ៦០លានរៀលចូលរួមការងារប្រយុទ្ធប្រឆាំងនិងជំងឺកូ វីដ១៩ ជូនបងប្អូនកម្មករនិយោជិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈរដ្ឋលេខាធិការ និងជាប្រធានអនុគណកម្មការ  ហេង សួរ  បានថ្លែងអំអរគុណដល់ អ្នកឧកញ៉ា  គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារឯក ទេស វីង និងភរិយា ម៉ៅ ចំណាន ដែលបានឧបត្ថម្ភថវិកាចំនួន ៦០លានរៀល ដើម្បីចូលរួមការងារប្រយុទ្ធប្រឆាំងនិងជំងឺកូ វីដ១៩ ជូនបងប្អូនកម្មករនិយោជិត។ រដ្ឋលេខាធិការ  ហេង សួរ បញ្ជាក់ក្នុងលិខិតនោះថា"ជាថ្មីម្តងទៀត  ខ្ញុំសូមសម្តែងនូវកាកោតសរសើរទឹកចិត្ត ដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់ អ្នកឧកឧកញ៉ា និងលោកជំទាវ ដែលតែងតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលគ្រប់កាលទេស:និងទាន់ពេលវេលា"។ សម្រាប់អ្នកឧកញ៉ា  គិត ម៉េង បានថ្លែងថា" ខ្ញុំសូមសម្តែងការគាំ ទ្រយ៉ាងពេញទំហឹង និងកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់កម្មករ និយោជិត។ខ្ញុំ និងភរិយាខ្ញុំ ចំណាន ពិតជាមានកិត្តិយសដែល...
ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីប្រកាស ស្តីពី វិធាន និងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់

ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីប្រកាស ស្តីពី វិធាន និងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស្តីពី វិធាន និងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះយោងតាមសេចក្តីប្រកាសចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា គោល បំណងកំណត់នីតិវិធី គ្រប់គ្រងប្រមូលពន្ធប៉ាតង់ លើសកម្មភាពអាជីវកម្មរបស់អ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធឲ្យមានប្រសិទ្ធភាព ស្របតាមការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​...
រដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនាត្រីភាគី ថ្នាក់រដ្ឋមន្រ្តីការបរទេស អាស៊ាន-អង់គ្លេស លើកទី២ តាមប្រព័ន្ធវីដេអូ

រដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនាត្រីភាគី ថ្នាក់រដ្ឋមន្រ្តីការបរទេស អាស៊ាន-អង់គ្លេស លើកទី២ តាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានស្នើឲ្យ អាស៊ាន និងចក្រភពអង់គ្លេស ឲ្យរិះរកលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-អង់គ្លេស (ASEAN-UK FTA) ដូចជាពង្រីកកិច្ច សហប្រតិបត្តិការ ខាងផ្នែកឌីជីថល ដើម្បីគាំទ្រកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងបែបនេះនៅក្នុងកិច្ចសន្ទនាត្រីភាគី បើកចំហថ្នាក់រដ្ឋមន្រ្តីការបរទេស អាស៊ាន-អង់គ្លេស លើកទី២ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ។ លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «សម្រាប់វិស័យពាណិជ្ជកម្ម សូមលើកទឹកចិត្តដល់អាស៊ាន និងចក្រភពអង់គ្លេសឲ្យរិះរកលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចក្រភពអង់គ្លេស (ASEAN-UK FTA) ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការខាងផ្នែកឌីជីថល ដើម្បីគាំទ្រកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs)» ។ ...