ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សមុទ្រចិនខាងត្បូងនឹងមិនក្លាយជាក្តារអុកសម្រាប់កម្ពុជានៅឆ្នាំ២០២២ទៀតទេ

សមុទ្រចិនខាងត្បូងនឹងមិនក្លាយជាក្តារអុកសម្រាប់កម្ពុជានៅឆ្នាំ២០២២ទៀតទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលវៀតណាមទើបមាននាយករដ្ឋមន្ត្រីថ្មី លោក ផាម ប៊ិញជីង និង រដ្ឋមន្ត្រីការបរទេសក៏ថ្មីដែរ លោក ប៊ុយ ថាញ់សឿន និង រដ្ឋមន្ត្រីថ្មី សរុប ១២រូបដែលរដ្ឋសភាទើបបោះឆ្នោតថ្ងៃ ៨ មេសា២០២១នេះ។ បើតាមអ្នកវិភាគបានឲ្យដឹងថា រដ្ឋាភិបាលថ្មីនេះទំនងជាបន្ទន់ឥរិយាបទជាមួយចិនដោយនឹងមិនប្រឈមស្រួចស្រាវដូចរដ្ឋាភិ បាលមុនៗទេ( រដ្ឋាភិបាលង្វៀន តាន់ជុង និង ង្វៀង ស៊ុនហ្វុ ក)ដែលមានរដ្ឋមន្ត្រីកាបរទេស ផាម ប៊ិញមិញជាមនុស្សដែលអាមេរិកបណ្តុះបណ្តាល។ រដ្ឋាភិបាលមុនៗជាពិសេស រដ្ឋាភិបាលង្វៀន តាន់ជុង ដែល ផាម ប៊ិញ ជារដ្ឋមន្ត្រីការបរទេស បានប្រឆាំងចិនខ្លាំង រឿង សមុទ្រចិនខាងត្បូង ហើយបានវាយប្រហារកម្ពុជាក៏មហាខ្លាំងណាស់ដែរ។ ឥឡូវនេះវៀតណាមមិនហ៊ានលោតខ្លាំងដាក់ចិនទៀតទេហើយអស់ផ្លូវដើរ កំពុងសុំចែចូវចិនទិញវ៉ាក់សាំង ប្រឆាំងកូវិដ១៩ថែមទៀត។ ភូមិសាស្ត្រនយោបាយក្នុងតំបន់ប្រែប្រួល ដោយចិនមានព្រៀប លើអាមេរិក វៀតណាមផ្លាស់ប្តូរមេដឹកនាំថ្មីដែលមានទំនោរងា...
តុលាការដោះលែង សន្តិសុខយាមនៅធនាគារ ABA ពាក់ព័ន្ធការបាញ់សម្លាប់បុរសម្នាក់បណ្តាលឲ្យស្លាប់ នៅស្ពានអាកាសផ្សារដីហុយ 

តុលាការដោះលែង សន្តិសុខយាមនៅធនាគារ ABA ពាក់ព័ន្ធការបាញ់សម្លាប់បុរសម្នាក់បណ្តាលឲ្យស្លាប់ នៅស្ពានអាកាសផ្សារដីហុយ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង ឈ្មោះ ភឿង ភីរៈ ជាសន្តិសុខ យាមនៅធនាគារ ABA ពាក់ព័ន្ធការបាញ់សម្លាប់បុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅស្ពានអាកាសផ្សារដីហុយ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ ។ នេះយោងតាមសេចក្តីប្រកាសព័ត៍មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានសាកសួរលើឈ្មោះ ភឿង ភីរៈ និងបាន ពិនិត្យភស្តុតាងវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបាន ដោះលែងឈ្មោះ ភឿង ភីរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះ បន្តទៀត ៕  ...
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួ បទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា។ លោក ប៉ាន សូរស័ក្តិ កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះ ឯកឧត្ដម ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ នៅក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ...
លោក ផាន អូន តំណាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជឧបត្ថម្ភថវិកា ៣ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២១.

លោក ផាន អូន តំណាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជឧបត្ថម្ភថវិកា ៣ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២១.

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ តំណាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជ ប៉ាន សូរស័ក្តិ បានឧបត្ថម្ភថវិកា ៣ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២១ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដែលបានឧបត្ថម្ភថវិកា ៣.០០០ដុល្លារ (បីពាន់ដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា។ ការឧបត្ថម្ភថវិកានេះ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាក បាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រ ធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។ នៅក្នុងឱ...
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកំពុងពិចារណាអនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងកូវីដ១៩រួចចេញ-ចូលខេត្ត

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកំពុងពិចារណាអនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងកូវីដ១៩រួចចេញ-ចូលខេត្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបាននិងកំពុងពិចារណាក្នុងការផ្តល់ការអនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងកូវីដ១៩ទាំង២លើករួចរាល់ចេញ-ចូលខេត្តព្រះសីហនុ ក្រោយបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលត្រូវបានបញ្ចប់ ។ តាមបណ្តាញសង្គមហ្វេសប៊ុករបស់ខេត្តព្រះសីហនុនារសៀលថ្ងៃ៨ មេសា នេះបានឲ្យដឹងថា “រដ្ឋបាលខេត្តព្រះសីហនុកំពុងពិចារណាផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួនពីរលើករួចរាល់ និងមានភាពចាំបាច់ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់” ។ រាជរដ្ឋាភិបាលកម្ពុជាបានឲ្យផ្អាកការធ្វើដំណើរឆ្លងខេត្តរបស់ពលរដ្ឋរយៈពេល២សប្តាហ៍ចាប់ពីថ្ងៃ៦-២០មេសា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕...
ជនជាតិខ្មែរ ០២នាក់ អាយុ​ ៦៨ឆ្នាំ​ និងអាយុ ៤៩ឆ្នាំ​  បានស្លាប់ដោយសារជំងឺកូវីដ-១៩​

ជនជាតិខ្មែរ ០២នាក់ អាយុ​ ៦៨ឆ្នាំ​ និងអាយុ ៤៩ឆ្នាំ​  បានស្លាប់ដោយសារជំងឺកូវីដ-១៩​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ៖  បុរសជនជាតិខ្មែរចំនួន ០២នាក់ អាយុ​ ៦៨ឆ្នាំ​ និងអាយុ ៤៩ឆ្នាំ​  បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យហ្លួងម៉ែ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។ នេះយោងតាមសេចក្តីប្រកាសព័ត៍មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមេសានេះ បានឲ្យដឹងថា បុរសទាំ០២នាក់ រស់នៅភូមិទ្រា៣ និងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។    ...
ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង ទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង ទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្ដស្វាយរៀង៖ លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ ពីលោក ជា រដ្ឋា ប្រធានសាខាសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាព និងជាប្រធានព័ត៌មាន ដេលីខ្មែរ ប្រចាំខេត្តស្វាយរៀង និងក្រុមការងារកាលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ។ តំណាងលោកបណ្ឌិត ថាន វុត្ថា ប្រធានសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាព និង លោក ហៃ ស៊ីណា អគ្គនាយកសារព័ត៌មាន Daily-Khmer រួមសហការី លោក មិន ភក្ដី ភ្នាក់ងារ ទូរ ទស្សន៍ប៉ុស្តិ៍លេខ៥ ប្រចាំខេត្តស្វាយរៀង។ លោកប្រធានមន្ទីរ មានប្រសាសន៍ថា សម្ភារៈប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនេះ ​លោកបានបញ្ជាក់ថា អំណោយ ដែលមន្ទីរព័ត៌មានខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់អោយចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប...
កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិនបានធ្វើសមយុទ្ធយោធាដំណាលគ្នានៅភាគខាងលិចនិងខាងកើតកោះតៃវ៉ាន់

កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិនបានធ្វើសមយុទ្ធយោធាដំណាលគ្នានៅភាគខាងលិចនិងខាងកើតកោះតៃវ៉ាន់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិនបានធ្វើសមយុទ្ធយោធាដំណាលគ្នានៅភាគខាងលិចនិងខាងកើតកោះតៃវ៉ាន់ដោយអមដោយកោះដែលគ្រប់គ្រងដោយខ្លួនឯងដោយអាកាសនិងសមុទ្រ។ ប្រទេសចិនបាននិយាយថាការបង្ហាញនាវាផ្ទុកយន្តហោះនិងយន្តហោះចម្បាំងគឺជាលំហាត់ហ្វឹកហាត់ធម្មតាប៉ុន្តែក្រុមអ្នកវិភាគនិយាយថាវាជាការព្រមានដល់តៃវ៉ាន់និងអ្នកគាំទ្ររបស់ខ្លួនគឺសហរដ្ឋអាមេរិក។ ទោះបីជាចិននិងតៃវ៉ាន់ត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីគ្នាអស់រយៈពេលជាង ៧ ទសវត្សរ៍ក៏ដោយក៏ប្រធានាធិបតីចិនលោក Xi Jinping បានប្តេជ្ញាថាទីក្រុងប៉េកាំងនឹងមិនអនុញ្ញាតឱ្យកោះនេះក្លាយជាប្រទេសឯករាជ្យជាផ្លូវការឡើយហើយបានបដិសេធការប្រើប្រាស់កម្លាំងបើចាំបាច់ដើម្បីយកកោះនេះត្រឡប់មកវិញ។ បន្ទាប់ពីកិច្ចពិភាក្សាការទូតរវាងអាមេរិកនិងជប៉ុនកាលពីខែមុនមន្រ្តីអាមេរិកបាននិយាយថាប្រទេសទាំងពីរបានត្រៀមខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ចិនចំពោះស្ថេរភាពនិងសណ្តាប់ធ្នាប់នៅអាស៊ី។  ...
អភិបាលខេត្តកំពង់ចាម និងនាយឧត្តមសេនីយ៍ នាង ផាត ចូលរួមបេសកកម្មស្រង់នាវាចម្បាំងដែលលិចក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅ ឃុំមានជ័យ ស្រុកស្រីសន្ធរ

អភិបាលខេត្តកំពង់ចាម និងនាយឧត្តមសេនីយ៍ នាង ផាត ចូលរួមបេសកកម្មស្រង់នាវាចម្បាំងដែលលិចក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅ ឃុំមានជ័យ ស្រុកស្រីសន្ធរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ចាម៖  អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត  រួមជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជេីញចូលរួមក្នុងពិធីស្រង់នាវាចម្បាំងដែលបានលិចនាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ពិធីនេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ។ លោក នាយឧត្តមសេនីយ៍ នាង ផាត បានឲ្យដឹងថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិ សាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសស...
​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​០៧​ ខែមេសា​នេះ រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៤២៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​ច្បាប់

​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​០៧​ ខែមេសា​នេះ រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៤២៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​ច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​ ៖​ តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២១​ ឲ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៨៣​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៥,៥៥០​គ្រឿង​ ម៉ូតូ​ ៣,៦៤១​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៤២៩​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៤៥៦​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​ សូមបញ្ជាក់ថា ​ក្នុង​រយៈពេល​៧​ថ្ងៃ​ (​ថ្ងៃ​ទី​០១-០៧​ ខែមេសា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ៣៧,៣៨៤​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ២,៧២៣​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១,៩៥១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​ ​របាយការណ៍​ដដែល​បានបញ្ជាក់ថា...